en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ សាទរ​កម្ពុជា​ជាប់​ជា​ប្រធាន​គណៈកម្មាធិការ​មួយ​នៃ​អង្គការ​យូ​ណេ​ស្កូ​

Share

​ភ្នំពេញ​៖​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​សម្តែង​ការ​អបអរសាទរ​ ខណៈ​ដែល​កម្ពុជា​ត្រូវ​បាន​ជ្រើសរើស​ជា​ឯកច្ឆ័ន្ទ​ឱ្យធ្វើ​ជា​ប្រធាន​គណៈកម្មាធិការ​នៃ​អនុសញ្ញា​ទីក្រុង​ឡា​អេ​១៩៥៤​ របស់​អង្គការ​យូ​ណេ​ស្កូ​ ស្តី​ពី​កិច្ច​ការពារ​វប្បធម៌​ក្នុង​គ្រា​មាន​ជម្លោះ​ប្រដាប់​អាវុធ​។​

សម្ដេច ហ៊ុន សែន
សម្ដេច ហ៊ុន សែន

​តាម​លិខិត​របស់​សម្ដេច​ចុះ​ថ្ងៃ​ទី​១៣​ ធ្នូ​ នេះ​ គឺ​ប្រទេស​កម្ពុជា​បាន​ជាប់​តំណែង​នេះ​ នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី​១១​ របស់​អង្គការ​យូ​ណេ​ស្កូ​ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ទៅ​ស្នាក់​ការ​កណ្តាល​អង្គការ​យូ​ណេ​ស​ស្កូ​នាទី​ក្រុង​បារី​ស​កាលពី​ថ្ងៃ​ទី​ ៨​ ដល់​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០១៦​។

​សម្តេច​បានឱ្យ​ដឹង​ថា​ ការ​ជ្រើសរើស​ជា​ប្រធាន​ គឺ​ដោយសារ​ការ​ចូលរួម​យ៉ាង​សកម្ម​ដ៏​លេចធ្លោ​របស់​ព្រះ រាជ​ណា​ចក្រ​កម្ពុជា​ ក្នុង​ការងារ​ពង្រឹង​ការ​អនុវត្ត​អនុសញ្ញា​ទីក្រុង​ឡា​អេ​ ឆ្នាំ​១៩៥៤​ នា​ពេល​កន្លង​មក​ ជា​ពិសេស​ការ​យកចិត្តទុកដាក់​ និង​កិច្ច​ខំប្រឹង​ប្រែង​របស់​គណៈកម្មាធិការ​យូ​ណេ​ស​ស្កូ​កម្ពុជា​។​ ​តាម​លិខិត​ របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើ​ជា​ប្រធាន​សម្រាប់​អាណត្តិ​ ឆ្នាំ​២០១៦-២០១៧​។​

​សម្តេច​ថ្លែង​ក្នុង​លិខិត​នេះ​បន្ត​ថា​ ភាព​ជា​ប្រធាន​របស់​កម្ពុជា​ក្នុង​គណៈកម្មាធិការ​នេះ ​គឺជា​ជោគជ័យ​ថ្មី​មួយទៀត​នៃ​គោលនយោបាយ​អភិរក្ស​ និង​លើក​តម្លៃ​បេតិកភណ្ឌ​វប្បធម៌​របស់​មនុស្សជាតិ​ដែល​ត្រូវ​បាន​លើក​ស្ទួយ​ និង​អនុវត្ត​យ៉ាង​សកម្ម​ដោយ​រដ្ឋាភិបាល​កម្ពុជា​ និង​ក៏​បង្ហា​យ៉ាង​ច្បាស់​ផង​ដែរ​នូវ​តួនាទី​កាន់ តែ​សំខាន់​ និង​ឈានមុខ​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ​ជា​ពិសេស​នៅ​ក្នុង​វិស័យ​បេតិកភណ្ឌ​ និង​វប្បធម៌​សម្រាប់​មនុស្សជាតិ​។​ ​សម្តេច​បាន​សរសរ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​បន្ថែម​ថា​ «​ថ្ងៃនេះ​ខ្ញុំ​សូម​ផ្ញើ​សារ​ជូន​រួម​ជាតិ​ដើម្បី​ទ​ទួ​ ល​ការ​រីក រាយ​ទាំងអស់​គ្នា​។​ នេះ​ជា​ជោគជ័យ​ថ្មី​មួយទៀត​របស់​កម្ពុជា​យើង​លើ​ឆាក​អន្តរជាតិ​។​ សូម​អរគុណ​បងប្អូន​រួម​ជាតិ​ដែល​តែង​ផ្តល់​ការ​គាំទ្រ​នូវ​នយោបាយ​ក្នុង​ប្រទេស​និង​ក្រៅប្រទេស​របស់ខ្ញុំ​និង​របស់​រាជរដ្ឋាភិបាល​ទើប​មាន​លទ្ធផល​បែប​នេះ»​។​

​បើ​តាម​សារលិខិត​របស់​សម្តេច​ គិត​ត្រឹម​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០១៦​ មាន​ប្រទេស​ចំនួន​១២៧​ ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​ឆ្នាំ​១៩៥៤​ ក្នុង​នោះ​ចន្លោះ​ ១០៤​ប្រទេស​ជា​រដ្ឋ​ភាគី​នៃ​ពិធីសារ​ទី​១​ ឆ្នាំ​១៩៥៤​ ហើយ​ ៦៩​ប្រទេស​បាន​ចូល​ជា​រដ្ឋ​ភាគី​នៃ​ពិធីសារ​ទី​២៕

Share

Image
Image
Image