en     km
en     km

​ស្ត្រី​៥​នាក់​ជា​បុគ្គលិក​សន្តិសុខ​ ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ត្រូវ​បាន​បាញ់​សម្លាប់​

Share

​ពួក​មន្ត្រី​និយាយ​ថា​ ស្ត្រី​បំរើ​ការងារ​ជា​ សន្តិសុខ​នៅ​អាកាសយានដ្ឋាន​ នៅ​ខេត្ត​កង់​ដា​ហា​នៃ​ប្រ​ទេ​s​អា​ហ្វ​ហ្គា​នី​ស្ថាន​ ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​ ខណៈ​ពួក​គាត់​ កំពុង​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​។​

រថយន្តដែលត្រូវ​ខ្មាន់កាំភ្លើង បាញ់ប្រហារ
រថយន្តដែលត្រូវ​ខ្មាន់កាំភ្លើង បាញ់ប្រហារ
​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ស្ត្រី​ទាំង​៥​នាក់​នេះ​ រង​ការ​វាយប្រហារ​ ដោយ​ខ្មាន់កាំភ្លើង​ ២​នាក់​ បាន​បើក​ការ​វាយប្រហារ​ សំដៅលើ​ រថយន្តក្រុង​ដែល​ពួក​គេ​កំពុង​ជិះ​ទៅ​ធ្វើការ​។​

​លោកនាយក​អាកាសយានដ្ឋាន​ Ahmadullah​ Faizi​ និយាយ​ថា​ ស្ត្រី​បំរើ​ការងារ​ តាម​ទី​សាធារណៈ​ឬ​ ស្ថាប័ន​ផ្សេងៗ​តែងតែ​ព្រួយបារម្ភ​អំពី​ សន្តិសុខ​របស់​ពួក​គេ​ គឺ​សឹង​រាល់ថ្ងៃ​។​

​ស្ត្រី​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ តែងតែ​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​ ពី​សំណាក់​ពួក​តា​លី​បាន់​។​ យោង​តាម​របាយការណ៍​អគ្គ​រដ្ឋ​អាជ្ញា​ ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ ការ​វាយប្រហារ​លើ​ស្ត្រី​បាន​កើតឡើង​ ៣៧០០​ ករណី​ នៅ​ឆ្នាំ​២០១៦​នេះ​៕​ប្រភព​:BBC​

Share

Image
Image
Image