en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ សម្ដេច​ ស​ ខេ​ង​ និង​លោក​ កឹ​ម​ សុខា​ ជួប​គ្នា​សម្ងាត់​មួយ​ម៉ោង​នៅ​រដ្ឋសភា​

Share

​ភ្នំពេញ​៖​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ និង​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួប​គ្នា​ក្នុង​បន្ទប់​បិទទ្វា​ជិត​រយៈពេល​មួយ​ម៉ោង​បន្ទាប់​ពី​ឥស្សរជន​ទាំង​ពីរ​បាន​ចូល​ទៅ​ប្រជុំ​សភា​ពេញអង្គ​នៅ​ព្រឹក​ថ្ងៃ​ ពុធ​ នេះ​។​ អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​ ១០២​ បាន​ឲ្យ​ដឹង​ថា​ សម្ដេច​ ហ៊ុន​ សែន​ បាន​ជួប​ជាមួយ​លោក​ កឹ​ម​ សុខា​ ភ្លាមៗ​បន្ទាប់​ពី​សភា​បើក​សម័យប្រជុំ​ក្រោម​អធិបតីភាព​របស់​សម្ដេច​ ហេង​ សំ​រិ​ន​។​

ពីឆ្វេង លោក កឹម សុខា សម្ដេច ហ៊ុន សែន  និង សម្ដេច ស ខេង ជួបគ្នាសម្ងាត់មួយម៉ោងនៅរដ្ឋសភា
ពីឆ្វេង លោក កឹម សុខា សម្ដេច ហ៊ុន សែន និង សម្ដេច ស ខេង ជួបគ្នាសម្ងាត់មួយម៉ោងនៅរដ្ឋសភា

អ្នករាយការណ៍​ព័ត៌មាន​បាន​បញ្ជាក់​ទៀត​ថា​ ឥស្សរជន​ទាំង​ពីរ​ដែល​បាន​ជួប​គ្នា​នេះ​ ក៏​ផ្ដើម​ឲ្យ​មាន​បរិយាកាស​ក្នុង​សភា​កាន់តែ​រីករាយ​ដោយ​សង្ឃឹមថា​ ភាពល្អក់​កក​ជាមួយ​គ្នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​នឹង​លែង​មាន​ទៀត​ហើយ​។​ តាម​ប្រភព​ដដែល​លោក​ កឹ​ម​ សុខា​ ក៏​ជួប​សំងាត់​ផង​ដែរ​ជាមួយ​និង​សម្ដេច​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ ប៉ុន្ដែ​ជំនួប​បាន​ធ្វើ​ឡើង​ដាច់​ដោយឡែក​ពី​គ្នា​។​

​នៅ​ខណៈ​ដែរ​មេដឹកនាំ​ទាំង​ពីរ​រូប​ជួប​គ្នា​សំងាត់​នៅ​សភា​ ឯកអគ្គ​រដ្ឋ​សភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ លោក​ ច​ច្ស​ អេ​ដ​ហ្គឺ​  ក៏​បាន​អបអរសាទរ​ចំពោះ​ស្ថានការណ៍​នយោបាយ​ដែល​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​នេះ​។​ លោក​ ច​ច្ស​ អេ​ដ​ហ្គឺ​ សង្ឃឹមថា​ ភាគី​ខ្មែរ​ដែល​មាន​ជម្លោះ​និង​គ្នា​ នឹង​លែង​ធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ​តានតឹង​បន្ដ​ទៀត​ហើយ​៕

Share

Image
Image
Image