en     km
en     km

តួ​ក​គី​ ៖​ មនុស្ស​រាប់​សិប​នាក់​ស្លាប់​ និង​របួស​ ក្នុង​ហេតុការណ៍​វាយប្រហារ​នៅ​ក្លឹ​បរា​ត្រី​មួយ​ ចំ​ពេល​ឆ្លង​ឆ្នាំ​

Share

ក្រុង​អ៊ី​ស្តង់​ប៊ុល​ ៖​ យ៉ាង​ហោច​ណាស់​មនុស្ស​ ៣៥​ នាក់​ស្លាប់​និង​ ៤០​ នាក់​ទៀត​រង​របួស​ បន្ទាប់​ពី​ខ្មាន់កាំភ្លើង​បាន​បើក​ការ​បាញ់ប្រហារ​នៅ​ឯ​ក្លឹ​បរា​ត្រី​មួយ​នៅ​ក្នុង​ទីក្រុង​ អ៊ី​ស្តង់​ប៊ុល​ កាលពី​រាត្រី​ថ្ងៃ​សៅរ៍​ទី​៣១​ មុន​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​។​ អភិបាលក្រុង​នេះ​គឺ​លោក​ Vasip​ Sahin​ បាន​ហៅ​ឧប្បត្តិ​ហេតុនេះ​ ថា​ជា​ការ​វាយប្រហារ​ភេរវកម្ម​។​

រូបភាពទីកន្លែងកើតហេតុ។
រូបភាពទីកន្លែងកើតហេតុ។
ទូរទស្សន៍​ក្នុងស្រុក​បាន​បង្ហាញ​រូបភាព​រថយន្ត​សង្គ្រោះ​បន្ទាន់​ និង​ រថយន្ត​ប៉ូ​លី​ស​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​នៅ​ខាងក្រៅ​ក្លិប​រាត្រី​ នៅ​ស្រុក​ Ortakoy​ នៃ​ទីក្រុង​ធំ​បំផុត​របស់​ប្រទេស​ទួ​ក​គី​នេះ​។​

​មន្ត្រី​ប៉ូ​លី​ស​បានឱ្យ​ដឹង​ថា​ មនុស្ស​ប្រហែល​ ៥០០​ ទៅ​ ៦០០​ នាក់​ដែល​ស្ថិត​នៅ​ក្នុង​ក្លឹ​ប​ពេល​នោះ​ បាន​លោត​ចូល​ក្នុង​ទឹក​ដើម្បី​គេច​ចេញពី​ការ​បាញ់ប្រហារ​នោះ​ ហើយ​អ្នក​រង​របួស​ត្រូវ​បាន​ប៉ូ​លី​ស​ជួយ​សង្គ្រោះ​ ។​

ទីក្រុង​នេះ​ តែងតែ​រង​ការ​វាយប្រហារ​ភេរវកម្ម​ជា​ច្រើន​ កាលពី​ឆ្នាំ​មុន​ដោយ​ក្រុម​រដ្ឋ​អ៊ី​ស្លា​ម​ជ្រុលនិយម​ និង​ក្រុម​ឧទ្ទាម​ឃឺ​ដ​។​ មន្ត្រី​ប៉ូ​លី​ស​បានឱ្យ​ដឹង​ថា​ យ៉ាង​ហោច​ណាស់​មាន​កងកម្លាំង​ ១៧០០០​ នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្នុង​ទីក្រុង​នេះ​ដើម្បី​អបអរ​ឆ្នាំ​ថ្មី​នេះ​៕​ប្រភព​៖​ CNA

Share

Image
Image
Image