en     km
en     km

មនុស្ស​ ១៣​ នាក់​ស្លាប់​ក្នុង​ហេតុ​ការ​ធ្លាក់​យន្តហោះ​កងទ័ពអាកាស​ឥណ្ឌូ​នេ​ស៊ី​

Share

​ឥណ្ឌូ​នេ​ស៊ី​ ៖​ យន្តហោះ​ Hercules​ C-130​ ដែល​ផ្ទុក​កងកម្លាំង​អាកាស​ឥណ្ឌូ​នេ​ស៊ី​ បាន​ធ្លាក់​នៅ​ក្នុង​ខេត្ត​ ប៉ា​ពួ​ ជា​ខេត្ត​មួយ​ដាច់​ស្រយាល​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។​ ហេតុ​ការ​ធ្លាក់​យន្តហោះ​នេះ​ បាន​សម្លាប់​មនុស្ស​ទាំងអស់​ដែល​ជិះ​លើ​យន្តហោះ​នោះ​។​

រូបភាពយន្តហោះឥណ្ឌូនេស៊ី ដែលត្រូវធ្លាក់។រូបភាពពីCNA
រូបភាពយន្តហោះឥណ្ឌូនេស៊ី ដែលត្រូវធ្លាក់។រូបភាពពីCNA
មន្ត្រី​អាជ្ញាធរ​បាន​និយាយ​ថា​ អ្នក​បើក​យន្តហោះ​ទាំង​បី​នាក់​ និង​បុគ្គលិក​យោធា​ 10​ នាក់​ផ្សេង​ទៀត​ស្លាប់​ទាំងអស់​។​

​មេបញ្ជាការ​កងទ័ពអាកាស​លោក​ Agus​ Supriatna​ ប្រាប់​ទូរទស្សន​ Metro​ ថា​ ហេតុការណ៍​នេះ​អាច​ បណ្តាល​មក​ពី​អាកាសធាតុ​អាក្រក់​ ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា​ ធ្វើ​ឱ្យ​យន្តហោះ​នោះ​ធ្លាក់​។​

យន្តហោះ​ Hercules​ C-130​ ដែល​ធ្លាក់​នេះ​ បាន​ដឹក​អាហារ​ផ្គត់ផ្គង់​ពី​ខេត្ត​ Timika​ ទៅ​ ខេត្ត​ Wamena​ ។​

សូម​រំលឹក​ថា​ កាលពី​ខែមិថុនា​ឆ្នាំ​ ២០១៥​ យន្តហោះ​ប្រភេទ​ដូច​គ្នា​ ដែល​ជា​របស់​កងកម្លាំង​អាកាសប្រទេស​នេះ​បាន​ធ្លាក់​នៅ​ក្បែរ​សង្កាត់​មួយ​ដែល​ជា​លំនៅ​ដ្ឋា​ន​របស់​ពលរដ្ឋ​។​

ហេតុការណ៍​នោះ​  បណ្តាល​ឱ្យ​នាវិក​ ១២​ និង​អ្នកដំណើរ​ ១០៩​នាក់​ នៅ​លើ​យន្តហោះ​ត្រូវ​បាន​ស្លាប់​៕​ប្រភព​ពី​BBC

 

Share

Image
Image
Image