en     km
en     km

​ដូ​ណា​ល់​ត្រាំ​ ចាប់ផ្ដើម​បង្ក​ជំ​លោះ​ជាមួយ​ចិន​ករណី​ពាណិជ្ជកម្ម​ និង​សមុទ្រ​ចិន​ខាងត្បូង​

Share

នៅ​ទីបំផុត​ប្រធានាធិបតី​ថ្មី​សហរដ្ឋអាមេរិក​ បាន​ជ្រើស​យុទ្ធសាស្ត្រ​ ដដែល​របស់​ ប្រធានាធិបតី​ អូ​បា​ម៉ា​ ដោយ​ចោទ​ប្រទេស​ចិន​ថា​ ជា​អ្នក​បង្ករឿង​ នៃ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ និង​មាន​មហិច្ឆតា​ ធ្វើ​ឱ្យ​មាន​ អ​ស្ថេ​រ​ភាព​ រូបិយប័ណ្ណ​។​

លោក ដូណាល់ត្រាំ ប្រធានាធិបតីទើបជាប់ឆ្នោតលើកទី ៤៥ របស់អាមេរិក
លោក ដូណាល់ត្រាំ ប្រធានាធិបតីទើបជាប់ឆ្នោតលើកទី ៤៥ របស់អាមេរិក

លោក​ដូ​ណា​ល់​ត្រាំ​៖​ «​អោយ​តែ​ចិន​ ស្នើ​ស្អី​ពី​យើង​ គឺ​យើង​តែង​ OK​។​ តែ​ទំនិញ​យើង​ចូល​ប្រទេស​ ចិន​ វិញ​ គេ​យកពន្ធ​ខ្ពស់​ គឺ​មិន​ត្រឹម​ត្រឹម​។​ រឿង​ បង្ក​ភាព​ស្មុ​ក​ស្មាញ​ ក្នុង​ចំ​លោះ​ សមុទ្រ​ចិន​ខាងត្បូង​ តើ​យ៉ាង​មេច​ ?​  ខ្ញុំ​មិន​គិត​ដូច្នេះ​ទេ​»​។​

​ការ​វាយប្រហារ​របស់​លោក​ ដូ​ណា​ល់​ត្រាំ​ លើ​ ប្រទេស​ចិន​ បន្ទាប់​ពី​ ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​២​នេះ​ បាន​សម្តែង​កំហឹង​ដោយសារ​តែ​លោក​ ត្រាំ​ និយាយ​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​កោះ​តៃវ៉ាន់​ ដែល​ក្រុង​បេ​កាំ​ង​ចាត់​ទុក​ដី​កោះ​មួយ​នេះ​ជា​ខេត្ត​មួយ​របស់​ខ្លួន​។​

​ការ​នេះ​ ទីក្រុង​ប៉េ​កាំ​ង​បាន​ ហៅ​កិច្ច​សន្ទនា​ រវាង​មេដឹកនាំ​កោះ​តៃវ៉ាន់​និង​អា​មេ​រិ​ក​ ថា​ ជា​ការ​រំលោភ​ លើ​កិច្ច​ផ្ទៃក្នុង​របស់​ចិន​។​

​នៅ​ក្នុង​យុទ្ធនាការ​រក​សំឡេង​ ឆ្នោត​ នៃ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​ លោក​ ដូ​ណា​ល់​ត្រាំ​ បាន​ចាត់​ទុក​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន​ ថា​ មិន​ស្មើភាព​។​ លោក​គំរាម​ ថា​ នឹង​ពិនិត្យ​ កិច្ចព្រមព្រៀង​ឡើង​វិញ​។​ ចំពោះ​ករណី​សមុទ្រ​ចិន​ ខាងត្បូង​ លោក​ ដូ​ណា​ល់​ត្រាំ​គំរាម​ មិន​ឧ្យ​ចិន​ ធ្វើ​មហាអំណាច​នៅ​តំបន់​នោះ​បាន​ឡើយ​។​

អ្នក​សង្កេតការណ៍​ព្រមាន​ថា​ ជម្លោះ​ ពាណិជ្ជកម្ម​ រវាង​រដ្ឋការ​លោក​ដូ​ណា​ល់​ត្រាំ​ និង​ចិន​ អាច​នឹង​ជៀស​មិន​រួច​ឡើយ​។​

​មហាសេដ្ឋី​អចលនទ្រព្យ​រូប​នេះ​ នឹង​ចូល​កាន់​តំណែង​ប្រធានាធិបតី​អា​មេ​រិ​ក​ លើក​ទី​៤៥​ នៅ​ថ្ងៃ​ទី​២០​ មក​រា​ឆ្នាំ​២០១៧​ ដែល​ការ​ចូល​កាន់​តំណែង​របស់​លោក​គឺ​ជំនួស​ លោក​អូ​បា​ម៉ា​៕


Share

Image
Image
Image