en     km
en     km

មន្ត្រី​បក្ស​ធំៗ​ ២​ ជំរុញ​ឱ្យ​ស្ត្រី​ចូលរួម​ក្នុង​វិស័យ​នយោបាយ​ ខណៈ​ការ​បោះ​ឆ្នោត​ខិត​ជិត​មក​ដល់​(មានសំឡេង)

Share

​ភ្នំពេញ​ ៖​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ទ្បើ​ង​ដូចៗ​គ្នា​ថា​ គណបក្ស​តែងតែ​ជំរុញ​ និង​លើកកម្ពស់​ស្ត្រី​ឱ្យ​ចូលរួម​ប្រ​ទ្បូ​ក​ក្នុង​វិស័យ​នយោបាយ​ ព្រោះ​ស្ត្រី​មាន​សិទ្ធិ​ស្មើនឹង​បុរស​ ហើយ​ស្ត្រី​ទៀត​សោត​ពិតជា​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ចូលរួម​ចំណែក​ក្នុង​វិស័យ​នយោបាយ​។​ ការ​លើក​ទ្បើ​ង​នេះ​ ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​នឹង​មានការ​បោះ​ឆ្នោត​ធំៗ​ចំនួន​ពីរ​ គឺ​ការ​បោះ​ឆ្នោត​ថ្នាក់​ក្រោម​ជាតិ​ និង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​។​

លោក សុខ ឥសាន្ត អ្នកនាំពាក្យបក្សប្រជាជនកម្ពុជា (ឆ្វេង), លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះ​ជាតិ(ស្តាំ)។
លោក សុខ ឥសាន្ត អ្នកនាំពាក្យបក្សប្រជាជនកម្ពុជា (ឆ្វេង), លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះ​ជាតិ(ស្តាំ)។

ខណៈ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ និង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​កាន់តែ​ខិត​ជិត​មក​ដល់​ គណបក្ស​នយោបាយ​ធំៗ​ចំនួន​ ២​ ដែល​មាន​សម្លេង​នៅ​ក្នុង​សភា​ បាន​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច​ដើម្បី​ជ្រើសរើស​ក្រុម​ស្ត្រី​ដែល​មាន​បំណង​ឈរឈ្មោះ​បោះ​ឆ្នោត​ ឱ្យ​ចូល​បម្រើ​ការងារ​នៅ​ក្នុង​គណ បក្ស​របស់​ពួក​គេ​។​ នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​អ្នកនាំពាក្យ​គណបក្ស​ធំៗ​ទាំង​ ២​ នៅ​កម្ពុជា​។

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​ បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​វិទ្យុ​ស្ត្រី​នា​ពេល​ថ្មីៗ​នេះ​ថា​ គណបក្ស​ប្រជាជន​កម្ពុ​ជានា​ពេល​កន្លង​មក​ ក៏​ដូច​ជា​បច្ចុប្បន្ន​បាន​លើកកម្ពស់​ស្ត្រី​ និង​ផ្តល់​លទ្ធភាព​តាម​រយៈ​ការ​ជំរុញ​ឱ្យ​ស្ត្រី​ចូលរួម​ប្រ​ទ្បូ​ក​ទៅ​ក្នុង​វិស័យ​នយោបាយ​។​ លោក​ សុខ​ ឥ​សាន្ត​ បន្ត​ថា​ អត្រា​ស្ត្រី​ដែល​ធ្វើការ​នៅ​គ្រប់​ស្ថាប័ន​ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ គឺ​មានការ​កើនឡើង​ដូច​ជា​នៅ​ក្នុង​រដ្ឋសភា​ ព្រឹទ្ធសភា​ នឹង​តាម​បណ្តា​ក្រសួង​មន្ទីរ​ផ្សេងៗ​ទៀត​។​ លោក​ សុខ​ ឥ​សាន្ត​ មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​ «​តែ​ដោយ​ទ្បែ​ក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​នេះ​យើង​ក៏​មានការ​ណែនាំ​ប​ញ្ជូ​ល​សមាសភាព​ស្ត្រី​ឱ្យ​បាន​ច្រើន​ដោយ​ផ្អែក​លើ​លក្ខណៈសម្បត្តិ​ធ្វើការ​ងារ​បទ​ពិសោធន៍​របស់​ស្ត្រី​នៅ​តាម​មូលដ្ឋាន​។​ ខ្ញុំ​យល់​ថា​វា​មាន​សារៈសំខាន់​ណាស់​ព្រោះ​ស្ត្រី​មាន​សិទ្ធិ​ស្មើគ្នា​ទាំង​ផ្នែក​នយោបាយ​ ទាំង​ផ្លូវច្បាប់​ជាមួយនឹង​បុរស​ដែរ​ដែល​យើង​តែង​តែង​លើក​ទ្បើ​ង​ពី​បញ្ហា​យេ​ន​ឌ័​រ​…»​។​

