en     km
en     km

ក្រសួង​សាធារណការ​បដិសេធ​ការ​សង់​ផ្លូវ​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​

Share

​ភ្នំពេញ​ ៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ចេញ​លិខិត​បំភ្លឺ​ចំពោះ​មតិ​មហាជន​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ (facebook)​ ដែល​បង្ហោះ​វី​ឌី​អូ​ និង​សរសេរ​សារ​រិះគន់​ការ​សង់​ផ្លូវ​មិន​ត្រឹមត្រូវ​តាម​ស្តង់ដា​បទដ្ឋាន​បច្ចេកទេស​។​

រូបភាពមួយខ្សែដែលអ្នកប្រើប្រាស់សង្គមហ្វេសប៊ុករិះគន់ថា ធ្វើមិនមានគុណភាព។រូបភាពពីហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាពមួយខ្សែដែលអ្នកប្រើប្រាស់សង្គមហ្វេសប៊ុករិះគន់ថា ធ្វើមិនមានគុណភាព។រូបភាពពីហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន
កាលពី​ពេល​ថ្មីៗ​នេះ​ អ្នក​ប្រើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​បង្ហោះ​រូបភាព​ភ្ជាប់​ជាមួយ​វី​ឌី​អូ​ សាងសង់​ផ្លូវ​មួយ​ខ្សែ​ស្ថិត​នៅ​ខេត្ត​ត្បូង​ ឃ្មុំ​ និង​ផ្លូវ​ខ្សែ​ទៀត​នៅ​ខេត្តសៀមរាប​ ដែល​បាន​រិះគន់​លើ​ការ​សាងសង់​ផ្លូវ​ទាំង​ពីរ​ខ្សែ​នេះ​ថា​ មិន​គោរព​តាម​ស្តង់ដា​បច្ចេកទេស​ត្រឹមត្រូវ​ ពោល​គឺ​សង់​ផ្លូវ​គ្មាន​គុណភាព​។

ជា​ការ​ឆ្លើយ​តប​លើ​ការ​រិះគន់​ខាងលើ​នេះ​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​១៦​ ធ្នូ​ ម្សិលមិញ​ដោយ​បំភ្លឺ​ថា​ ករណី​ផ្លូវ​មួយ​ខ្សែ​ ស្ថិត​នៅ​ភូមិ​ជ្រៃ​បិត​មាស​សង្កាត់​/​ក្រុង​សួង​ ខេត្ត​ត្បូងឃ្មុំ​ ដែល​មតិ​មហាជន​ចោទ​ថា​ សង់​ខុស​បច្ចេកទេស​គឺ​ មិន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​នោះ​ទេ​។​

​ចំណែក​ ករណី​ផ្លូវ​ចូល​ទៅ​វត្ត​ចក​ ឬ​ផ្លូវ​ ២៦៧​ ស្ថិត​នៅ​សង្កាត់​ ស្វាយ​ដ​ង្កុំ​ ខេត្តសៀមរាប​ ត្រូវ​បាន​ចែកចាយ​តាម​បណ្តាញ​សង្គម​គឺ​ យក​រូបភាព​កន្លែង​ផ្សេង​មក​ដាក់​ជា​រូបភាព​ការដ្ឋាន​នៅ​ខេត្តសៀមរាប​ ដោយ​ចោទប្រកាន់​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ ខេត្តសៀមរាប​ មិន​ត្រឹមត្រូវ​ឡើយ​។​ 

​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ ខេត្តសៀមរាប​ បាន​បញ្ជាក់​ថា​ ផ្លូវ​មួយ​ខ្សែ​នេះ​គឺ​ បាន​សាងសង់​ត្រឹមត្រូវ​ដោយ​ចាក់​ក្រាល​កៅស៊ូ​ផង​ដែរ​។​

រូបភាពនេះជារូបផ្លូវមួយខ្សែក្នុងខេត្តសៀមរាប ដែលក្រសួងសាធារណការអះអាងថា ជារូបពិត មិនដូចការលើកឡើងរបស់សាធារណជន យករូបផ្សេងងមកបំផ្លើស។ រូបភាពពីហ្វេសប៊ុក ក្រសួងសាធារណការ
រូបភាពនេះជារូបផ្លូវមួយខ្សែក្នុងខេត្តសៀមរាប ដែលក្រសួងសាធារណការអះអាងថា ជារូបពិត មិនដូចការលើកឡើងរបស់សាធារណជន យករូបផ្សេងងមកបំផ្លើស។ រូបភាពពីហ្វេសប៊ុក ក្រសួងសាធារណការ
ទោះយ៉ាងណា​ មហាជន​តែងតែ​រអ៊ូរទាំ​លើ​បញ្ហា​គុណភាព​ផ្លូវ​ដែល​ខូច​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​ រហូត​មាន​ពំនោល​ថា​ «​ផ្លូវ​ស្រុក​ខ្មែរ​ធ្វើ​ជាប់​រហូត​»​ នេះ​មាន​ន័យ​ថា​ ធ្វើ​ខាង​មុខខូច​ខាងក្រោយ​។​

កាលពី​ពី​ពេល​ថ្មីៗ​នេះ​ដែល​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ថ្មី​ លោក​ ស៊ុន​ ចាន់​ថុល​ ដែល​ទើប​ចូល​កាន់​តំណែង​ បាន​ថ្លែង​ជា​សាធារ ណ​ដោយ​សន្យា​ថា​ ក្នុង​អាណត្តិ​របស់​លោក​ លោក​នឹង​ព​ង្រឹ​ក​ដឹកនាំ​ការ​សាងសង់​ផ្លូវ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​មានគុណ​ភាពល្អ​ប្រសើរ​ឡើង​វិញ​ គឺ​មិន​ឱ្យ​មាន​ពាក្យ​ថា​ «​ចាក​ក្រាស់​ចេញ​ស្តើង​»​ ទៀត​ឡើយ​។​ ចាក​ក្រាស់​ចេញ​ស្តើង​ ជា​ពំនោល​ឌឺ​ល​ដង​មួយ​ ដែល​ចង់​សំដៅ​ថា​ ផ្លូវ​តម្រូវ​ឱ្យ​សង់​ក្រាស់​មានគុណ​ភាព​ តែ​បែរជា​ការ​អនុវត្ត​ជាក់ស្តែង​មិន​គ្រប់​ចំនួន​កំណត់​ ពោល​គឺ​កេង​យកចំណេញ​៕​    

Share

Image
Image
Image