en     km
en     km

​ជំនួប​មេដឹកនាំ​កម្ពុជា​-​វៀតណាម​ ផ្តល់​ក្តី​រំពឹង​លើ​ទំនាក់ទំនង​ទ្វេភាគី​ដ៏​រឹង​មាំ​ទៅ​អនាគត​(មានសំឡេង)

Share

​ហាណូយ​ ៖​ មេដឹកនាំ​កំពូល​នៃ​រដ្ឋាភិបាល​វៀតណាម​ និង​ កម្ពុជា​ បាន​បង្ហាញ​បំណង​របស់​ខ្លួន​ ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ និង​ការ​អភិវឌ្ឍ​ក្នុង​ស្មារតី​ជា​អ្នក​ជិតខាង​ល្អ​ មិត្តភាព​ជា​ប្រពៃណី​លើ​គ្រប់​វិស័យ​និង​សហប្រតិបត្ដិការ​យូរអង្វែង​។​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Viet​ Nam​ News​។​

 

សម្តេច ហ៊ុន សែន (ឆ្វេង)និងលោកនាយករដ្ឋមន្រ្តី វៀតណាម(ស្តាំ)។រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន (ឆ្វេង)និងលោកនាយករដ្ឋមន្រ្តី វៀតណាម(ស្តាំ)។រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន
ក្នុង​អំឡុង​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម​លោក​ ង្វៀ​ង​ ស៊ិ​ង​ផុ​ក​(Nguyen​ Xuan​ Phuc)​ នៅ​ទីក្រុង​ហាណូយ​កាលពី​ម្សិលមិញ​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ សម្តេច​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា​ ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​វៀតណាម​នេះ​ មាន​គោលបំណង​ដើម្បី​លើកកម្ពស់​ មិត្តភាព​ជា​ប្រពៃណី​ និង​ពង្រឹង​កិច្ចសហការ​លើ​គ្រប់​វិស័យ​ជាមួយនឹង​វៀតណាម​ឱ្យ​កាន់តែ​រឹង​មាំ​ និង​ កាន់តែ​ទូលំទូលាយ​។​

ចំណែក​នាយក​រដ្ឋមន្ត្រី​វៀតណាម​វិញ​ក៏​បាន​សម្តែង​ជំនឿ​ចិត្ត​របស់​លោក​ថា​ ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​កម្ពុជា​នេះ​ ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​រឹតចំណង​មិត្តភាព​ និង​កិច្ច​សហប្រតិបត្ដិការ​រវាង​ប្រទេស​ទាំង​ពីរ​សម្រាប់​ជា​ប្រយោជន៍​នៃ​ប្រជាជន​ប្រទេស​ជិតខាង​ទាំង​ពីរ​។​

លោកនាយក​រដ្ឋមន្ត្រី​វៀតណាម​សង្ឃឹមថា​ ប្រទេស​ទាំង​ពីរ​នឹង​ធ្វើការ​យ៉ាង​ជិត​គោរព​ផលប្រយោជន៍​ស្របច្បាប់​របស់​គ្នា​ទៅ​វិញ​ទៅ​មក​ រួម​គ្នា​ដោះ ស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​ រក្សា​បរិយាកាស​សន្តិភាព​ និង​ស្ថិរភាព​ និង​ការ​ពង្រឹង​មិត្តភាព​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។​

