UN៖គឺជាការគួរឲ្យភ្ញាក់ផ្អើលមួយថ្មីទៀតដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បន្តប្រើប្រាស់ សិទ្ធអំណាចរបស់ខ្លួនក្នុងការជួយស្ដារលទ្ធិប្រជាធិបតេយ្យ ក្នុងពិភពលោក មិនអាចអោយប្រទេសណា មួយ ធ្លាក់ចូលក្នុងអំពើហិង្សា ក្រោមលេសមួយដែលគេថា ការបោះឆ្នោតមិនត្រឹមត្រូវនៅពេលមេដឹកនាំផ្ដាច់ការត្រូវបានប្រជាជនទម្លាក់ពីអំណាច។
មូលហេតុអ្វីបានជាយើងចាប់យករឿងនេះមកធ្វើការវិភាគ?
តាមការស្រាវជ្រាវឃើញថា ចាប់តាំងពីឆ្នាំ២០១០មក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាប់ផ្ដើមព្រួយបារម្ភយ៉ាងខ្លាំងចំពោះប្រទេសមួយចំនួនធ្លាក់ចូលក្នុងស្ថានភាពហិង្សាដោយសារមេដឹកនាំប្រទេសទាំងនោះមិនព្រមប្រគល់អំណាចអោយអ្នកឈ្នះឆ្នោតតាមរយៈការបោះឆ្នោត។ ការចូលអន្តរាគមន៍នៅក្នុងការផ្ទេរអំណាចនៅ ប្រទេស Côte d’Ivoire
ចំណែករឿងកើតឡើងដដែលនេះ គឺជាថ្មីម្ដងទៀតក្រុមប្រឹក្សាសន្តិសុខបានថ្កោលទោសយ៉ាងខ្លាំងលោក Yahya Jammeh ប្រធានាធិបតីប្រទេស Gambia ដែលបានបដិសេធមិនទទួលស្គាលលទ្ធផលបោះឆ្នោត នៅពេលលោកចាញ់ឆ្នោត។ លោក Yahya Jammeh បានដឹកនាំប្រទេសនៅទ្វីអាហ្វ្រិកមួយនេះរយៈពេល ២២ឆ្នាំ លោកត្រូវបានប្រជាជននិងបក្សប្រឆាំងហៅលោកជាមេដឹកនាំផ្ដាច់ការនិយមមួយរូប ដោយសារលោកបានដឹកនាំប្រទេសរំលោភសិទ្ធិមនុស្ស និងចាប់ក្រុមប្រឆាំងដាក់គុកជាច្រើនសិបនាក់ ។ នៅខណៈការរាប់សន្លឹក ចាប់ផ្ដើមភ្លាមជនផ្ដាច់ការរូបនេះ ដែលរំពឹងថា ខ្លួននឹងឈ្នះឆ្នោតម្ដងទៀតែ បាននិយាយថា បើលោកចាញ់ការបោះឆ្នោត លោកត្រូវតែចុះចេញពីតំណែង ហើយយល់ព្រមផ្ទេរអំ ណាចដោយសន្តិវិធីទៅអ្នកឈ្នះឆ្នោតដោយមិនទុកពេលយូរឡើយ ។
ក៏ប៉ុន្ដែស្រាប់តែ ការប្រកាសលទ្ធផលជាផ្លូវការថា លោកចាញ់គូប្រកួតរបស់លោកគឺលោក Adama Borrow បែរជាបុរសខ្លាំងរូបនេះក្រឡះសម្ដីភ្លាមហើយចាត់ទុកការបោះឆ្នោតមិនត្រឹមត្រូវដោយលោកទាមទារបោះឆ្នោតឡើងវិញ បើពុំនោះទេលោកមិនប្រគល់អំណាចអោយអ្នកឈ្នះឆ្នោតឡើយ។
មិនតែប៉ុណ្ណោះ បុគ្គលរដ្ឋរូបនេះ បានគំរាម ផ្ទុះហិង្សា ប្រឆាំងលទ្ធផលបោះឆ្នោតទៀតផង ។មកដល់ពេលនេះ ស្ថានការណ៍នៅ Gambia កំពុងតានតឹង ខណៈប្រជាជនគាំទ្រ អ្នកឈ្នះឆ្នោតចេញដើរតាមផ្លូវ អបអរសាទរ ជ័យជម្នះរបស់អ្នកនយោបាយរត់ភៀសខ្លួន លោក Adama Borrow។
ភ្លាមៗបន្ទាប់ពីដឹងថា Yahya Jammeh បន្តក្រាញអំណាចក្រុមប្រឹក្សាសន្តិសុខ បានកោះប្រជុំជាបន្ទាន់ កាលពីថ្ងៃ អាទិត្យ ទី១១ ធ្នូ ដោយបង្គាប់អោយលោក Jammeh ប្រញាប់ប្រគល់អំណាចអោយអ្នកឈ្នះឆ្នោតហើយបើពុំនោះទេ នឹងមានវិធានការ ទៅទាញទម្លាក់ពីអំណាច។ យ៉ាងណាងក៏ដោយលោក Jammeh មិនបានឆ្លើយតបភ្លាមដែរ។ ស្របពេលលោកព្រួយបារម្ភដូចវាសនារបស់អតីតមេដឹកនាំផ្ដាច់ការប្រទេស Côte d’Ivoire លោកJammeh បានបង្កើតក្រុមសម្របសម្រួលមួយដើម្បីទប់សភាពការណ៍មួយរយៈសិនមុនលោក យល់ ព្រមចាកចេញពីតំណែង។ ជាការពិតមុនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចាត់របៀបដូចនេះ គឺដោយសារសហរដ្ឋអា មេរិក និងប្រទេសជាសម្ព័ន្ធភាពសហភាពអាហ្រិ្វក រួមកម្លាំងរុញឱ្យមាន វិធានការដូចនេះ។នៅអាស៊ីក៏មានការផ្ទេរអំណាចដែរ ដោយមិនឲ្យមានអន្តរាគមន៍ពីUN ដែរ។អង្គការសហប្រជាជាតិក៏ធ្លាបជួយជំរុញការបោះឆ្នោតប្រទេសជាច្រើនទៀតអោយមានការបោះឆ្នោត ដោយសេរីនិងត្រឹមត្រូវ។ ប្រទេសភូមា ស្រីលង្កា នៅតំបន់អាស៊ីដែលប្រជាជនបានទម្លាក់របបសឹកយោធា និងរបបផ្ដាច់ការ របស់ប្រធានាធិបតី ម៉ាហិន ដារ៉ៃយ៉ាប៉ាសេ ក៏អង្គការសហប្រជាជាតិបញ្ចូនអ្នកសង្កេតការណ៍មកឃ្លាំមើលការបោះឆ្នោតដែរ។ ក្រៅពីនេះអង្គការពិភពលោកនេះ បានកំពុងជំរុញអោយមាន ការបោះឆ្នោតមួយត្រឹមនិងយុត្តិធម៌មានដូចជា នៅរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជាផងដែរ៕ ប្រភពពី៖ The Guardian, BBC and CNN