en     km
en     km

ហ្វី​លី​ពី​ន​ នឹង​មិន​ងាក​ចេញពី​សេចក្តីសម្រេច​របស់​តុលាការ​ម​ជ្ឈឹ​ត្ត​ការ​ក្រុង​ ឡា​អេ​ ដែល​ប្តឹង​ចិន​នោះ​ទេ​

Share

ក្រុង​ម៉ានីល​ ៖​ ប្រទេស​ហ្វី​លី​ពី​ន​បាន​និយាយ​កាល​ថ្ងៃ​ចន្ទ​ទី​១៩​ ថា​ ខ្លួន​នឹង​មិន​ងាក​ចេញពី​សេចក្តីសម្រេច​របស់​តុលាការ​ម​ជ្ឈឹ​ត្ត​ការ​អន្តរជាតិ​ក្រុង​ ឡា​អេ​ ដែល​បាន​ច្រាន​ចោលការ​អះអាង​របស់​ចិន​លើ​កម្មសិទ្ធិ​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​នោះ​ទេ​ ប៉ុន្តែ​ហ្វី​លី​ពី​ន​ត្រូវ​បាន​គេ​ដឹង​ថា​ បាន​កសាង​ជំនឿ​ចិត្ត​ជាមួយ​ចិន​មុន​ពេល​ពិភាក្សា​ទ្វេភាគី​អំពី​បញ្ហា​ដ៏​រសើប​នេះ​។​

សមុទ្រ​ចិន​ខាងត្បូង​។ រូបភាព៖ Reuters
សមុទ្រ​ចិន​ខាងត្បូង​។ រូបភាព៖ Reuters
​ចិន​បាន​ច្រានចោល​សេចក្តីសម្រេច​របស់​តុលាការ​ម​ជ្ឈឹ​ត្ត​ការ​អន្តរជាតិ​ក្រុង​ឡា​អេ​នេះ​ កាលពី​ខែកក្កដា​ បន្ទាប់​ពី​តុលាការ​នេះ​ សម្រេច​ថា​ ចិន​បាន​រំលោភ​លើ​ដែន​អធិបតេយ្យភាព​របស់​ហ្វី​លី​ពី​ន​យ៉ាងធ្ងន់ធ្ងរ​ ដោយ​បង្ក​គ្រោះថ្នាក់​ដល់​នាវា​នេសាទ​ និង​គម្រោង​ប្រេង​របស់​ហ្វី​លី​ពី​ន​។

​សេចក្តីសម្រេច​លើ​ករណី​នេះ​ គឺជា​លទ្ធផល​បាន​ដោយ​ការ​ប្តឹង​ដោយ​រដ្ឋបាល​ហ្វី​លី​ពី​ន​ចាស់​របស់​លោក​ បេន​គី​ណូ​ អា​គី​ណូ​ មក​ម្ល៉េះ​ ប៉ុន្តែ​ប្រធានា ធិបតី​ហ្វី​លី​ពី​ន​ថ្មី​លោក​ Rodrigo​ Duterte​ ដែល​មាន​ទំនេរ​ទៅ​រក​ចិន​ បាន​ជួប​ដោះស្រាយ​បញ្ហា​នេះ​ជាមួយនឹង​ចិន​ ដែល​ជា​ការ​កត់សម្គាល់​ហាក់​មាន​ភាព​ផ្ទុយ​ស្រឡះ​ពី​គោលនយោបាយ​ការ​បរទេស​របស់​អា​មេ​រិ​ក​ដែល​ជា​សម្ព័ន្ធមិត្ត​ចាស់​។

កាលពី​ថ្ងៃ​ចន្ទ​រដ្ឋមន្ត្រី​ការ​បរទេស​ហ្វី​លី​ពី​ន​លោក​ Perfecto​ Yasay​ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ ដោយ​ពន្យល់​ថា​ ការ​លើក​ស្ទួយ​ចំណង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​ គឺជា​ផ្នែក​មួយ​ដ៏​អាទិភាព​ ដែល​លោក​ Duterte​ និង​រដ្ឋាភិបាល​ហ្វី​លី​ពី​ន​ធ្លាប់​បាន​ធ្វើ​ការងារ​ដើម្បី​កសាង​ទំនុកចិត្ត​ និង​ជំនឿ​ទុកចិត្ត​ ជាមួយ​ប្រទេស​ចិន​។​

​ប្រទេស​ ប្រ៊ុ​យ​ណេ​ ម៉ា​ឡេ​ស៊ី​ តៃវ៉ាន់​ និង​ ប្រទេស​វៀតណាម​ ផង​ដែរ​ បាន​ដាក់​ពាក្យបណ្តឹង​នៅ​លើ​ផ្លូវទឹក​នេះ​ដែរ​ ព្រោះ​ច្រក​ដែនទឹក​អន្តរជាតិ​នេះ​ជា​កន្លែង​ដែល​អាច​រក​ប្រាក់​បាន​ប្រហែល​ ៥​ ពាន់​ពាន់​លាន​ដុល្លារ​ លើក​ការ​ដឹក​ទំនិញ​ឆ្លងកាត់​រៀង​រាល់​ឆ្នាំ​៕​ប្រភព​៖CNA

Share

Image
Image
Image