en     km
en     km

​ប៉ូ​លី​ស​តួ​ក​គី​ម្នាក់​ បាន​បាញ់​សម្លាប់​ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​

Share

​ប៉ូ​លី​សម្នាក់​ដែល​មាន​កំហឹង​ជាប់​ក្នុង​ខ្លួន​បាន​បាញ់​សម្លាប់​ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​ម្នាក់​ ប្រចាំ​ទីក្រុង​ Ankara​ នៅ​ប្រទេស​តួ​ក​គី​ កាលពី​ថ្ងៃ​ច័ន្ទ​ បាន​ធ្វើ​អោយ​ប្រធានាធិបតី​រុ​ស្ស៊ី​ Vladimir​ Putin​ ប្ដេជ្ញា​បន្ថែម​ទៀត​ ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​។​

ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Andrei Karlov ត្រូវបានខ្មាំងភ្លើងបាញ់សម្លាប់
ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Andrei Karlov ត្រូវបានខ្មាំងភ្លើងបាញ់សម្លាប់
​តាម​ទីភ្នាក់ងារសារព័ត៌មាន​ AFP​ ឯកអគ្គរដ្ឋទូត​ រុ​ស្ស៊ី​ដែល​ត្រូវ​បាន​ខ្មាំង​ភ្លើង​បាញ់​សម្លាប់​នេះ​ គឺ​ លោក​ Andrei​ Karlov​ បាន​ស្លាប់​បន្ទាប់​ពី​រង​របួសធ្ងន់​ ក្រោយ​ពី​លោក​បាន​ទៅ​ម​ជ្ឈ​ មណ្ឌល​តាំង​ពិ​ព័ណ៌​មួយ​នៅ​ក្រុង​ Ankara​ ។​

​ការ​បាញ់​សម្លាប់​ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​រូប​នេះ​ កើតឡើង​ភ្លាមៗ​បន្ទាប់​ពី​ក្រុង​ម៉ូ​ស្គូ​បាន​ជួប​ប្រជុំ​ជាមួយ​និង​រដ្ឋមន្ដ្រី​ការ​បរទេស​ Turkish​ និង​ Iranian​ ដើម្បី​ពិភាក្សា​ជម្លោះ​នៅ​ប្រទេស​រុ​ស្ស៊ី​ ។​

​បុរស​ខ្មាន់កាំភ្លើង​រូប​នេះ​ មុន​និង​បាញ់​សម្លាប់​ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​ លោក​បាន​ស្រែក​រក​ឈ្មោះ​ព្រះ​អាឡោះ​របស់​ពួក​គេ​ ថា​ “Allahu​ Akbar"​ ដែល​ប្រែ​ថា​ ព្រះ​ជា​ម្ចាស់​ដ៏​អស្ចារ្យ​ ហើយ​ក៏​បាញ់​សម្លាប់​មន្ដ្រី​ទូត​រុ​ស្ស៊ី​នេះ​ភ្លាម​។​ បុរស​ជា​ខ្មាំង​កាំភ្លើង​ត្រូវ​បាន​ចោទ​ថា​ មាន​ទំនាក់ទំនង​ជាមួយ​ពួក​សកម្មប្រយុទ្ធ​ jihad​ ៕​ប្រភព​:The​ Nation​

Share

Image
Image
Image