ជំនួប​រវាង​មេដឹកនាំ​ទាំង​២​បាន​នាំ​ឱ្យ​មាន​កិច្ចព្រមព្រៀង​មួយ​ចំនួន​

កិច្ចព្រមព្រៀងមួយចំនួនដែលបានចុះក្នុងដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន នៅប្រទេសវៀតណាម។រូបភាពពីហ្វេសប៊ុក សម្តេច ហ៊ុន សែន
កិច្ចព្រមព្រៀងមួយចំនួនដែលបានចុះក្នុងដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន នៅប្រទេសវៀតណាម។រូបភាពពីហ្វេសប៊ុក សម្តេច ហ៊ុន សែន
ក្នុង​ជំនួប​រវាង​ថ្នាក់​ដឹង​នាំ​វៀតណាម​-​កម្ពុជា​នេះ​ ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ដោយ​ជួយ​សម្រួល​ដល់​ដំណើរ​ទស្សនកិច្ច​នៃ​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​ មន្ត្រី​មក​ពី​ក្រសួង​ ទីភ្នាក់ងារ​មូលដ្ឋាន​ និង​ សហជីព​ ដោយ​ត្រូវ​ធ្វើការ​ជិត​ស្និទ្ធ​ជាមួយ​គ្នា​ ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​រវាង​ប្រទេស​ទាំង​ពីរ​ និង​ រដ្ឋាភិបាល​ប្រកបដោយ​ប្រសិទ្ធភាព​។​

កាសែត​ Viet​ Nam​ News​ បន្ត​ថា​ ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ​បាន​សន្យា​យ៉ាង​ម៉ឺងម៉ាត់​ថា​ នឹង​រៀបចំ​កម្មវិធី​សម្រាប់​ខួប​លើក​ទី​ ៥០​ នៃ​ទំនាក់ទំនង​ការទូត​ទ្វេភាគី​ នៅ​ថ្ងៃ​ទី​ ២៤​ មិថុនា​ ដើម្បី​បង្កើន​ការ​យល់​គ្នា​រវាង​ប្រជាជន​ប្រទេស​ទាំង​ពីរ​នាក់​ ជា​ពិសេស​គឺ​ក្មេង​ជំនាន់​ក្រោយ​។​ ក្រសួងការបរ ទេស​ប្រទេស​ទាំង​ពីរ​នឹង​ដឹកនាំ​សកម្មភាព​សម្រាប់​ព្រឹត្តិការណ៍​នេះ​។​

នៅ​ក្នុង​ឱកាស​នេះ​ កម្ពុជា​-​វៀតណាម​ បាន​ព្រមព្រៀង​គ្នា​ដើម្បី​ឱ្យ​មាន​កិច្ចប្រជុំ​លើក​ទី​ ១៥​ នៃ​អន្តរ​គណៈកម្មាធិការ​រដ្ឋាភិបាល​កម្ពុជា​ និង​ វៀតណាម​នៅ​ឆ្នាំ​ក្រោយ​។​

​ការ​ពង្រឹង​វិស័យ​ពាណិជ្ជកម្ម​ទ្វេភាគី

សម្តេច ហ៊ុន សែន (ឆ្វេង)និងលោកនាយករដ្ឋមន្រ្តី វៀតណាម(ស្តាំ)។រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន (ឆ្វេង)និងលោកនាយករដ្ឋមន្រ្តី វៀតណាម(ស្តាំ)។រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន
​ងាក​មក​ផ្នែក​សេដ្ឋកិច្ច​វិញ​ កាសែត​ Viet​ Nam​ News​ លើក​ឡើង​ថា​ ទំនាក់ទំនង​ពាណិជ្ជកម្ម​ និង​កា​រវិ​និ​ យោគ​ ក្រសួងពាណិជ្ជកម្ម​ និង​ក្រសួង​ឧស្សាហកម្ម​ កម្ពុជា​ និង​ វៀតណាម​ នឹង​ធ្វើការ​ចរចា​សម្រាប់​ការ​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តាម​ព្រំដែន​ វៀតណាម​-​កម្ពុជា​។