ចំណែក​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ យឹ​ម​ សុវណ្ណ​ មាន​ប្រសាសន៍​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជំរុញ​ឱ្យ​មាន​បេក្ខជន​ជា​ស្ត្រី​កាន់តែ​ច្រើន​ថែម​ទៀត​ ក្នុង​ការ​ប្រ​ទ្បូ​ក​ចូល​ទៅ​ក្នុង​វិស័យ​នយោបាយ​ តាម​រយៈ​ការ​ឈរឈ្មោះ​ជា​បេក្ខជន​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ ហើយ​គណបក្ស​មានការ​លើកទឹកចិត្ត​ដល់​ក្រុម​ស្ត្រី​ដោយ​ដាក់​ពួក​គេ​ក្នុង​លំដាប់​លេខ​រៀង​ខ្ពស់​ជាងគេ​។​

លោក​ យឹ​ម​ សុវណ្ណ​ បន្ត​ថា​ ទោះបីជា​មានការ​លើកទឹកចិត្ត​យ៉ាងនេះ​ក៏​ដោយ​ចុះ​ ស្ត្រី​នៅ​តែ​ជួប​ឧបសគ្គ​ជា​ច្រើន​ដែល​រារាំង​ពួក​គេ​មិន​ឱ្យ​ចូលរួម​ក្នុង វិស័យ​នយោបាយ​ ហើយ​កត្តា​ទាំងនោះ​មាន​ដូច​ជា​៖​ «​ស្ត្រី​នឹង​ការ​ភ័យ​ខ្លាច​ គំនៀប​គ្រួសារ​ចំណេះដឹង​ មធ្យោបាយ​សុទ្ធតែ​ជា​បន្ទុកគ្រួសារ​ សុទ្ធតែ​ជា​ការ​ដែល​ធ្វើ​ឱ្យ​ស្ត្រី​មានការ​លំបាក​នៅ​ក្នុង​ការ​ចូលរួម​កិច្ចការ​នយោបាយ​ដែល​បាន​បន្សល់​ទុក​តាំងពី​អតីតកាល​មក​ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ​យើង​នឹង​ខិតខំ​ជំនះ​រក​បេក្ខជន​ស្ត្រី​ឱ្យ​បាន​ច្រើន​។​ មាន​ស្ត្រី​ចូលរួម​កាន់តែ​ច្រើន​មធ្យោបាយ​ដែល​ដោះស្រាយ​បញ្ហា​គឺ​ប្រកបដោយ​សន្តិវិធី​ពីព្រោះ​ស្ត្រី​មិន​ចូល​ចិត្ត​ប្រ​ព្រ​ត្តិ​អំពើ​ហិង្សា​ មិន​ចូល​ចិត្ត​អំពើ​កាប់សម្លាប់​ដូច្នេះ​ការ​ដោះស្រាយ​បញ្ហា​ជាតិ​និង​មាន​ភាពល្អ​ប្រសើរ​»​។​

