en     km
en     km

នាយក​រដ្ឋមន្ដ្រី​ម៉ា​ឡេ​ស៊ី​ បង្ខំ​ឲ្យ​លោកស្រី​ អង់​ សាន​ស៊ូ​ជី​ ការពារ​ជន​អន្ដោ​ប្រវេ​ស​ រ៉ូ​ហ៊ីង​យ៉ា​

Share

​នាយក​រដ្ឋមន្ដ្រី​ម៉ា​ឡេ​ស៊ី​ ណា​ជីព​ រ៉ា​ហ្សា​ក់​ បាន​ជំរុញ​ឲ្យ​លោកស្រី​ អង់​ សាន​ស៊ូ​ជី​ ប្រធាន​ក្រុមប្រឹក្សារដ្ឋ​នៃ​ប្រទេស​ភូមា​ឲ្យ​ខិតខំ​ការពារ​សហគមន៍​រ៉ូ​ហ៊ីង​យ៉ា​ កុំ​ឲ្យ​ធ្លាក់​ចូល​អំពើ​ប្រល័យ​ពួ​ជ​សាសន៍​។​ ការ​ថ្លែង​របស់​នាយក​រដ្ឋមន្ដ្រី​ម៉ា​ឡេ​ស៊ី​រូប​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃអាទិត្យ​ ស្រប​ពេល​ដែល​លោក​ថ្លែងស​ន្ទ​រក​ថា​មួយ​ទៅ​កាន់​ប្រជាជាតិ​របស់​លោក​ អំពី​ស្ថានភាព​ជន​អន្ដោ​ប្រវេ​ស​រ៉ូ​ហ៊ីង​យ៉ា​ ដែល​កាន់សាសនា​មូ​ស្លី​ម​កំពុង​ធ្វើទុក្ខបុកម្នេញ​ដោយ​រដ្ឋាភិបាល​ភូមា​។​

​នាយក​រដ្ឋមន្ដ្រី​ម៉ា​ឡេ​ស៊ី​ ណា​ជីព​ រ៉ា​ហ្សា​ក់
​នាយក​រដ្ឋមន្ដ្រី​ម៉ា​ឡេ​ស៊ី​ ណា​ជីព​ រ៉ា​ហ្សា​ក់

​លោក​ ណា​ជីព​ រ៉ា​ហ្សា​ក់​ ទទូច​ថា​៖«​យើង​សូម​ប្រាប់​ទៅ​លោកស្រី​ អង់​ សាន​ស៊ូ​ជី​ ល្មម​គ្រប់គ្រាន់​ហើយ​ដើម្បី​ការពារ​សហគមន៍​មូស​ស្លី​ម​ រ៉ូ​ហ៊ីង​យ៉ា​ កុំ​ឲ្យ​ធ្លាក់​ចូល​អំពើ​ប្រល័យ​ពួ​ជ​សាសន៍​ហើយ​អង្គការសហប្រជាជាតិ​ ក៏​ល្មម​នឹង​ចាត់វិធានការ​លើ​រឿង​នេះ​ដែរ​»​។​

​កាលពី​ស​ប្ដា​ហ៍​មុន​ លោកស្រី​ អ៊ុ​ង​ សាន​ស៊ូ​ជី​ បាន​ ទទូច​ថា​ ភូមា​ត្រូវការ​ ស្ថេ​រ​ភាព​ និង​សន្តិភាព​ ប្រយោជន៍​ទាក់ទាញ​ កម្លាំង​វិនិយោគទុន​បរទេស​ មក​ដាក់​ទុន​នៅ​ប្រទេស​ របស់​លោកស្រី​ច្រើន​ថែម​ ទៀត​។​ លោកស្រី​បន្ត​ថា​ ការ​ដោះស្រាយ​ រឿង​ អន្តោប្រវេសន៍​មូស​ស្លី​ម​ រ៉ូ​ហ៊ីង​យ៉ា​ ក៏​ចាំបាច់​ ផ្អែក​លើ​ ច្បាប់​ ជាតិ​ និង​អន្តរជាតិ​ដែរ​។​

​រហូត​មក​ដល់​ពេល​នេះ​ ជន​អន្ដោ​ប្រវេ​ស​រ៉ូ​ហ៊ីង​យ៉ា​ បាន​រត់គេច​ចេញពី​រដ្ឋ​រ៉ា​ក​ឃី​ន​ រហូត​ដល់​ជាង​ ៦​ពាន់​នាក់​ទៅ​នៅ​ប្រទេស​ជិតខាង​ ជា​ពិសេស​នៅ​ប្រទេស​បង់​ក្លា​ដេ​ស​ ជា​ប្រទេស​កំណើត​របស់​ពួក​គេ​ ។​

​រដ្ឋធម្មនុញ្ញ​ប្រទេស​នេះ​ ចាត់​ទុក​សហគមន៍​រ៉ូ​ហ៊ីង​យ៉ា​ ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់​ ទោះជា​ពួក​គេ​បាន​ មក​រស់នៅ​ តាំងពី​សម័យ​អាណានិគម​អង់គ្លេស​ ក៏​ដោយ​ ៕​


Share

Image
Image
Image