en     km
en     km

​តុលាការ​ទីក្រុង​សេ​អ៊ូ​ល​ ចេញ​ដីកាចាប់ខ្លួន​កូនស្រី​ម្នាក់​របស់​មិត្តភក្ដិ​ ប៉ាក​គុន​ហេ​

Share

កូរ៉េ​ខាងត្បូង​៖ កូនស្រី​ម្នាក់​របស់​មិត្តភក្ដិ​ប្រធានាធិបតី​ប៉ាក​ គុន​ ហេ​ គឺ​នាង​ Chung​ Yoo-ra​ ត្រូវ​បាន​តុលាការ​ប្រទេស​កូរ៉េ​ខាងត្បូង​ ចេញ​ដីកាចាប់ខ្លួន​កាលពី​ថ្ងៃ​ពុធ​ ពាក់ព័ន្ធ​រឿងអាស្រូវ​ជាមួយ​ម្ដាយ​ គឺ​ អ្នកស្រី​ Choi​ Soon-sil​ ក្នុង​សំណុំរឿង​ប្រើប្រាស់​ឥទ្ធិពល​ប្រធានាធិបតី​ដើម្បី​អង្គាសប្រាក់​មូលនិធិ​។​

អ្នកស្រី​ Choi​ Soon-sil​ ម្តាយរបស់នាង Chung Yoo-ra
អ្នកស្រី​ Choi​ Soon-sil​ ម្តាយរបស់នាង Chung Yoo-ra
​តាម​ទីភ្នាក់ងារសារព័ត៌មាន​ Reuters​ ដែល​ស្រង់​ប្រភព​របស់​ការិយាល័យ​រដ្ឋ​អាជ្ញា​ពិសេស​ចុះ​ផ្សាយ​ថា​ នាង​ Chung​ Yoo-ra​ កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​អា​ល្លី​ម៉​ង់​ ហើយ​ដីការ​ចាប់ខ្លួន​បាន​ធ្វើ​ឡើង​ហើយ​ ដើម្បី​អោយ​អាជ្ញាធរ​អា​ល្លឺ​មង់​ឃុំខ្លួន​ស្ដ្រី​រូប​នេះ​។​

​នាង​ Chung​ Yoo-ra​ ត្រូវ​បាន​ចោទ​ជា​ច្រើន​ករណី​ ក្នុង​នោះ​ គឺ​ការ​បង្ក​ឱ្យ​មាន​អំពើ​អយុត្ដិធម៌​ក្នុង​កិច្ចការ​របស់​រដ្ឋ​។​

​ចំពោះ​ម្ដាយ​របស់​នាង​ដែល​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​ប្រធានាធិបតី​ប៉ាក​ គុន​ហេ​  គឺ​ អ្នកស្រី​ Choi​ Soon-sil​ ត្រូវ​បាន​ឃុំខ្លួន​រួច​ហើយ​ ករណី​ប្រើប្រាស់​អំណាច​ប្រធានាធិបតី​ខុសច្បាប់​៕​ ប្រភព​ Reuters

Share

Image
Image
Image