en     km
en     km

ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ទៅ​ទស្សនៈកិច្ច​នៅ​ប្រទេស​ចិន​ ខណៈ​ចិន​សន្យា​ទិញ​អង្ករ​កម្ពុជា​ ២០​ ម៉ឺន​តោន​

Share

ភ្នំពេញ​ ៖​ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ និង​ប្រធាន​ក្រុមហ៊ុន​រដ្ឋ​ហ្គ្រី​ន​ត្រេ​ដ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ នៅ​ទីក្រុង​ប៉េ​កាំ​ង​ កាលពី​ថ្ងៃ​ទី​ ១៥​ ខែ​ ធ្នូ​ ដើម្បី​ពិភាក្សា​ការងារ​ជាមួយ​ក្រុមហ៊ុន​ចិន​ COFCO​ ក្នុង​ការ​សម្រេច​សិទ្ធិ​ឈ្មោះ​ក្រុមហ៊ុន​ចំនួន​ ១៨​ ដែល​នាំ​កូតា​អង្ករ​ទៅ​ប្រទេស​ចិន​ ដោយ​ផ្អែក​លើ​សម​ត្ថិ​ភាព​ និង​បទ​ពិសោធន៍​នៃ​ក្រុមហ៊ុន​និ​មួយៗ​។​

ស្រូវអង្ករដែលកម្ពុជាដាក់ប្រកួតនៅថៃ។រូបភាពពីហ្វេសប៊ុកសហព័ន្ធស្រូវអង្ករកម្ពុជា
ស្រូវអង្ករដែលកម្ពុជាដាក់ប្រកួតនៅថៃ។រូបភាពពីហ្វេសប៊ុកសហព័ន្ធស្រូវអង្ករកម្ពុជា
សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ក៏​បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ ដែល​មាន​បំណង​នាំ​អង្ករ​ចេញ​ទៅ​ប្រទេស​ចិន​  សូម​រូស​រាន់​ទាក់ទង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ និង​ក្រុមហ៊ុន​រដ្ឋ​ហ្គ្រី​ន​ត្រេ​ដ​។​

សម្រាប់​ឆ្នាំ​ ២០១៦​នេះ​ អង្ករ​កម្ពុជា​បាន​ជាប់​លេខ​ ២​ ជា​អង្ករ​ល្អ​ជាងគេ​បំផុត​របស់​ពិភពលោក​ ខណៈ​អង្ករ​ថៃ​ដែល​ជា​ម្ចាស់ផ្ទះ​ទទួល​បាន​ជ័យ​លា​ភី​លេខ​ ១​ ។​ ការ​ប្រកួត​ជ្រើស​អង្ករ​ល្អ​បំផុត​របស់​ពិភពលោក​នេះ​ធ្វើ​ឡើង​ ក្នុង​សន្និសីទ​ស្រូវ​អង្ករ​ពិភពលោក​ ដែល​រៀបចំ​ឡើង​ នៅ​ខេត្ត​ឈៀង​ម៉ៃ​ ប្រទេស​ថៃ​ ចាប់ពី​ថ្ងៃ​ទី​ ១៧​ ដល់​ថ្ងៃ​ទី​ ១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​។​

អង្ករ​កម្ពុជា​ធ្លាប់​ទទួល​បាន​ជ័យ​លា​ភី​ ជា​អង្ករ​ល្អ​បំផុត​លើ​ពិភពលោក​ ៣​ ឆ្នាំ​ជាប់ៗ​គ្នា​ គឺ​ឆ្នាំ​ ២០១២​ ២០១៣​ និង​ ២០១៤​។​ នៅ​ឆ្នាំ​ ២០១៧​ កម្ពុជា​នឹង​ធ្វើ​ម្ចាស់​ក្នុង​ការ​រៀបចំ​សន្និសីទ​ស្រូវ​អង្ករ​អន្តរជាតិ​នេះ​វិញ​ម្តង​៕

 

Share

Image
Image
Image