en     km
en     km

អង្គការសហប្រជាជាតិ​ត្រូវការ​ប្រាក់​ជំនួយ​ជាង​ ២២​ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​ ២០១៧​

Share

ប្រធាន​ជំនួយ​មនុស្សធម៌​អន្ដរជាតិ​របស់​អង្គការសហប្រជាជាតិ​ បាន​អំពាវនាវ​រក​ប្រាក់​ជំនួយ​នូវ​ទឹកប្រាក់​ ២២​ពាន់​១​រយ​លាន​ដុល្លារ​ដើម្បី​ដាក់​ក្នុង​កញ្ចប់​ថវិកា​នៅ​ឆ្នាំ​ ២០១៧​ ដែល​ចំនួន​នេះ​មានការ​កើនឡើង​ជាង​ឆ្នាំ​ ២០១៦​ ។​

un-thaiលោក​ Stephen​ O'Brien​ ប្រធាន​ទីភ្នាក់ងារ​ជំនួយ​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​នៅ​ក្នុង​របាយការណ៍​របស់​លោក​ដាក់​ជូន​មហា​ស​ន្និ​បាទ​ ហើយ​ក្នុង​នោះ​លោក​បាន​លើក​ឡើង​ថា​ បញ្ហា​ជំនួយ​មនុស្សធម៌​គឺជា​រឿង​ចាំបាច់​បំផុត​សម្រាប់​ឆ្នាំ​ ២០១៧​ គឺ​ដោយសារ​តែ​វិបត្ដិ​លើ​ពិភពលោក​កាន់តែ​កើនឡើង​។​ តាម​របាយការណ៍​របស់​លោក​ ទីភ្នាក់ងារ​ជំនួយ​របស់​អង្គការសហប្រជាជាតិ​បាន​ចំណាយ​ប្រាក់​សម្រាប់​ឆ្នាំ​ ២០១៦​ ២២​ពាន់​ ១​រយ​លាន​ដុល្លា​។​

​ជំនួយ​ដែល​ត្រូវ​ជួយ​កិច្ចការ​មនុស្សធម៌​ជា​បន្ទាន់​គឺ​សំដៅ​ទៅ​លើ​ប្រទេស​ចំនួន​បី​ ដែល​កំពុង​ហែកហួរ​ដោយ​សង្គ្រាម​គឺ​ប្រទេស​ ស៊ី​រី​ យ៉ែ​មែន​ និង​អា​ហ្គា​នី​ស្ថាន​។​ ចំនួន​ជនភៀសខ្លួន​កាន់តែ​កើនឡើងៗ​ចេញពី​ប្រទេស​ទាំង​បី​នេះ​សំដៅ​ទៅ​ទ្វី​អឺរ៉ុប​ដែល​មក​ដល់​ពេល​នេះ​មាន​ជា​ច្រើន​ម៉ឺន​នាក់​ហើយ​៕​ ប្រភព​៖​ The​ Nation

Share

Image
Image
Image