en     km
en     km

អង្គការសហប្រជាជាតិ​ បន្ត​រិះគន់​រដ្ឋាភិបាល​ភូមា​ ករណី​បណ្ដេញ​ពួក​រ៉ូ​ហ៊ីង​យ៉ា​

Share

ស្នងការ​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ បាន​រិះគន់​ធ្ងន់ៗ​ទៅ​លើ​រដ្ឋាភិបាល​ប្រទេស​ភូមា​ ថា​កំពុង​បៀតបៀន​សិទ្ធិ​មនុស្ស​យ៉ាង​ខ្លាំង​ករណី​ធ្វើ​ឲ្យ​ជនអន្ដោប្រវេសន៍​រ៉ូ​ហ៊ីង​យ៉ា​ភូមា​ ជា​ច្រើន​ម៉ឺន​នាក់​បាន​រត់​ភៀសខ្លួន​។​

ទាហានភូមា
ទាហានភូមា
​ប្រធាន​អង្គការសហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្សលោក​ Zeid​ Raad​ al-Hussein​ បាន​និយាយ​ថា​ លោក​ទទួល​បាន​របាយការណ៍​ ជា​ច្រើន​អំពី​ការ​រំលោភ​បំពាន​ការ​សំលាប់​ និង​ការ​ធ្វើទុក្ខបុកម្នេញ​ទៅ​លើ​ពួក​ម៉ូ​ស្លី​ម​ រ៉ូ​ហ៊ីង​យ៉ា​។​ តាម​របាយការណ៍​អង្គការសហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​ យ៉ាងតិច​ពួក​រ៉ូ​ហ៊ីង​យ៉ា​ ៨៦​នាក់​ត្រូវ​បាន​សំលាប់​ និង​២៧០០០​នាក់​បាន​រត់​ភៀសខ្លួន​ដោយសារ​ប្រ​តិ​បត្ដ​ការណ៍​យោធា​ នៅ​រដ្ឋ​រ៉ា​ក់​ឃី​ន​។​

​រដ្ឋ​រ៉ា​ក់​ឃី​ន​ នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​ភូមា​ គឺជា​តំបន់​ប្រមូលផ្ដុំ​ទៅ​ដោយ​ជន​ចំណាកស្រុក​រ៉ូ​ហ៊ីង​យ៉ា​ ដែល​មក​ពី​ប្រទេស​បង់​ក្លា​ដេ​ស​ និង​ប្រទេស​ ឥណ្ឌា​។​ សហគមន៍​នេះ​មក​រស់នៅ​ប្រទេស​ភូមា​ តាំងពី​ប្រទេស​ភូមា​ ស្ថិត​នៅ​ក្រោម​អាណានិគម​អង់គ្លេស​មក​ម្លេះ​ ក៏​ប៉ុន្ដែ​សហគមន៍​នេះ​ត្រូវ​បាន​រដ្ឋាភិបាលយោធា​ដាក់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ថា​ ជា​ជនអន្ដោប្រវេសន៍​ខុសច្បាប់​។​ បច្ចុប្បន្ន​សហគមន៍​នេះ​មាន​ប្រមាណ​ ១​លាន​នាក់​នៅ​ក្នុង​ប្រទេស​ភូមា​៕​ ប្រភពៈ​BBC

Share

Image
Image
Image