en     km
en     km

មេដឹកនាំ​ផ្ដាច់​ការ​ម្នាក់​ទៀត​ហើយ​ ប្រកាស​លាលែង​ពី​តំណែង​មុន​ការ​បោះ​ឆ្នោត​

Share

​នៅ​ពេល​ដឹង​ថា​ មេដឹកនាំ​ផ្ដាច់​ការ​ម្នាក់​នៅ​ប្រទេស​ជិតខាង​ ត្រូវ​បាន​ប្រជាជន​ ទម្លាក់​តាម​រយៈ​ការ​បោះ​ឆ្នោត​ ស្រប​ពេល​នេះ​ មេដឹកនាំ​ម្នាក់​ទៀត​ គឺ​ ប្រធានាធិបតី​ Jose​ Eduardo​ dos​ Santos​ នៃ​ប្រទេស​អង់​ហ្គោ​ឡា​ បាន​ប្រកាសប្រាប់​ប្រជាជន​របស់​លោក​ថា​ លោក​នឹង​ចុះ​ចេញពី​តំណែង​នៅ​មុន​ការ​បោះ​ឆ្នោត​ ឆ្នាំ​២០១៧​។​ នេះ​បើ​ យោង​តាម​ ការ​ស្រង់​ប្រភព​ គណបក្ស​ MPLA​ របស់​លោក​។​

លោក​ Jose​ Eduardo​ dos​ Santos​ ប្រធានាធិបតី នៃ​ប្រទេស​អង់​ហ្គោ​ឡា
លោក​ Jose​ Eduardo​ dos​ Santos​ ប្រធានាធិបតី នៃ​ប្រទេស​អង់​ហ្គោ​ឡា

​លោក​ Jose​ Eduardo​ dos​ Santos​ ប្រធានាធិបតី នៃ​ប្រទេស​អង់​ហ្គោ​ឡា​ ត្រូវ​បាន​ប្រជាជន​ប្រទេស​មួយ​នេះ​ បាន​ហៅ​លោក​ជា​ជន​ផ្ដាច់​ការ​ ដែល​បាន​កាន់​អំណាច​ ៣៧​ឆ្នាំ​ ធ្វើ​ឱ្យ​មានការ​រំលោភសិទ្ធិ​មនុស្ស​ យ៉ាងធ្ងន់ធ្ងរ​។​ លោក​ Jose​ Eduardo​ dos​ Santos​ បាន​ឡើង​កាន់​អំណាច​ តាំងពី​ឆ្នាំ​១៩៧៩​។​ លោក​គឺជា​ មេដឹកនាំ​កាន់​អំណាច​ យូរ​ជាងគេ​ នៅ​ទ្វីប​អា​ហ្រិ្វ​ក​ ក្នុង​ចំណោម​មេដឹកនាំ​ ផ្ដាច់​ការ​ជា​ច្រើន​ទៀត​។​  

​ការ​គ្រប់គ្រង​អំណាច​ របស់​លោក​ Jose​ Eduardo​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ មានការ​រំលោភសិទ្ធិ​មនុស្ស​ និង​ធ្វើ​ឱ្យ​ប្រជាជន​ រង​ការ​ឈឺចាប់​យ៉ាង​ខ្លាំង​ ខណៈ​ក្រុម​គ្រួសារ​និង​បក្សពួក​របស់​លោក​ក្លាយជា​មហាសេដ្ឋី​យ៉ាង​ឆាប់រហ័ស​។​ ​វិទ្យុជាតិ​នៃ​ប្រទេស​អង់​ហ្គោ​ឡា​ បាន​ផ្សព្វផ្សាយ​ថា​ លោក​រដ្ឋ​ម​ន្រី្ត​ការពារ​ជាតិ​ Joao​ Lourenco​ នឹង​ឡើង​ធ្វើ​ជា​ប្រធាន​គណបក្ស​ MPLA​ នៅ​ពេល​ឆាប់ៗ​នេះ​។​

​លោក​ Joao​ Pinto​ សមាជិក​ជាន់ខ្ពស់​ នៃ​គណបក្សកាន់អំណាច​ បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ AFP​ ថា​លោក​ Jose​ Eduardo​ នឹង​មិន​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ ឆ្នាំ​២០១៧​នោះ​ទេ​។​ លោក​ថា​ លោក​ Jose​ Eduardo​ បាន​រក​អ្នក​ស្នង​រួច​ហើយ​។​

​អ្នក​សង្កេតការណ៍​ ចាត់​ទុក​ឆន្ទៈ​របស់​ថា​ លោក​ Jose​ Eduardo​ ដែល​ប្រកាស​ ចុះ​ចេញពី​តំណែង​មុន​ការ​បោះ​ឆ្នោត​ គឺជា​ការ​ទទួល​ឥទ្ធិពល​មួយ​យ៉ាង​ពិតប្រាកដ​ ពី​ ប្រទេស​ Gambia​ ដែល​ប្រជាជន​ប្រទេស​នេះ​ បាន​ទម្លាក់​មេដឹកនាំ​ផ្ដាច់​ការ​ លោក​ Yahya​ Jammeh​ បាន​ដោយ​ជោគជ័យ​តាម​រយៈ​ការ​បោះ​ឆ្នោត​ កាលពី​ថ្ងៃ​សុក្រ​ទី​២​ធ្នូ​ឆ្នាំ​២០១៦​នេះ​។​ លោក​ លោក​ Yahya​ Jammeh​ បាន​កាន់​អំណាច​ ២២​ឆ្នាំ​។​ក្នុង​ការ​គ្រប់គ្រង​របស់​លោក​ ក៏​មានការ​រំលោភសិទ្ធិ​មនុស្ស​ ធ្ងន់ធ្ងរ​ដែរ​៕
​    

Share

Image
Image
Image