en     km
en     km

​នាយក​រដ្ឋមន្ត្រី​២​រូប​លាលែង​ ពី​តំណែង​នៅ​ថ្ងៃ​តែ​មួយ​ ពេល​ដឹងខ្លួន​អស់​ការ​គាំទ្រ​

Share

លោក​ John​ Key​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ New​ Zealand​ បាន​ប្រកាស​លាលែង​ពី​តំណែង​ បន្ទាប់​ពី​កាន់​អំណាច​អស់​រយៈពេល​៨​ឆ្នាំ​ ហើយ​បាត់​បងការ​គាំទ្រ​ ពី​ពលរដ្ឋ​និង​សមាជិក​សភា​ របស់​ខ្លួន​ ក្នុង​ការ​ដឹកនាំ​ប្រទេស​ដែល​ពុំ​មាន​អ្វី​ធ្វើ​អោយ​ជឿនលឿន​។​

លោក John Key នាយករដ្ឋមន្រ្តីនៃប្រទេស New Zealand
លោក John Key នាយករដ្ឋមន្រ្តីនៃប្រទេស New Zealand

បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ចេញផ្សាយ​មុន​នេះ​ នៅ​ថ្ងៃ​ទី​០៥​ ខែធ្នូ​ ថា​ លោក​ Bill​ English​ ឧបនាយករដ្ឋមន្ត្រី​ ត្រូវ​គេ​រំពឹង​ថា​ នឹង​ត្រូវ​គណបក្សកាន់អំណាច​ជ្រើសរើស​លោក​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​ ជំនួស​លោក​ Key​។​

​លោក​ John​ Key​ បាន​ប្រកាស​ លោក​គ្មាន​ផែនការ​នា​ពេល​អនាគត​ជា​បន្ទាន់​នោះ​ទេ​ តែ​លោក​ថា​លោក​នឹង​នៅ​តែ​ក្នុង​សភា​។​ តែ​បែប​នេះ​ សារព័ត៌មាន​ ក្នុងស្រុក​ បាន​រាយការណ៍​ថា​លោក​លោក​ John​ Key​ លាលែង​ពី​តំណែង​ គឺ​ធ្វើ​ឡើង​តាម​ការ​ស្នើ​សុំ​ពី​ភរិយា​របស់​លោក​ គឺ​លោកស្រី​ Bronagh​ ទៅ​វិញ​។​

​លោក​ Matteo​ Renzi​ នាយក​រដ្ឋមន្ត្រី​អ៊ី​តា​លី​ក៏​បាន​លាលែង​ពី​តំណែង​ដែរ

លោក​ Matteo​ Renzi​ នាយក​រដ្ឋមន្ត្រី​អ៊ី​តា​លី​
លោក​ Matteo​ Renzi​ នាយក​រដ្ឋមន្ត្រី​អ៊ី​តា​លី​

​លោក​ ម៉ា​តេ​អូ​ រ៉េ​ន​ហ្ស៊ី​ (Matteo​ Renzi​ )​ នាយក​រដ្ឋមន្ត្រី​ នៃ​ប្រទេស​អ៊ី​តា​លី​ ក៏​បាន​ប្រកាស​លាលែង​ពី​តំណែង​ផង​ដែរ​នៅ​ថ្ងៃនេះ​បន្ទាប់​ពី​ លោក​បាន​ចាញ់​ក្នុង​ការ​បោះ​ឆ្នោត​ប្រជាមតិ​ស្ដី​ពី​វិសោធនកម្ម​ រដ្ឋធម្មនុញ្ញ​។​

​ប្រជាជន​អ៊ី​តា​លី​ កាលពី​ថ្ងៃអាទិត្យ​ បាន​បោះ​ឆ្នោត​សម្រេច​ ស្ដី​ពី​ប្រជាមតិ​លើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ដែល​នឹង​កំណត់​ពី​ជោគវាសនា​នយោបាយ​ របស់​នាយក​រដ្ឋមន្ត្រី​អ៊ី​តា​លី​ លោក​ ម៉ា​តេ​អូ​ រ៉េ​ន​ហ្ស៊ី​ (Matteo​ Renzi)​ រូប​នេះ​។​ លោក​ ម៉ា​តេ​អូ​ រ៉េ​ន​ហ្ស៊ី​ ប្រកាស​លាលែង​ពី​តំណែង​នេះ​ គឺ​ធ្វើ​ឡើង​តាម​ សន្យា​ថា​នឹង​ចុះ​ចេញពី​មុខ​តំណែង​ បើសិនជា​លោក​បរាជ័យ​ក្នុង​ការ​បោះ​ឆ្នោត​ប្រជាមតិ​នេះ​។​

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​BBC​ ការ​បោះ​ឆ្នោត​ប្រជាមតិ​ បាន​ធ្វើ​ឡើង​កាលពី​ ថ្ងៃអាទិត្យ​ ដោយ​មាន​ប្រជាជន​អ៊ី​តា​លី​ជាង​ ៥១​លាន​នាក់​ បោះ​ឆ្នោត​សម្រេច​ថា​ គួរ​ ឬ​មិន​គួរ​ ធ្វើ​វិ​សោ​ ធន​កម្ម​ រដ្ឋធម្មនុញ្ញ​តាម​សំណើ​ របស់​លោក​ ម៉ា​តេ​អូ​ រ៉េ​ន​ហ្ស៊ី​ ដើម្បី​កាត់​បន្ថយអំណាច​ និង​តួនាទី​របស់​ព្រឹទ្ធសភា​។​

​នេះ​គឺជា​ព្រឹត្តិការណ៍​ គួរ​ចង​ចាំ​មួយ​នៃ​ពិភពលោក​ដែល​មាន​ មេដឹកនាំ​ប្រទេស​ ជឿនលឿន​ ចំនួន​ ២​ខាង​លិ​ទ្ធិ​ប្រជាធិបតេយ្យ​បាន​ លាលែង​ពី​តំណែង​ នៅ​ថ្ងៃ​តែ​មួយ​ដូច​គ្នា​  ខណៈ​មេដឹកនាំ​ប្រទេស​ខ្លះ​ទៀត​ ទោះជា​អស់​ការ​គាំទ្រ​ ពី​ប្រជាជន​ នៅ​តែ​បន្ត​កាន់​អំណាច​ ដោយ​ប្រើ​ ល្បិច​ កាន់​អំណាច​ បន្ត​ទៀត​៕​

Share

Image
Image
Image