en     km
en     km

កម្រង​រូបភាព​ និង​ វី​ដេ​អូ​ ខ្លះៗ​នៃ​ពិធី​បូជាព្រះសព​ព្រះ​តេជគុណ​ សំ​ ប៊ុ​ន​ធឿ​ន​

Share

ព្រះ​សព​ព្រះ​ធម្ម​វិបស្សនា​ សំ​ ប៊ុ​ន​ធឿ​ន​ កេតុ​ធ​ម្មោ​ បាន​បូជា​ហើយ​កាលពី​រាត្រី​ថ្ងៃ​ទី​០៣​ ខែធ្នូ​ ឆ្នាំ​ ២០១៦​ ម្សិលមិញ​។​ នេះ​បើ​យោង​តាម​គេហ ទំព័រ​ ពុទ្ធ​មណ្ឌល​វិបស្សនាធុរៈ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០៣​ ខែវិច្ឆិកា​ ម្សិលមិញ​។​

មេនតំកល់ព្រះសពព្រះធម្មវិបស្សនា សំ ប៊ុនធឿន កេតុធម្មោ។រូបភាពពី យោងតាមគេហទំព័រ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
មេនតំកល់ព្រះសពព្រះធម្មវិបស្សនា សំ ប៊ុនធឿន កេតុធម្មោ។រូបភាពពី គេហទំព័រ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា

​ព្រះ​សព​ព្រះ​តេជគុណ​ សំ​ ប៊ុ​ន​ធឿ​ន​ ដែល​ត្រូវ​បាន​តម្កល់​អស់​រយៈពេល​ជាង​ ១៣​ ឆ្នាំ​ នៅ​ពុទ្ធ​មណ្ឌល​វិបស្សនាធុរៈ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ស្ថិត​នៅ​ក្នុងស្រុក​ពញ្ញាឮ​ ខេត្តកណ្តាល​ ត្រូវ​បាន​បូជា​នៅ​បរិ​វេន​នា​ពុទ្ធ​មណ្ឌល​វិបស្សនាធុរៈ​រួចរាល់​ហើយ​កាលពី​ថ្ងៃ​ម្សិលមិញ​។​

​ពិធី​បូជាព្រះសព​ព្រះ​តេជគុណ​ សំ​ ប៊ុ​ន​ធឿ​ន​ នេះ​មានការ​ចូលរួម​ពី​សំណាក់​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​យ៉ាងច្រើន​កុះករ​ ហើយ​ពិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​យ៉ាង​អធិក​អធម្ម​ផង​ដែរ​ ដោយ​មានការ​រៀបចំ​ឡើង​ពី​ថ្ងៃ​ទី​ ១​ ដល់​ថ្ងៃ​ទី​ ៤​ ខែធ្នូ​ ដោយ​មានការ​និមន្ត​ចូលរួម​ពី​សម្តេច​សង្ឃ​,​ ព្រះសង្ឃ​ស្ទើរ​គ្រប់​ខេត្ត​ និង​ពុទ្ធបរិស័ទ​រាប់​ពាន់​នាក់​ផង​ដែរ​។​

ពុទ្ធបរិស័ទប្រុស ស្រី សូលរួម ពិធីបូជា ព្រះ សពព្រះធម្មវិបស្សនា សំ ប៊ុនធឿន កេតុធម្មោ។រូបភាពពី យោងតាមគេហទំព័រ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
ពុទ្ធបរិស័ទប្រុស ស្រី សូលរួម ពិធីបូជា ព្រះ សពព្រះធម្មវិបស្សនា សំ ប៊ុនធឿន កេតុធម្មោ។រូបភាពពី យោងតាមគេហទំព័រ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា

ព្រះ​ធម្ម​វិបស្សនា​ សំ​ ប៊ុ​ន​ធឿ​ន​ កេតុ​ធ​ម្មោ​ ត្រូវ​បាន​ឃាតករ​លួច​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី​ ៨​ ខែកុម្ភៈ​ ឆ្នាំ​ ២០០៣​ នៅ​ក្នុង​បរិវេណ​វត្ត​លង្ការ​ រាជធានី​ភ្នំពេញ​ ក្នុង​ព្រះ​ជន្ម​ ៤៧​ ព្រះ​វស្សា​។​ អស់​រយៈពេល​ជាង​ ១៣​ ឆ្នាំ​ មក​ហើយ​ រដ្ឋាភិបាល​នៅ​តែ​មិន​ទាន់​អាច​វែកមុខ​ឃាតករ​ ដែល​បាញ់ប្រហារ​ព្រះ​អង្គ​បាន​នៅឡើយ​នោះ​ទេ​។​

