en     km
en     km

ប្រធានាធិបតីកូរ៉េខាងត្បូងប៉ាគុនហេ សម្រេចលាលែងពីតំណែងហើយ

Share

នៅទីបំផុតស្រ្ដីជើងខ្លាំងម្នាក់នៃប្រទេសកូរ៉េខាងត្បូង គឺ លោកស្រី ប៉ាក គុនហេ បានសម្រេចលាលែងពីតំណែងជាប្រធានាធិបតី នៅខែមេសា ឆ្នាំ២០១៧ ដែលជាការបើកផ្លូវឱ្យមានការស៊ើបអង្កេតករណីក្នុងរឿងអាស្រូវប្រើប្រាស់អំណាចខុសច្បាប់។

លោកស្រី ប៉ាក គុនហេ ប្រធានាធិបតីកូរ៉េ
លោកស្រី ប៉ាក គុនហេ ប្រធានាធិបតីកូរ៉េ

ទីភ្នាក់ងារសារព័ត៌មានរយទ័របានរាយការណ៍មកថា លោកស្រី ប៉ាក គុនហេបានសម្រេចដូចនេះបន្ទាប់ពីលោកស្រី ទទួលយកការបោះឆ្នោតទុកចិត្តពីសមាជិករដ្ឋសភា ដែលធ្វើឡើងនៅថ្ងៃទី០៩ ធ្នូ ។

កាលពីថ្ងៃម្សិលមិញ គណបក្សប្រឆាំងដែលមានអាសនៈនៅក្នុងរដ្ឋសភា បានទាមទារឱ្យលោកស្រី ចូលខ្លួនមកកាន់សភា ដើម្បីឆ្លើយបំភ្លឺ ចំពោះសំណុំរឿងអាស្រូវមួយចំនួនដែលបង្កឡើងដោយមិត្តភក្ដិរបស់លោកស្រី ករណីអង្គាសប្រាក់ដើម្បីធ្វើជាមូលនិធិមនុស្សធម៌ ដោយប្រើអំណាចរបស់លោកស្រី ។

ប្រភពដដែលនេះ បានរាយការណ៍ថា ការប្រកាសរបស់លោកស្រី ប៉ាក គុនហេ ធ្វើឡើងបន្ទាប់ពីលោកស្រី បានជួបប្រជុំជាមួយគណបក្សរបស់លោកស្រី នៅព្រឹកថ្ងៃអង្គារនេះ។ យ៉ាងណាក៏ដោយ ប្រជាជនកូរ៉េខាងត្បូងរាប់ម៉ឺនសែននាក់ បានចេញដើរតាមដងផ្លូវធ្វើបាតុកម្មជាច្រើនសប្ដាហ៍មកហើយ ដែលទាមទារឱ្យលោកស្រី ប៉ាក ចុះចេញពីតំណែង។

មកដល់ពេលនេះ រដ្ឋអាជ្ញាបានឃុំខ្លួនមនុស្សយ៉ាងតិច ៣នាក់ ដែលជាជំនួយការរបស់លោកស្រី ប៉ាក គុនហេ ក្នុងសំណុំរឿងដ៏អាស្រូវនេះ។ តាមការស្ទង់មតិមួយរបស់កូរ៉េខាងត្បូង ប្រជាប្រិយភាពរបស់លោកស្រី ប៉ាក គុនហេ បានធ្លាក់ចុះយ៉ាងខ្លាំង ៕ ប្រភព Reuters 

Share

Image
Image
Image