en     km
en     km

ភាព​តានតឹង​ការទូត​រុ​ស្ស៊ី​-​អា​មេ​រិ​ក​ឡើង​កម្រិត​គ្រោះថ្នាក់​បន្ទាប់​ពី​អា​មេ​រិ​ក​បណ្ដេញ​អ្នក​ទូត​រុ​ស្ស៊ី​៣៥​នាក់​

Share

​ភាព​តានតឹង​ផ្នែក​កាត​ទូត​រវាង​ប្រទេស​មហាអំណាច​២​គឺ​អា​មេ​រិ​ក​និង​រុ​ស្ស៊ី​ ចាប់ផ្ដើម​កាន់តែ​ឃើញ​យ៉ាង​ច្បាស់​ នៅ​ពេល​នេះ​ ខណៈ​រដ្ឋការ​របស់​លោក​អូ​បា​ម៉ា​ ចាប់ផ្ដើម​បណ្ដេញ​អ្នកកា​ទូត​រុ​ស្ស៊ី​ ៣៥​រូប​ ចេញពី​អា​មេ​រិ​ក​ អោយ​អស់​នឹង​រយៈពេល​ ៧២​ ម៉ោង​ដោយ​រាប់​ចាប់ពី​ថ្ងៃនេះ​តទៅ​ ។​

obama01

ឆ្លើយ​តប​និង​វិធានការ​នេះ​ រដ្ឋាភិបាល​ទីក្រុង​ម៉ូ​ស្គូ​បាន​ព្រមាន​ថា​ ខ្លួន​និង​ចាត់ការ​សងសឹក​ភ្លាម​នៅ​ពេល​ឆាប់ៗ​ ប៉ុន្ដែ​ប្រទេស​មហាអំណាច​មួយ​នេះ​ មិន​បាន​ប្រាប់​មុន​ថា​ ខ្លួន​នឹង​សងសឹក​ដោយ​វិធានការ​អ្វី​នោះ​ទេ​។​

​ការ​បណ្ដេញ​អ្នកកា​ទូត​រុ​ស្ស៊ី​ដែល​មាន​ចំនួន​ដ៏​ច្រើន​នេះ​ គឺ​ ធ្វើ​ឡើង​ម​បន្ទាប់​ពី​សភា​អា​មេ​រិ​ក​ កាលពី​ថ្ងៃ​ម្សិលមិញ​ បាន​សម្រេច​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​ទីក្រុង​ម៉ូ​ស្គូ​ ។

ដើមចម​មក​ពី​រុ​ស្ស៊ី​ លួច​អ៊ីមែល​លោកស្រី​ Hillary​ Clinton

​មុន​នឹង​ឈាន​ដល់​ការ​បណ្ដេញ​អ្នកកា​ទូត​រុ​ស្ស៊ី​ដូចនេះ​ គឺ​ សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់​ទៅ​លើ​ប្រធានាធិបតី​រុ​ស្ស៊ី​ Vladimir​ Putin​  ថា​ ជា​អ្នក​រៀបចំ​អោយ​មានការ​លួច​អ៊ីមែល​លោកស្រី​ Hillary​ Clinton​ អំឡុង​យុទ្ធនាការ​រក​សំ​លេងឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​ដែល​ករណី​នេះ​ លោក​ អូ​បា​ម៉ា​ បាន​ព្រមាន​លោក​ ពូ​ទី​ន​ថា​ នឹង​មាន​វិធានការ​ឆ្លើយ​តប​វិញ​។​តែ​ពេល​នេះ​វិធានការ​របស់​លោក​អូ​បា​ម៉ា​ គឺ​ ការ​បណ្ដេញ​ទូត​រុ​ស្ស៊ី​ចេញពី​អា​មេ​រិ​ក​ ។​

​លោក​ ដូ​ណា​ល់​ត្រាំ​ នឹង​ធ្វើ​អោយ​អ្នក​ទំនាក់ទំនង​រុ​ស្ស៊ី​-​អា​មេ​រិ​ក​ ល្អ​ធម្មតា​វិញ​

