en     km
en     km

សាលាឧទ្ធរណ៍​តម្កល់​សាលក្រម​សាលាដំបូង​ដែល​កាត់​ឱ្យ​លោក​ នី​ ចរិយា​ ជាប់គុក​ ៦​ខែ​

Share

​ភ្នំពេញ​៖​សាលាឧទ្ធរណ៍​នៅ​រសៀល​ថ្ងៃ​ទី​១៤​ ធ្នូ​ នេះ​ បាន​សម្រេច​តម្កល់​សាលក្រម​របស់​សាលា ដំបូង​រាជធានី​ភ្នំពេញ​ដោយ​ចាត់ទុកជា​បានការ​ ករណី​ព្រះរាជអាជ្ញា​រង​ និង​ចៅក្រម​ខេត្តសៀម រាប​ ប្ដឹង​លោក​ នី​ ចរិយា​ ពី​បទ​បរិហា​កេរ្តិ៍​។​

លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប

លោក​ នី​ ចរិយា​ អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​ ៦​ខែ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​ ៦​លាន​រៀល​។​ លោក​ សំ​ សុ​គង់​ មេធាវី​ការពារ​ក្តី​ឱ្យ​លោក​ នី​ ចរិយា​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ការ​សម្រេច​តម្កល់​សាលដីការ​នេះ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​មិន​បាន​និយាយ​ពី​សំអាង​ហេតុ​នោះ​ទេ​  គឺ​ប្រកាស​តែ​សេចក្តីសម្រេច​តែ​ប៉ុណ្ណោះ​។​

​យ៉ាងណាមិញ​លោក​មេធាវី​យល់​ថា​ ភស្តុ​តាង​ដែល​ដាក់បន្ទុក​លើ​លោក​ នី​ ចរិយា​ ក្នុង​សំណុំរឿង​នេះ​មិន​ទាន់​មាន​លក្ខណៈ​គ្រប់គ្រាន់​ និង​ច្បាស់លាស់​ សម្រាប់​ដាក់បន្ទុក​លើ​កូនក្តី​លោក​នោះ​បាន​ ទេ​។​ លោក​បន្ថែម​ថា​៖«​មិនដឹង​ថា​ ហេតុ​អី​បានជា​តុលាការ​មិន​បាន​យក​ភស្តុ​តាង​នៅ​ក្នុង​សំណុំរឿង​យក​ទៅ​ពិ​ចា​ណា​មិនដឹង​មូលហេតុ​អី​តែ​ដឹង​ថា​ភស្តុ​តាង​មិន​គ្រប់គ្រាន់​»​

​លោ​បន្ត​ថា​ លោក​នឹង​ទៅ​ជួប​កូនក្តី​លោក​នៅ​ពន្ធនាគារ​ដើម្បី​ពិ​ភា​គ្សា​គ្នា​ និង​ទុក​សិទ្ធិ​ឱ្យ​កូនក្តី​សម្រេច​ប្តឹង​ទៅ​តុលាការ​កំពូល​ឬ​យ៉ាងណា​។​ បែប​នេះ​ក្តី​ លោក​ថា​ បើ​មានការ​សម្របសម្រួល​នយោបាយ​ កូនក្ដី​លោក​ នឹង​ត្រូវ​បាន​ដោះ​លែង​៕

Share

Image
Image
Image