ទាក់ទង​វិស័យសេដ្ឋកិច្ច​នេះ​ ភាគី​ទាំង​ពីរ​នឹង​ជំរុញ​ឱ្យ​មាន​ភាព​ជឿនលឿន​មួយ​កម្រិត​ ដោយ​ភាគី​ទាំង​ពីរ​ស្នើ​បង្កើន​ការ​ដឹក​ជញ្ជូន​ កា​រត​ភ្ជាប់​ចរន្ តអគ្គិសនី​ វិស័យ​ទេសចរណ៍​ ទូរគមនាគមន៍​ និង​ធនាគារ​ ក្នុង​ក្របខ័ណ្ឌ​នៃ​ផែនការមេ​ ស្តី​ពី​ កា​រត​ភ្ជាប់​រវាង​ប្រទេស​ កម្ពុជា​ ឡាវ​ និង​ វៀតណាម​។

​ប្រទេស​ទាំង​ពីរ​ក៏​នឹង​ណែនាំ​មន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​ ឱ្យ​មាន​ចរចា​ជាមួយ​គ្នា​ស្តី​ពី​កិច្ចព្រមព្រៀង​កម្រិត​រដ្ឋាភិបាល​ដោយ​ផ្ដោត​លើ​កិច្ច​សហប្រតិ បត្ដិការ​នៃ​ យុទ្ធសាស្ត្រ​ការ​ដឹក​ដូច​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​នេះ​ ត្រូវ​បាន​អនុម័ត​ដោយ​សម័យប្រជុំ​លើក​ទី​ ១៤​នៃ​គណៈ​ក​ម្មា​ធិ​ណា​ម​កម្ពុជា​រួម​វៀត​ស្តី​ពី​សេដ្ឋកិច្ច​វិទ្យាសាស្ត្រ​និង​សហប្រតិបត្តិការ​វប្ប​ធ​ម៍​បច្ចេកវិទ្យា​ ។

​ជាមួយ​គ្នា​នេះ​ មន្ត្រី​ក្រសួង​នៃ​ប្រទេស​ទាំង​ពីរ​ ត្រូវ​ចរចា​លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន​ ដើម្បី​សាងសង់​ផ្លូវ​High​ Ways​  ដែល​ត​ភ្ជាប់​ពី​ទីក្រុង​ហូ​ជី​មិ​ញ​ មក​ រាជធានី​ភ្នំពេញ​។​

​វិស័យ​ការពារ​ជាតិ​

ភាគី​ទាំង​ពីរ​ប្តេជ្ញា​ចិត្ត​ដើម្បី​រក្សា​ឱ្យ​បាន​នូវ​គោលការណ៍​នៃ​ការ​មិន​អនុញ្ញាត​ឱ្យ​កងកម្លាំង​អមិត្ត​ណាមួយ​ប្រើប្រាស់​ទឹកដី​របស់​ខ្លួន​ ទៅ​បំផ្លិចបំផ្លាញ​ដោយ​ចេតនា​ដល់​សន្តិសុខ​ជាតិ​ផ្សេងៗ​ ព្រមទាំង​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រត់ពន្ធ​អន្តោប្រវេសន៍​ខុសច្បាប់​,​ ឧក្រិដ្ឋកម្ម​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ការ​ជួញដូរ​មនុស្ស​ និង​អាវុធ​ឆ្លង​ដែន​ ព្រមទាំង​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​លើ​អ៊ីនធឺណិត​ផង​ដែរ​។​

​វិស័យ​អប់រំ​

​ជា​ការ​ស្វាគមន៍​ចំពោះ​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កិច្ច​សហប្រតិបត្តិការ​វិស័យ​អប់រំ​សម្រាប់​ ២០១៦-២០២០​ មេដឹកនាំ​ទាំង​ពីរ​បាន​គូស បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​កែ​លម្អ​គុណភាព​បណ្តុះ​បណ្តា​និង​ការ​ចំណាយ​សម្រាប់​សិស្ស​និស្សិត​ដែល​បាន​បញ្ជូន​ទៅ​សិក្សា​ និង​រស់នៅ​ក្រៅ ប្រទេស​។​

