en     km
en     km

ក្រសួងមហាផ្ទៃ​បើក​វគ្គ​បណ្តុះបណ្តាល​អភិបាលកិច្ច​ល្អ​

Share

​ភ្នំពេញ​ ៖​ ក្រសួងមហាផ្ទៃ​ និង​ អង្គការ​តម្លាភាព​កម្ពុជា​ រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេល​ ៥​ថ្ងៃ​ ចាប់ពី​ ថ្ងៃ​ទី​ ១៩​ ដល់​ ថ្ងៃ​ទី​ ២៣​ ធ្នូ​ ឆ្នាំ​២០១៦​ស្តី​ពី​«​ភាព​ជា​អ្នកដឹកនាំ​គំរូ​ក្នុង​ទស្សនៈ​សុច​រិ​ភាព​ និង​ អភិបាលកិច្ច​ល្អ​»​នៅ​សាលា​អភិបាលកិច្ច​នៃ​ក្រសួងមហាផ្ទៃ​។​ សិក្ខាកាម​ដែល​ចូលរួម​គឺ​មក​ពី​អគ្គនាយករ​ដ្ឋា​ន​ទាំង​ ៦​ នៃ​ក្រសួង​មាន​ហា​ផ្ទៃ​ ។​ កម្មវិធី​នេះ​រៀបចំ​ឡើង​ដើម្បី​លើកកម្ពស់​សម​ត្ថិ​ភាព​ និង​ ការ​យល់​ដឹង​ពី​អភិបាលកិច្ច​ល្អ​ និង​សម​ត្ថិ​ភាព​ភាព​ជា​អ្នកដឹកនាំ​។​

 

រូបវាគ្មិនចូលរួមក្នុងកម្មវិធី។រូបភាពពីWMC/ស្រី អូន
រូបវាគ្មិនចូលរួមក្នុងកម្មវិធី។រូបភាពពីWMC/ស្រី អូន
អគ្គនាយកដ្ឋាន​ទាំង​ ៦​ រួម​មាន​ អគ្គស្នងការ​រ​ដ្ឋា​ន​នគ​បាល​ជាតិ​ អគ្គស្នងការដ្ឋាន​អន្តោប្រវេសន៍​ អគ្គនាយកដ្ឋាន​អត្ត​សញ្ញា​កម្ម​ អគ្គនាយកដ្ឋាន​រដ្ឋបាល​ អគ្គនាយកដ្ឋាន​ពន្ធនាគារ​ អគ្គនាយកដ្ឋាន​សវន​កម្ម​ ។​

​អភិបាលកិច្ច​ល្អ​ គឺជា​យុទ្ធសាស្ត្រ​ស្នូល​ និង​យុទ្ធសាស្ត្រ​ចតុកោណ​ ដោយ​សំដៅ​ធានា​ឲ្យ​បាន​សម្រេច​នូវ​យុត្តិធម៌​សង្គម​ និង​ការ​អភិវឌ្ឍន៍​សង្គម​ប្រកបដោយ​សមធម៌​ និង​ ចិ​រ​ភាព​ព្រមទាំង​ឈរ​លើ​គោលដៅ​កែ​ទម្រ​ង​ស៊ីជម្រៅ​ រួម​មាន​ ប្រ​ឆាំ​អំពើ​ពុក​រលួយ​ កំណែទម្រង់​សាធារណៈ​ កម្លាំងប្រដាប់អាវុធ​  ពង្រឹង​អភិបាល​ល្អជា​ដើម​។​

លោក​ ឱ​ក​ សេរី​សោ​ភក្តី៍​ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ ថ្លៃ​ង​ក្នុង​កម្មវិធី​នោះ​ថា​ ការ​ផ្តល់​សេ​កម្ម​សាធារណៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មិន​ទាន់​មាន​ភាពល្អ​ប្រសើរ​នោះ​ទេ​ ដែល​តម្រូវ​ឲ្យ​មន្ត្រីរាជការ​ និង​ ស្ថាប័ន​ត្រូវ​យកចិត្តទុកដាក់​បន្ថែម​ទៀត​។​

លោក​បន្ត​ដោយ​ក្តី​សង្ឃឹមថា​ វគ្គប​ណ្តុះ​បណ្តា​យល​នេះ​ នឹង​ក្លាយជា​ការ​ចូលរួម​ចំណែក​លើកកម្ពស់​សម​ត្ថិ​ភាព​ដល់​មន្ត្រី​រាជ​ ដែល​ធានា​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាពល្អ​។​ លោកឱក សេរីសោភក្តិ៍ ៖« អនុវត្តន៍គម្រោងសាលាអភិបាលកិច្ច រយពេល៥ឆ្នាំ ពីឆ្នាំ ២០១៥ ឆ្នាំ២០២០ក្នុងគោលបំណងរួមចំណែក អភិវឌ្ឍន៍ធនធានមនុស្សតាមរយៈការពង្រឹងសមត្ថិភាពស្ថាប័នរដ្ឋ និងស្ថាប័នដទៃទៀតសំដៅ ឲ្យមានការល្អប្រសើរនូវការផ្តល់សេវាសាធារណៈ»

ចំណែក​លោកស្រី​ ជូ​ ប៊ុ​ន​អេ​ង​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និង​ជា​ប្រធាន​ក្រុម​យេ​ន​ឌ័​រ​មាន​ប្រសាសន៍​ថា​  ក្រសួងមហាផ្ទៃ​គួរតែ​បង្កើត​សាលា​មួយ​ដើម្បី​ពង្រឹង​សម​ត្ថិ​ភាព​បុគ្គលិក​ខ្លួន​។​ អ្នកស្រី​បន្ត​ថា​ អគ្គនាយកដ្ឋាន​ទាំង​ ៦​នេះ​ មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​គ្រប់គ្រង​រក្សា​សណ្តាប់ធ្នាប់​ ក្នុង​សង្គម​ ឬ​ សណ្ដាប់ធ្នាប់​ផ្ទៃក្នុង​។​ លោកស្រី​បន្ត​ថា​ វគ្គ​បណ្តុះបណ្តាល​នេះ​ នឹង​ធ្វើ​ឲ្យ​មន្ត្រីរាជការ​អាច​ដើរ​បាន​ជោគ​ ជ័យ​ ទៅ​តាម​គោល​សំខាន់​របស់​រដ្ឋាភិបាល​។​ លោកស្រី​ ជូ​ ប៊ុ​ន​អេ​ង​៖«មិនត្រឹមតែការយល់ដឹងទេ គឺយើងចង់ប្រែក្លាយការងារបស់យើងជាក់ស្តែងទៅតាមអង្គភាពស្ថាប័ន តើវាមានការប្រែប្រួលល្អយ៉ាងណាខ្លះគឺយើងចង់ឲ្យមានការកែទម្រង់នៅរបស់ក្រសួងមហាផ្ទៃនិងចង់ឲ្យមានភាពរលូននៅក្នុងរដ្ឋាភិបាលទាំងមូល»

កម្មវិធី​នេះ​មាន​សិក្ខា​ម​ចូលរួម​ប្រមាណ​ ៤០​នាក់​ មក​ពី​អគ្គនាយកដ្ឋាន​ទាំង​ ៦​ ដែល​មាន​អគ្គនាយករង​  ប្រធាន​ អនុប្រធាន​និង​ជា​មន្ត្រី​ អគ្គ​នាក​យក​ដ្ឋា​ន​ចូលរួម​៕

Share

Image
Image
Image