en     km
en     km

​ប្រជាជន​ Gambia​ បន្ត​រាំច្រៀង​៣​ថ្ងៃ​ជាប់ៗ​គ្នា​ ខណៈ​ទម្លាក់​ជន​ផ្ដាច់​ការ​បាន​ដោយ​ជោគជ័យ

Share

ជាកត្តា សត្យានុម័តរបស់មនុស្ស នៅពេលដឹងថា ខ្លួនបានជោគជ័យពីរឿងអ្វីមួយដែលជាប្រវត្តិសាស្ត្រ គឺតែងតែសប្បាយ រីករាយនាំគ្នារាំច្រៀង។ ជាក់ស្ដែង ប្រជាជន ប្រទេស Gambia នៃទ្វីបអាហ្វ្រិក បាន ដែលផ្ដួលរំលំ ប្រធានាធិបតីផ្ដាច់ការ របស់ខ្លួនម្នាក់ បានដោយជោគជ័យតាមរយៈការបោះឆ្នោត ពួកគេ បានបន្តនាំគ្នា ដើរអបអរសាទរ រាំច្រៀងតាមដងផ្លូវ នៅទូទាំងប្រទេសទោះបីការបោះឆ្នោតបានរំលង៣ថ្ងៃហើយក៏ដោយ។

africa-5-2
ប្រធានាធិបតី ដែលក្រុមប្រឆាំងហៅថាជាជនផ្ដាច់ការ គឺលោក Yahya Jammeh។លោក កាន់អំណាចតាមរយៈរដ្ឋប្រហារ ហើយ ក្រោយមកលោក អនុញ្ញាតឱ្យមានការបោះឆ្នោត។ នៅក្នុងអំឡុងពេល កាន់អំណាច ២២ឆ្នាំ ប្រជាជននៃប្រទេសតូចមួយនេះ បានរងទុក្ខវេទនា យ៉ាងខ្លាំង។ លោក Yahya Jammeh បានបញ្ជាឱ្យចាប់ដាក់គុកអ្នកដែលប្រឆាំងលោក ហើយនាំខ្លួនពួកគេ ធ្វើទារុណកម្ម។

ករណីរំលោភសិទ្ធិមនុស្ស កើតមានជាប្រព័ន្ធហើយ នៅគ្រានោះ អំពើពុករលួយកាន់តែអាក្រក់ ខណៈពលរដ្ឋ ក្រីក្រសឹងរកអ្វីទទួលទានមិនបាន។ តែជាអកុសល ការបោះឆ្នោត កាលពីសៅទី២ ធ្នូ នៅចុងសប្ដាហ៍កន្លងមកនេះ លោកបានចាញ់ឆ្នោត ដោយជ័យជម្នះបានទៅលើ អតីតអ្នកទោសនយោបាយ Adama Barrow ។ ទោះជាយ៉ាងណា លោក បាន ទទួលស្គាល់លទ្ធផលបោះឆ្នោត ហើយយល់ព្រម ផ្ទេរតំណែងទៅឱ្យលោក Adama Barrow ។

africa-5-1
នៅពេលគណៈកម្មាធិការរៀបចំបោះឆ្នោត ប្រកាសថាជ័យជម្នះបានទៅលើ លោក Adama Barrow ប្រជាជន Gambia ជាច្រើនម៉ឺននាក់ បានរាំច្រៀងសប្បាយតាមដងផ្លូវនានានៅទូទាំងប្រទេស ដោយពួកគេសង្ឃឹមថា ប្រទេសGambia នឹងមានការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ឡើងវិញ។

យ៉ាងណា ក៏ដោយ ប្រទេសតូចមួយនៅអាហ្រិ្វកខាងលិចនេះ នៅតែមានការភ័យខ្លាចពី រលក នយោបាយសងសឹក ព្រោះ ជនរងគ្រោះដោយការដឹកនាំជនផ្កាច់ការរបស់លោក Yahya Jammeh នៅទាមទារយត្តិធម៌សម្រាប់ពួកគេកាលពី២២មុននេះ៕ ប្រភព : Independent

ប្រធានាធិបតី ដែលក្រុមប្រឆាំងហៅថាជាជនផ្ដាច់ការ គឺលោក Yahya Jammeh។
ប្រធានាធិបតី ដែលក្រុមប្រឆាំងហៅថាជាជនផ្ដាច់ការ គឺលោក Yahya Jammeh។

Share

Image
Image
Image