​អ្នកនាំពាក្យ​វិមាន​ក្រេ​ម​ឡាំង​ Dmitry​ Peskov​ បាន​និយាយ​ថា​ ទោះបី​រុ​ស្ស៊ី​ឆ្លើយ​តប​ដោយ​កំហឹង​ក៏​ដោយ​ ប៉ុន្ដែ​សង្ឃឹមថា​ ស្ថានភាព​ទំនាក់ទំនង​រុ​ស្ស៊ី​អា​មេ​រិ​ក​ដ៏​តានតឹង​នេះ​អាច​នឹង​ធូរស្រាល​វិញ​នៅ​ពេល​ដែល​ប្រធានាធិបតី​ថ្មី​អា​មេ​រិ​ក​ លោក​ ដូ​ណា​ល់​ត្រាំ​ ចូល​កាន់​តំណែង​នៅ​សេត​វិមាន​នៅ​ថ្ងៃ​ទី​ ២០​ មក​រា​ ឆ្នាំ​២០១៧​ ។

លោក​ ដូ​ណា​ល់​ត្រាំ​ ត្រូវ​បាន​អ្នកនយោបាយ​អា​មេ​រិ​ក​ចាត់​ទុក​ថា​ លោក​ជា​មនុស្ស​ដែល​មាន​ទំនុកចិត្ត​ នឹង​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី​ Vladimir​ Putin​  ព្រោះ​ពេល​យុទ្ធនាការ​រក​សំ​លេងឆ្នោត​មេដឹកនាំ​រុ​ស្ស៊ី​រូប​នេះ​ បាន​សម្ដែង​ការ​សង្ឃឹមថា​ លោក​ដូ​ណា​ល់​ត្រាំ​ម្នាក់​គត់​នៅ​ក្នុង​ចំណោម​មេដឹកនាំ​អា​មេ​រិ​ក​ដែល​ចូល​និវត្តន៍​ គឺ​ លោក​ ត្រាំ​ អាច​ធ្វើ​អោយ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​មហាអំណាច​ពីរ​នេះ​ មាន​ភាព​ប្រក្រតី​ច្រើន​ឡើង​វិញ​ ហើយ​រាល់​បញ្ហា​ទាំងឡាយ​ក៏​អាច​ដោះស្រាយ​បាន​ដែរ​។​

​ចំណែក​លោក​ ដូ​ណា​ល់​ត្រាំ​វិញ​ ក៏​បាន​អះអាង​ថា​ លោក​នឹង​មិន​ចាប់​យក​រុ​ស្ស៊ី​ជា​អមិត្ត​របស់​អា​មេ​រិ​ក​ឡើយ​។​ប៉ុន្ដែ​ទន្ទឹម​នឹង​ការ​អះអាង​បែប​នេះ​ លោក​ត្រាំ​បែប​ជា​សាកល្បង​ឈ្លោះ​ជាមួយ​និង​ចិន​ទៅ​វិញ​។​

​ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​អា​មេ​រិ​ក​រូប​នេះ​ សន្យា​សើរើ​កិច្ចព្រមព្រៀង​ពា​និ​ជ្ជ​កម្ម​ទ្វេភាគី​ជាមួយ​ចិន​ឡើង​វិញ​ ហើយ​បើ​មិន​អាច​ដោះស្រាយ​ជាមួយ​គ្នា​បាន​គឺ​អា​មេ​រិ​ក​នឹង​សម្រេច​លុប​ចោល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ចំនួន​។​

ករណី​នេះ​ នាំ​អោយ​ទីក្រុង​ប៉េ​កាំ​ង​សម្ដែង​ការ​ខកចិត្ត​ ហើយ​ក៏​បាន​ព្រមាន​តប​វិញ​ថា​ ខ្លួន​នឹង​រក​វិធានការ​ដើម្បី​ទប់ទល់​បើ​ករណី​កើតឡើង​ជាយថាហេតុ​។​
​យ៉ាងណា​ក៏​ដោយ​ការ​បណ្ដេញ​មន្ដ្រី​ទូត​រុ​ស្ស៊ី​ ចេញពី​អា​មេ​រិ​ក​នៅ​ពេល​នេះ​ គឺ​ ចំពោះ​លោក​ត្រាំ​ មិន​ទាន់​ឃើញ​ប្រតិកម្ម​នៅឡើយ​៕​ប្រភព​:BBC

Share

Image
Image
Image