en     km
en     km

លោក​ត្រាំ​និង​នាយក​រដ្ឋមន្ត្រី​វៀតណាម​សន្យា​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​កាន់តែ​ខ្លាំង​ជាង​មុន​

Share

ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​ថ្មី​សហរដ្ឋអាមេរិក​ លោក​ ដូ​ណា​ល់​ ត្រាំ​ បាន​ប្រាប់​នាយក​រដ្ឋ​មន្ដ្រី​ Nguyen​ Xuan​ Phuc​ ថា​ អា​មេ​រិ​ក​និង​វៀតណាម​ត្រូវ​តែ​មាន​ទំនាក់ទំនង​ទ្វេភាគី​កាន់តែ​ខ្លាំង​ជាង​មុន​។​
 

us-3
​តាម​ទី​ក្នា​ក់​ងារ​សារព័ត៌មាន​Reuters​ ប្រសាសន៍​របស់​លោក​ ដូ​ណា​ល់​ ត្រាំ​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នាយក​រដ្ឋមន្ដ្រី​វៀតណាម​ កាលពី​ថ្ងៃ​ពុធ​ ទី​១៤​ធ្នូ​។​ 

​ក្នុង​កិច្ច​សន្ទនា​ជាមួយ​គ្នា​នេះ​ លោក​ ដូ​ណា​ល់​ ត្រាំ​ និង​លោកNguyen​ Xuan​ Phuc​ បាន​និយាយ​ជាមួយ​គ្នា​ជា​ច្រើន​ អំពី​ ទំនាក់ទំនង​និង​សហប្រតិបត្តិការ​ទ្វេភាគី​ ដោយ​ភាគី​ទាំង​ពីរ​សន្យា​រក្សា​ចំណង​ទំនាក់ទំនង​ជាមួយ​គ្នា​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន​។​

តាម​ប្រភព​ដដែល​ លោក​ត្រាំ​ និង​លោក​ Nguyen​ Xuan​ Phuc​ បាន​ជជែក​គ្នា​ទៀត​ជុំវិញ​ភាព​តានតឹង​នៃ​សមុទ្រ​ចិន​ខាងត្បូង​។​

​វៀតណាម​ និង​អា​មេ​រិ​ក​ បាន​បើក​ចាប់ផ្ដើម​មាន​ទំនាក់​ទំនងជា​ផ្លូវការ​ឡើង​វិញ​ជាមួយ​គ្នា​ គឺ​ នៅ​ក្នុង​ទស​វត្ស​ ១៩៩០​ នៅ​ពេល​ដែល​សង្គ្រាមត្រជាក់​ពិភពលោក​ត្រូវ​បាន​បញ្ចប់​ ហើយ​អតីត​គូរ​សត្រូវ​ទាំង​ពីរ​នេះ​ បាន​ងាក​មក​ចាប់ដៃ​ជាមួយ​និង​គ្នា​ឡើង​វិញ​។​

​យ៉ាងណា​ក៏​ដោយ​ ភាព​ស្និទ្ធស្នាល​រវាង​ក្រុង​វ៉ា​ស៊ី​ន​តោន​ និង​ក្រុង​ហាណូយ​ ត្រូវ​បាន​គេ​មើលឃើញ​កាន់តែ​ប្រសើរ​ឡើង​ គឺ​ នៅ​ពេល​ដែល​វៀតណាម​ពឹងពាក់​អា​មេ​រិ​ក​ជួយ​ពង្រឹង​វិស័យ​ការពារ​ជាតិ​របស់​ខ្លួន​នៃ​ជម្លោះ​ដែនទឹក​ជាមួយ​និង​ប្រទេស​ចិន​៕​ Channel​ News​ Asia​ 

Share

Image
Image
Image