en     km
en     km

រដ្ឋាភិបាល​ដាក់​ចេញ​វិធានការ​៥​ចំនុច​ ដើម្បី​លុប​បំបាត់​គ្រឿងញៀន​

Share

ភ្នំពេញ​៖​ដើម្បី​កាត់​បន្ថយ​ និង​លុប​បំបាត់​ការ​ប្រើប្រាស់​ និង​ចរាចរណ៍​គ្រឿងញៀន​នៅ​ក្នុង​ប្រទេស​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ដាក់​ចេញ​ផែនការ​ ស្តី​ពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​១​ រយៈពេល​៦​ខែ​ គឺ​ដើមខែ​ មក​រា​ ចាប់ ពី​ថ្ងៃ​ទី​ ០១​ ដល់​ថ្ងៃ​ទី​ ៣០​ ខែមិថុនា​ ឆ្នាំ​ ២០១៧​។​

សម្ដេច ហ៊ុន សែន
សម្ដេច ហ៊ុន សែន
​វិធានការ​ទាំង​៥​ ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​គឺ​ ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន​ដូច​ជា​ក្រសួង​អប់រំ​ ក្រសួង​ការងារ​ ក្រសួង​ព័ត៌មាន​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ក្រសួង​ធម្មការ​ និង​ក្រសួងទេសចរណ៍​ ត្រូវ​ចូលរួម​សហការ​ ដើម្បី​ផ្សព្វផ្សាយ​ និង​អប់រំ​ពី​ផល​លំបាក​នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន​។​ ​ជាមួយ​គ្នា​នេះ​គណៈ​បញ្ជាការ​រាជធានី​ខេត្ត​ក្រុង​ ស្រុក​ ខណ្ឌ​ និង​រដ្ឋបាល​ឃុំ​សង្កាត់​ត្រូវ​ដឹកនាំ​កម្លាំង​អនុវត្ត​ច្បាប់​ ដោយ​មាន​វិធានការ​ម៉ឺងម៉ាត់​ក្នុង​ការ​ស្វែងរក​ឱ្យ​ឃើញ​ និង​ទប់ស្កាត់​ការ​លួចលាក់​នាំ​ចូល​គ្រឿងញៀន​ខុសច្បាប់​។​ ជា​ពិសេស​ត្រូវ​បើក​យុទ្ធនាការ​ជា​ប្រចាំ​ដើម្បី​បោស​ស​ម្អា​ច​ពួក​ជួញដូរ​គ្រឿងញៀន​ជា​ក្រុម​តូចៗ​ និង​អនុវត្ត​វិធានការ​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​និង​តឹង​រឹង​បំផុត​។

​ទន្ទឹម​នឹង​នេះ​ដែរ​ ត្រូវ​បើក​យុទ្ធនាការ​ជា​ប្រចាំ​បោសសម្អាត​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ តាម​វិធី​សហការ​ជាមួយ​អាណាព្យាបាល​សិស្ស​ សាលារៀន​ ឬ​សហគមន៍​ ដើម្បី​អប់រំ​ ព្យាបាល​នៅ​តាម​សហគមន៍​ឬ​បញ្ជូ ន​ទៅ​មណ្ឌល​ព្យាបាល​ និង​ស្តារ​នីតិសម្បទា​ ករណី​ចាំបាច់​អនុវត្ត​វិធានការ​ដាក់​ទណ្ឌកម្ម​ក្រោម​ ៤៨​ម៉ោង​ ដោយ​ឱ្យធ្វើ​ការងារ​ហត្ថកម្ម​ ឬ​អនាម័យ​តាម​ទី​សាធារណៈ​ ត្រូវ​តាមដាន​យ៉ាង​ម៉ឺងម៉ាត់​នូវ​សកម្មភាព​ផលិ ត​ កែ​ច្នៃ​គ្រឿងញៀន​ សំយោគ​ ការ​ដាំ​ដុះ​ ការ​ចម្រាញ់​ ការ​នាំ​ចូល​ធាតុ​ដើម​។​ ​ត្រូវ​បំផុស​ចលនា​ លើកទឹក ចិត្ត​ឱ្យ​មានការ​ចូលរួម​កុះករ​ពី​គ្រប់​សមាសភាព​នៃ​សង្គម​ ប្រជាពលរដ្ឋ​ជា​ពិសេស​ស្រទាប់​យុវជន​ យុវនា រី​ សហការ​បង្ការ​ ទប់ស្កាត់​ និង​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ក្នុង​នោះ​យកចិត្តទុកដាក់​ចំពោះ​ការ​ជួញដូរ​គ្រឿងញៀន​ ដោយ​ត្រូវ​ផ្តោត​ការ​យកចិត្តទុកដាក់​គ្រប់គ្រង​ឱ្យ​បាន​នូវ​មុខសញ្ញា​ជួយ​ដូរ​ ក៏​ដូច​ជា​ធ្វើការ​អប់រំ​ ផ្សព្វផ្សាយ​អំពី​គ្រោះថ្នាក់​នៃ​គ្រឿង​។​

​ជំរុញ​អនុវត្ត​វិធាន​ច្បាប់​ និង​វិធានការ​រដ្ឋបាល​ឱ្យ​បាន​ម៉ឺងម៉ាត់​ និង​ដូច​ភ្លៀងរលឹម​ ក្នុង​គោលដៅ​ស្រាវជ្រាវ​រក​ឱ្យ​ឃើញ​បណ្តាញ​អង្គការ​ចាត់តាំង​នៃ​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ ឧបាយកល​ សកម្មភាព​ទំនាក់ទំន ង​ របៀប​ដឹក​ជញ្ជូន​ជាដើម​ ដើម្បី​កាត់​ផ្តាច់​ការ​ចរាចរណ៍​គ្រឿងញៀន​ឆ្លង​ដែន​ និង​បង្ក្រាប​ដោយ​ម៉ឺងម៉ាត់​ដល់​ឬ​ស​គល់​ប្រកបដោយ​ប្រសិទ្ធភាព​៕

Share

Image
Image
Image