en     km
en     km

អ្នក​អភិរក្ស​សិល្បៈ​បុរាណ​ល្បី​ម្នាក់​បញ្ជូន​ទៅ​ព្យាបាល​នៅ​សុ​រិ​ន្ទ្រ​ក្រោយ​ពី​ទទួល​បាន​ប្រាក់​ជំនួយ​

Share

ភ្នំពេញ​៖​នៅ​ប្រទេស​កម្ពុជា​ រដ្ឋ​ពុំ​មាន​គោលការណ៍​ជួយ​មនុស្ស​ក្រីក្រ​ធ្លាក់ខ្លួន​ឈឺ​ដែល​ ពុំ​ប្រាក់​ព្យាបាល​។​ លោក​ យិ​ត​ សា​រិ​ន​ ហៅ​ ស​ ឈ្មោះ​ដើម​ កែវ​-​ស​ អាយុ​ ៩២​ឆ្នាំ​ដែល​ជា​ព្រឹទ្ធាចារ្យ​ល្ខោនខោល​ពេល​នេះ​កំពុង​មាន​មាន​ជំងឺ​ជា​ទម្ងន់​។​

yit-hh

តែ​បុរស​ជរា​រូប​នេះ​ ពុំ​មាន​ប្រាក់​ខ្លួន​លោក​ផ្ទាល់​ដើម្បី​ព្យាបាល​ជំងឺ​នោះ​ទេ​។​ លោកតា​យិ​ត​ សា​រិ​ន​ មាន​ជំងឺ​ក្រិន​ថ្លើម​។​ ដោយសារ​មានការ​អំពាវនាវ​ តាម​បណ្ដាញ​សង្គម​ដើម្បី​រក​ប្រាក់​ជួយ​អ្នក​អភិរក្ស​រូប​នេះ​ នាំ​ឱ្យ​សប្បុរសជន​ ជា​ច្រើន​អាណិតអាសូរ​លោក​យ៉ា​ខ្លាំង​ ដោយ​ពួក​គេ​បាន​ជួយ​ឧបត្ថម្ភ​ជូន​លោក​បាន ជា​ច្រើន​ពាន់​ដុល្លារ​។​ សប្បុរសជន​ទាំងនោះ​មាន​ កាកបាទក្រហមកម្ពុជា​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​លោកស្រី​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​ សម្ដេច​នរោត្តម​បុប្ផា​ទេវី​ អតីត​អ្នក​រាំ​របាំ​រាជទ្រព្យ​ដ៏​ល្បីល្បាញ​ផង​ដែរ​។​

yit-h

​បន្ទាប់​ពី​បាន​ប្រាក់​ជំនួយ​ គឺ​នៅ​ថ្ងៃ​ទី​ ២០​ធ្នូ​នេះ​ក្រុម​គ្រួសារ​ និង​ កូនសិស្សលោក​បាន​បញ្ជូន​លោក​ទៅ​ព្យាបាល​នៅ​ មន្ទី​ពេទ្យ​សុរិន្ទ​ប្រទេស​ថៃ​។​ លោក​ ម៉ាក​ តុលា​ ដែល​ជា​សិស្ស​របស់​ព្រឹទ្ធាចារ្យ​ល្ខោនខោល​ ជា​អ្នក​ប្រកាស​រក​ជំនួយ​ បាន​ឲ្យ​ដឹង​ថា​លោកតា​ យិ​ត​ សា​រិ​ន​ មាន​បំណង់​ចង់​ឃើញ​ល្ខោនខោល​របស់​ខ្មែរ​ បាន​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ ហើយ​លោក​ព្រឹទ្ធាចារ្យ​ ព្យាយាម​ចង់​ចងក្រង​ឯកសារ​អំពី​ល្ខោនខោល​ទុក​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​។​

​លោក​ព្រឹទ្ធាចារ្យ​ថា​ លោក​ជា​អតីត​ស្ត្រា​ចា​រ្យ​បង្រៀន​ ល្ខោន​ខោ​ន​មិនតែប៉ុណ្ណោះ​ លោក​ក៏​ជា​ អ្នក​ធ្វើ​ មុខ​សម្រាប់​ពាក់​ក្នុង​ការ​សម្តែង​ល្ខោនខោល​ផង​ដែរ​។​ កន្លង​មក​លោក​បាន​ទទួល​  គ្រឿងឥស្សរយស​ជា​ច្រើន​ក្នុង​ការ​សម្តែង​ និង​បំពេញភារៈកិច្ច​ជូន​ជាតិ​ផង​ដែរ​ ៕

Share

Image
Image
Image