បញ្ហា​ព្រំដែន​

ទាក់ទង​ទៅ​នឹង​បញ្ហា​ព្រំដែន​វិញ​ គណៈកម្មាធិការ​ចម្រុះ​វាស់វែង​ដីធ្លី​តាម​បណ្តា​យ​ព្រំដែន​ និង​ការ​បោះបង្គោល​ត្រូវ​បាន​ចាត់ចែង​ព​ន្លឿ​ន​ការងារ​ឱ្យ​បាន​លឿន​ ដើម្បី​បញ្ចប់​ការ​បោះបង្គោល​ព្រំដែន​គោក​ជាមួយ​វិធានការ​សមរម្យ​ដែល​អាច​ទទួលយក​បាន​ ព្រមទាំង​ការ​រីក​ចម្រើន​នៃ​ដំណោះស្រាយ​បញ្ហា​តំបន់​បន្ទាត់​ព្រំដែន​ ជាមួយនឹង​យន្តការ​ដែល​មាន​ស្រាប់​ និង​ស្មារតី​អ្នក​ជិតខាង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​។​

បញ្ហា​ពលរ​ដ្្ឋវៀតណាម​រស់នៅ​កម្ពុជា​ និង​ ជន​ជាដើម​វៀតណាម​

មេដឹកនាំទាំងពីរប្រគល់វត្ថុអនុស្សាវរីយជូនគ្នាទៅវិញទៅមក
មេដឹកនាំទាំងពីរប្រគល់វត្ថុអនុស្សាវរីយជូនគ្នាទៅវិញទៅមក
មេដឹកនាំ​វៀតណាម​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​ វៀតណាម​សង្ឃឹមថា​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ សម្តេច​ ហ៊ុន​ សែន​នឹង​បន្ត​ដឹកនាំ​ព​ន្លឿ​ន​ការងារ​ទាក់ទិន​ឯក សារ​ស្របច្បាប់​ដែល​ជនជាតិ​វៀតណាម​បាន​តាំងទី​លំនៅ​ ក្នុង​ប្រទេស​កម្ពុជា​។​ ជាង​នេះ​ទៀត​សម​ភាគី​វៀតណាម​ស្នើ​ឱ្យ​កម្ពុជា​បង្ក​ភាព​ងាយ ស្រួល​សម្រាប់​ជនជាតិ​វៀ​ម​ណា​ម​ស្របច្បាប់​ ដើម្បី​ដោះស្រាយ​និង​រួមចំណែក​ដល់​ទំនាក់ទំនង​ទ្វេភាគី​។​

ភាគី​ទាំង​ពីរ​ក៏​បាន​ព្រមព្រៀង​គ្នា​ជំរុញ​ឱ្យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​សម្រាប់​ជនភៀសខ្លួន​ (UNHCR)​ ដើម្បី​ដោះស្រាយ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ទៅ​កម្ពុជា​ ដោយ​ជនជាតិ​ពិ​ន្ធុ​ភាគតិច​តំបន់​ខ្ពង់រាប​កណ្តាល​ ឱ្យ​បាន​ហ្មត់ចត់​ ដោយ​អនុលោម​តាម​កិច្ចព្រមព្រៀង​ វៀតណាម​ និង​ កម្ពុជា​ ដែល​បាន​ចុះហត្ថលេខា​ជាមួយ​ UNHCR​ កាលពី​ថ្ងៃ​ទី​២៥​ ខែ​ មក​រា​ ២០០៥​ ។

ក្នុង​ឱកាស​នេះ​ដែរ​លោក​ Nguyen​ Xuan​ Phuc​ បាន​ទទួលយក​ការ​អញ្ជើញ​ពី​សម្តេច​ ហ៊ុន​ សែន​ ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ នៅ​ឆ្នាំ​ក្រោយ​ជាមួយនឹង​ការ​មាន​អារម្មណ៍​រីករាយ​៕

ប្រភព៖Viet​ Nam​ News

Share

Image
Image
Image