​ជុំវិញ​នឹង​ការ​លើក​ទ្បើ​ង​នេះ​ដែរ​ នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ លោកស្រី​ រស់​ សុភាព​ មាន​ប្រសាសន៍​ថា​ ទោះបីជា​មានការ​លើក​ទ្បើ​ង​របស់​គណបក្ស​នយោបាយ​ ដោយ​លើកកម្ពស់​ស្ត្រី​ឱ្យ​ចូលរួម​ក្នុង​វិស័យ​នយោបាយ​ក្តី​ ប៉ុន្តែ​លោក​ស្ត្រី​ថា​ ការ​អនុវត្ត​ជាក់ស្តែង​មិន​ទាន់​មាន​ប្រសិទ្ធិ​ភាព​នៅ​ទ្បើ​យ​។​ លោកស្រី​ រស់​ សុភាព​ បន្ត​ថា​ គ្រប់​ភាគី​គណបក្ស​នយោបាយ​ដែល​មាន​សម្លេង​នៅ​ក្នុង​សភា​ត្រូវ​បន្ត​លើកកម្ពស់​ស្ត្រី​ឱ្យ​កាន់តែ​ច្រើន​ថែម​ទៀត​ក្នុង​វិស័យ​នយោបាយ​។​ លោកស្រី​ រស់​ សុភាព​៖«​ជាក់ស្តែង​យើង​មើល​អាណត្តិ​បោះ​ឆ្នោតជាតិ​ឆ្នាំ​ ២០១៣​ ចំនួន​ស្ត្រី​ចុះ​មួយ​ភាគរយ​ដែល​កាលពី​អាណត្តិ​ទី​០៤​ចំនួន​ស្ត្រី​ ២១​ ភាគរយ​នៅ​ក្នុង​រដ្ឋសភា​ ប៉ុន្តែ​ចំនួន​ស្ត្រី​នៅ​ថ្នាក់​ក្រោម​ជាតិ​ហាក់បីដូចជា​កើន​ហើយ​យើង​ឃើញ​ថា​គណបក្ស​ប្រជាជន​នឹង​ឃើញ​មាន​ចំនួន​ស្ត្រី​កើន​ទ្បើ​ង​ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ចង់ឱ្យ​គណបក្ស​ដែល​មាន​កៅអី​នៅ​សភា​គិតគូរ​បន្ថែម​ទៀត​មិនមែន​មាន​ន័យ​ថា​មាន​ចំនួន​ស្ត្រី​កើន​ទ្បើ​ង​ហើយ​គ្រប់គ្រាន់​នោះ​ទេ​ដោយសារ​ស្ត្រី​មិន​ទាន់​បាន​ប្រើប្រាស់​សក្តានុពល​របស់​ខ្លួន​គ្រប់គ្រាន់​ការពារ​សិទ្ធិ​ស្ត្រី​ហើយ​បញ្ហា​សំខាន់​ធំ​គឺ​ឆ​ន្ទះ​របស់​អ្នកដឹកនាំ​គ​បក្ស​ទាំងអស់​ជាដើម​»​។​

គួរ​គត់​សម្គាល់ថា​ ទោះបីជា​មានការ​ជំរុញ​ឱ្យ​ស្ត្រី​ចូលរួម​ក្នុង​វិស័យ​នយោបាយ​ពី​សំណាក់​មន្ត្រី​នយោបាយ​យ៉ាងនេះ​ក្តី​ តែ​គេ​សង្កេត​ឃើញ​ថា​ ស្ត្រី​ដែល​មាន​តួនាទី​ក្នុង​រដ្ឋសភា​ ព្រឹទ្ធ​សភាព​ នៅ​មាន​ចំនួន​តិចតួច​នៅឡើយ​។​ ចំណែក​ស្ត្រី​មួយ​ចំនួន​ដែល​ហ៊ាន​ធ្វើ​តស៊ូ​បញ្ចេញមតិ​ តួយ៉ាង​ដូច​ជា​អ្នកស្រី​ ទេព​ វ​ន្នី​ សកម្មជន​ដីធ្លី​តំបន់​បឹង​កក់​ និង​ស្ត្រី​សកម្មជន​ដីធ្លី​ផ្សេងៗ​ទៀត​ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​ និង​គម្រាម​ចាប់​ដាក់​ពន្ធនាគារ​ជា​រឿយៗ​។​

Share

Image
Image
Image