en     km
en     km

លោក​ អា​បេ​ សម្ដែង​ទឹកមុខ​សោកស្ដាយ​ពេល​លោក​ជាន់​ទឹកដី​នៃ​សមរភូមិ​សង្គ្រាមលោក​លើក​ទី​ ២

Share

នាយក​រដ្ឋមន្ដ្រី​ជប៉ុន​លោក​ ហ្ស៊ី​ន​ ស៊ូ​អា​បេ​ ដែល​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ Pearl​ Harbor​ អតីត​សមរភូមិ​សង្គ្រាមលោក​លើក​ទី​ ២​ បាន​សម្ដែង​ការ​សោកស្ដាយ​ និង​ គោរព​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ដោយសារ​សង្គ្រាម​។​ ទឹកដី​ Pearl​ Harbor​ បាន​បន្សល់​ទុក​យុទ្ធ​ជន​អា​មេ​រិ​ក​ និង​ ជប៉ុន​ ព្រមទាំង​ជន​ស៊ី​វិល​ ២៤០០​នាក់​ ស្លាប់​នៅ​ទីនោះ​ដោយសារ​តែ​ការ​វាយលុក​របស់​កងទ័ព​ជប៉ុន​ ក្នុង​សង្គ្រាមលោក​លើក​ទី​ ២​។​

លោក អាបេ នាយករដ្ឋមន្រ្តីជប៉ុន និងលោក អូបាម៉ា ប្រធានាធិបតីអាមេរិក។
លោក អាបេ នាយករដ្ឋមន្រ្តីជប៉ុន និងលោក អូបាម៉ា ប្រធានាធិបតីអាមេរិក។
លោក​ អា​បេ​ បាន​ទៅ​ដាក់​កម្រងផ្កា​ និង​ ធ្វើ​ពិធី​គោរព​ចំពោះ​វិញ្ញាណក្ខន្ធ​នៃ​យុទ្ធ​ជន​ទាំងនោះ​ ដែល​បាន​ពលី​ជីវិត​ ប៉ុន្ដែ​លោក​ អា​បេ​ មិន​បាន​បង្ហាញ​កំហឹង​ចំពោះ​រឿង​នេះ​ទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក​ និង​ លោក​ អូ​បា​ម៉ា​ ប្រធានាធិបតី​អា​មេ​រិ​កបាន​សន្យា​ផ្សះផ្សា​របួស​ស្នាម​ជាមួយ​គ្នា​តាម​រយៈ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ដ្រី​ ជប៉ុន​រូប​នេះ​។​

លោក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ ប្រធានាធិបតី​អា​មេ​រិ​ក​ដែល​បាន​ជួប​កំពូល​នឹង​លោក​ អា​បេ​ នៅ​ Pearl​ Harbor​ បាន​ស្វាគមន៍​លោក​ អា​បេ​ ដោយ​សង្ឃឹមថា​ ប្រទេស​ទាំង​ពីរ​នឹង​មិន​ស្វែងរក​ការ​សងសឹក​នឹង​គ្នា​ទេ​ ខណៈ​ដែល​អា​មេ​រិ​កបាន​ទម្លាក់​គ្រាប់បែក​លើ​ទឹកដី​ជប៉ុន​មុន​បញ្ចប់​សង្គ្រាមលោក​លើក​ទី​ ២​ ដោយ​ធ្វើ​ឲ្យ​ប្រជាជន​ជប៉ុន​រាប់​ម៉ឺន​នាក់​ស្លាប់​៕​ ប្រភព​:BBC​

Share

Image
Image
Image