en     km
en     km

ពិភពលោក​អបអរសាទរ​ចូល​ឆ្នាំ​សកល​ខណៈ​លោក​ ដូ​ណា​ល់​ត្រាំ​ វាយប្រហារ​គូប្រកួត​

Share

​វ៉ា​ស៊ិ​ន​តោន​៖​ចាប់ពី​ទីក្រុង​ស៊ី​ដ​នី​ ទៅ​ទីក្រុង​ ម៉ូ​ស្គូ​  ប៉ា​រី​ស​ ញូ​វ​យ៉​ក​ ឡុ​ង​ដុ​ង​ ពោល​គឺ​នៅ​ពាស់ ពេញ​ទ្វីបអឺរ៉ុប​ និង​អា​មេ​រិ​ក​  មាន​ហ្វូង​មនុស្ស​ ប្រមូលផ្ដុំ​គ្នា​យ៉ាងច្រើន​ខណៈ​កាំជ្រួច​ ចម្រុះ​ពណ៌​ បាន​បាញ់​ព្រោងព្រាត​មាន​រូបភាព​ ចម្រុះ​ស្រស់​បំ​ព្រម​ដែល​ជា​សកម្មភាព​នៃ​ការ​លា​ឆ្នាំ​ ២០១៦​ ចូល​ឆ្នាំ​ថ្មី​២០១៧​។​

chrch
ទិដ្ឋភាពឆ្លងឆ្នាំនៅទ្វីបអឺរ៉ុប

​នៅ​ពេល​ពិភពលោក​ ប្រារព្ធ​កម្ម​ពិធី​ចូល​ឆ្នាំ​ សកល​  គឺ​នៅ​ប្រទេស​ទាំងនោះ​ក៏​បាន​រឹត​បន្តឹង​ សន្តិសុខ​ យ៉ាង​ខ្លាំង​ដើម្បី​ទប់ស្កាត់​ការ​វាយប្រហារ​ណាមួយ​ពី​ក្រុម​ភេរវកម្ម​។​

​នៅ​ពេល​ជាមួយ​គ្នា​នៃ​ការ​អបអរ​ឆ្នាំ​ថ្មី​មេដឹកនាំ​ បណ្ដា​ប្រទេស​មួយ​ចំនួន​បាន​ ផ្ញើ​សារ​ទៅ​ជនរួមជាតិ​របស់​ខ្លួន​រៀងៗ​ខ្លួន​។​ តែ​សម្រាប់​លោក​ ដូ​ណា​ល់​ត្រាំ​ ប្រធានាធិបតី​ថ្មី​សហរដ្ឋអាមេរិក​បាន​ផ្ញើ​សារ​ចម្លែក​មួយ​ទៅ​កាន់​អ្នកនយោបាយ​ប្រកួតប្រជែង​របស់​លោក​ដែល​លោក​ចាត់ទុកជា​សត្រូវ​។

trum
លោក ដូណាល់ត្រាំ ប្រធានាធិបតីអាមេរិកលើកទី៤៥

សារ​របស់​លោក​ ដូ​ណា​ល់​ត្រាំ​ អបអរ​ឆ្នាំ​ថ្មី​ត្រូវ​បាន​គេ​មើលឃើញ​ថា​ មាន​លក្ខណៈ​ចំអក​និង​វាយប្រហារ​ទៅ​វិញ​។​ លោក​ ដូ​ណា​ល់​ត្រាំ​ នឹង​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​អា​មេ​រិ​ក​លើក​ទី​៤៥​ នៅ​ថ្ងៃ​ទី​២០​ មក​រា​ ៕​ ប្រភព​:BBC

Share

Image
Image
Image