en     km
en     km

អាជ្ញាធរ​ជប៉ុន​បន្ត​សម្លាប់​មាន់​ជាង​ ១០​ ម៉ឺន​ក្បាល​ថែម​ទៀត​

Share

​តូ​ក្យូ​៖​ អាជ្ញាធរ​ជប៉ុន​និយាយ​ថា​ គេ​បាន​សម្លាប់​មាន់​ ១១​ម៉ឺន​ក្បាល​បន្ថែម​ទៀត​ នៅ​កសិដ្ឋាន​មួយ​លើ​កោះ​ Kyushu​ បន្ទាប់​ពី​រក​ឃើញ​ថា​ មាន់នៅ​កសិដ្ឋាន​នោះ​បាន​ផ្ទុក​ជំងឺ​ផ្ដាសាយ​ប​ក្ស៊ី​ H5N1​។

សត្វមាន់ដែលត្រូវបានយកមកពិសោធន៍រកមើលជំងឺH5N1រូបភាពThe Nation
សត្វមាន់ដែលត្រូវបានយកមកពិសោធន៍រកមើលជំងឺH5N1រូបភាពThe Nation
​តាម​កាសែត​ថៃ​ The​ Nation​ គេ​បាន​ដាក់​ពង្រាយ​កងទ័ព​ និង​ មន្ដ្រី​សុខាភិបាល​ ៤០០​នាក់​ នៅ​តំបន់​ដែល​មាន​ផ្ទុក​ជំងឺផ្ដាសាយបក្សី​នោះ​ ដើម្បី​ពិឃាត​មាន់​ និង​ធ្វើ​អនាម័យ​នៅ​តំបន់​នោះ​។​

កាលពី​ស​ប្ដា​ហ៍​មុន​អាជ្ញាធរ​ប្រទេស​ជប៉ុន​បាន​សម្លាប់​មាន់​ទា​អស់​ ១២​ ម៉ឺន​ក្បាល​ នៅ​កសិដ្ឋាន​មួយ​លើ​កោះ​ Niigata​ និង​ Aomori​។​ ​នេះ​ជា​លើក​ទី​ ៧​ ហើយ​ដែល​អាជ្ញាធរ​ជប៉ុន​បាន​សម្លាប់សត្វ​ច​ញ្ចឹ​ម​របស់​ខ្លួន​ជា​ច្រើន​ពាន់​ក្បាល​ដោយសារ​តែ​ការ​ផ្ទុះ​ virus​ H5​ N1​ តាំងពី​ចុងខែ​វិច្ឆិកា​មក​នោះ​៕

ប្រភព៖The​ Nation​


Share

Image
Image
Image