en     km
en     km

​តៃវ៉ាន់​ ថា​នឹង​រក្សា​ភាព​ស្ងប់ស្ងាត់​ពេល​ជួប​បញ្ហា​ជាមួយ​ចិន​ តែ​ឆ្នាំ​ថ្មី​នេះ​តៃវ៉ាន់​នឹង​សាកល្បង​រក្សា​សន្ដិសុខ​ជាតិ​ដោយ​ខ្លួនឯង​

Share

​ក្រុង​តៃប៉ិ​ ៖​ មេដឹកនាំ​កោះ​តៃវ៉ាន់​លោកស្រី​ សៃ​ អ៊ី​ង​វេន​ និយាយ​នៅ​ថ្ងៃ​សៅរ៍​ ទី​៣១​ ធ្នូ​ នេះ​ថា​ តៃវ៉ាន់​នឹង​រក្សា​ភាព​ស្ងប់ស្ងាត់​ នៅ​ពេល​មានការ​ប្រឈម​មុខ​ដាក់​គ្នា​ ឬ​បញ្ហា​ផ្សេងៗ​ជាមួយ​ប្រទេស​ចិន​ ប៉ុន្តែ​លោកស្រី​ថា​នៅ​ឆ្នាំ​ក្រោយ​ តៃវ៉ាន់​នឹង​មិន​ប្រាកដប្រជា​ទេ​ថា​ នឹង​អាច​មានការ​សាក ល្បង​ផ្ដាច់​ស្វ័យភាព​នៃ​ដែន​កោះ​មក​គ្រប់គ្រង​ដោយ​ខ្លួនឯង​ និង​បញ្ហា​សន្ដិសុខ​ជាតិ​របស់​ខ្លួន​។​

មេដឹកនាំកោះតៃវ៉ាន់លោកស្រី សៃ អ៊ីងវេន ។រូបភាពពីReuters
មេដឹកនាំកោះតៃវ៉ាន់លោកស្រី សៃ អ៊ីងវេន ។រូបភាពពីReuters
ប្រទេស​ចិន​ មានការ​សង្ស័យ​យ៉ាង​ខ្លាំង​ចំពោះ​លោកស្រី​ សៃ​ ដែល​មានគំនិត​ចង់​ជំរុញ​ឱ្យ​មាន​ឯករាជ្យ​ភាព​ជា​ផ្លូវការ​នៃ​ដែន​កោះ​តៃវ៉ាន់​ ដែល​ជា​កោះ​គ្រប់គ្រង​ដោយ​តៃវ៉ាន់​ផ្ទាល់​ តែ​ក្រុង​ប៉េ​កាំ​ង​បាន​ចាត់​ទុក​ថា​កោះ​នេះ​ ជា​ខេត្ត​បំបែក​ខ្លួន​មួយ​របស់​ចិន​។​

​លោកស្រី​ សៃ​ អ៊ី​ង​វេន​ និយាយ​ថា​ តៃវ៉ាន់​សន្យា​ដើម្បី​រក្សា​សន្តិភាព​ និង​ ស្ថិរភាព​ មិន​មានការ​ផ្លាស់​ប្តូរ​សុច្ឆន្ទៈ​របស់​ខ្លួន​ឆ្ពោះទៅ​រក​ចិន​នោះ​ទេ​។​ លោកស្រី​បន្ត​ថា​ តៃវ៉ាន់​នឹង​មិន​ត្រូវ​បាន​ដាក់​សម្ពាធ​ណាមួយ​នោះ​ទេ​។​

ទំនាក់ទំនង​រវាង​ ចិន​ និង​ តៃវ៉ាន់​ កាន់តែ​ល្អក់កករ​ឡើង​ ចាប់តាំងពី​ប្រធានាធិបតី​លោកស្រី​ សៃ​ ជា​ប្រ​ ធាន​គណបក្ស​ជឿនលឿន​ខាង​ប្រជាធិប តេយ្យ​ ផ្តើម​ទាមទារ​ឯករាជ្យ​ផ្តាច់​ចេញពី​ចិន​ នៅ​ពេល​ដែល​លោកស្រី​បាន​ជាប់​ឆ្នោត​កាលពី​ក្នុង​ខែមករា​។​ តែ​យ៉ាងណា​ លោកស្រី​បាន​សន្យា​នឹង​រក្សា​សន្តិភាព​ឱ្យ​បានជា​មួយ​ប្រទេស​ចិន​៕​ប្រភព​៖CNA

Share

Image
Image
Image