en     km
en     km

ឆ្នាំ​ ២០១៧​ ៖​ ចិន​អះអាង​ថា​ នឹង​មិន​អនុញ្ញាត​ឱ្យ​អ្នក​ណា​អាច​បង្កក្តី​កង្វល់​ក្នុង​ទឹកដី​ខ្លួន​ឡើយ​

Share

​ប្រធានាធិបតី​ចិន​លោក​ ស៊ី​ ជិន​ពីង​(Xi​ Jinping)​ បញ្ជាក់​ថា​ នឹង​មិន​អនុញ្ញាត​ឱ្យ​នរណា​ម្នាក់​ បង្កក្តី​កង្វល់​ ជុំវិញ​បញ្ហា​ដែន​អធិបតេយ្យភាព​ទឹកដី​របស់​ខ្លួន​ និង​បញ្ហា​សិទ្ធិ​សមុទ្រ​នោះ​ទេ​។​ ការ​លើក​ឡើង​របស់​លោក​ ស៊ី​ ក្នុង​ឪ​កាស​ឆ្នាំ​ថ្មី​នេះ​ គឺ​នៅ​ខណៈ​ដែល​មន្ត្រីជាន់ខ្ពស់​របស់​ចិន​ ផ្នែក​ទទួល​បន្ទុក​ទំនាក់ទំនង​ តៃវ៉ាន់​ បាន​ព្រមាន​ពី​ហានិភ័យ​ដែល​អាច​កើត​មាននៅ​ពេល​ខាង​មុខ​ក្នុង​ឆ្នាំ​ ២០១៧​ នេះ​។​

ប្រធានាធិបតីចិនលោក ស៊ី ជិនពីង(Xi Jinping) ។
ប្រធានាធិបតីចិនលោក ស៊ី ជិនពីង(Xi Jinping) ។
លោក​ ស៊ី​ បាន​ថ្លែង​នៅ​ក្នុង​សេចក្តីអធិប្បាយ​មួយ​ធ្វើ​ឡើង​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ ចុង​នៅ​ថ្ងៃ​សៅរ៍​ ពោល​គឺ​វេលា​ជិត​ឆ្លង​ឆ្នាំ​ថា​៖«​យើង​ប្រកាន់ខ្ជាប់​ទៅ​នឹង​ការ​អភិវឌ្ឍ​ប្រកបដោយ​សន្តិភាព​ និង​ ប្តេជ្ញា​ការពារ​សិទ្ធិ​អធិបតេយ្យភាព​ និង​ ដែនសមុទ្រ​របស់​យើង​ ព្រមទាំង​ផលប្រយោជន៍​ទឹកដី​ផង​ដែរ​»​ ។​

​លោក​ ស៊ី​ បន្ត​ថា​៖«​ប្រជាជន​ចិន​ នឹង​មិន​អនុញ្ញាត​ឱ្យ​អ្នក​ណា​ម្នាក់​ អាច​បង្ក​ក្រី​កង្វល់​យ៉ាង​ខ្លាំង​មក​លើ​ចិន​នោះ​ទេ​»​។​

​ប្រទេស​ ចិន​ បាន​អះអាង​ថា​ ភាគច្រើន​នៃ​សមុទ្រ​ចិន​ខាងត្បូង​គឺជា​របស់​ខ្លួន​ តែ​ប្រទេស​ជិតខាង​ដូច​ជា​ប្រទេស​ព្រុយ​ណេ​ ម៉ា​ឡេ​ស៊ី​ ហ្វី​លី​ពី​ន​ កោះ​តៃវ៉ាន់​ និង​ វៀតណាម​ ក៏​បាន​ដាក់​ពាក្យបណ្តឹង​ទាមទារ​ដូច​គ្នា​៕​ប្រភព​៖CNA

Share

Image
Image
Image