​ជី​វប្រ​វត្ត​សង្ខេប​

ព្រះសពព្រះតេជគុណ សំ ប៊ុនធឿន បានរក្សាទុកក្នុងមឈូសកញ្ជក់ និងបានចាក់ថ្នាំរក្សាព្រះសពរយៈពេលជាង១៣ឆ្នាំមកហើយ។រូបភាពពីគេហទំព័រ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
ព្រះសពព្រះតេជគុណ សំ ប៊ុនធឿន បានរក្សាទុកក្នុងមឈូសកញ្ជក់ និងបានចាក់ថ្នាំរក្សាព្រះសពរយៈពេលជាង១៣ឆ្នាំមកហើយ។រូបភាពពីគេហទំព័រ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា

​ជីវប្រវត្តិ​ព្រះ​ធម្ម​វិបស្សនា​ សំ​ ប៊ុ​ន​ធឿ​ន​

​ព្រះ​ធម្ម​វិបស្សនា​ សំ​ ប៊ុ​ន​ធឿ​ន​ ប្រ​សូត្រ​នៅ​ថ្ងៃ​ច​ន្ទ័​ ៣​រោច​ ខែ​ផល្គុណ​ ឆ្នាំវក​ អដ្ឋស័ក​ ព​.​ស​ ២៤៩៩​ ត្រូវ​និង​ថ្ងៃ​ ១៨​ ខែ​មិ​នា​ ឆ្នាំ​១៩៥​ វេលា​ម៉ោង​ ១២ ​យប់​ ស្ថិតនៅ​ភូមិ​រកា​កោង​ ឃុំ​រកា​កោង​ ស្រុក​ មុខកំពូល​ ខេត្ត​ កណ្តាល​ ក្នុង​គ្រួសារ​កសិករ​។​ ឪពុក​នាម​ ពុ​យ​ សំ​ និង ម្តាយ​ឈ្មោះ​ កែវ​ ស៊ិ​ម​ ។

ព្រះ​អង្គ​មាន​បងប្អូន​ចំនួន ៤​ នាក់​ ទី ១ គឺ​អ្នកស្រី​ សំ​ គង់​ ទី​ ២ ​លោក​ សំ​ឈឿ​ន​ ទី​៣​ ព្រះ​តេជគុណ​  សំ​ ប៊ុ​ន​ធឿ​ន​ និង​ ទី​៤​ អ្នកស្រី ​សំ​ ចេក​។​

​កាលពី​កុមារភាព​ព្រះ​អង្គ​ សំ​ ប៊ុ​ន​ធឿ​ន​ ជា​កុមារ​មួយ​រូប​ ជា​ដែល​មាន​ចរិត​ស្លូតបូត​ ចេះ​គោរព​ចាស់ទុំ​។​

​ព្រះ​អង្គ​បាន​ចូល​សិក្សា​នៅ​បឋម​សិក្សា​វត្ត​តាំងគោក​ ស្រុក​ជើងព្រៃ​ ខេត្តកំពង់ចាម​ ដែល​ជា​ទឹកដី​កំណើត​លោកឪពុក​ព្រះអង្គ។ ​បន្ទាប់​មក​ព្រះ​អង្គ​ក៏​បាន​ផ្លាស់​មក​សិក្សា​នៅ​បឋម​សិក្សា​ រកា​កោង​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​ទឹកដី​កំណើត​ម្តាយ​វិញ​។​

​ក្រោយ​ពី​បែក​សម័យ​ខ្មែរក្រហម​ ព្រះ​អង្គ​ក៏បាន​សាង​ព្រះ​ផ្នួស​។ ​នៅ​ឆ្នាំ​ ១៩៨០​ ព្រះ​អង្គ​បាន​បំពេញ​ឧបសម្បទា​ន​ ជា​ភិក្ខុភាវៈ​ នៅ​វត្ត​ ឃោ​សិ​តាម​ ក្នុង​ឃុំ​ស្ដៅ​ ស្រុក​កងមាស​ ខេត្ត​កំ​ពង​ចាម​ ដែល​មាន​ឧប្បជ្ឈាយ៍​ព្រះ​នាម​ គង់​ ណែម​។​ ព្រះ​អង្គ​បាន​ព្យាយាម​ សិក្សា​កាន់តែ​ខ្លាំង​។ ​បន្ទាប់​បម​ក​ព្រះ​អង្គ​បាន​ទៅ​គង់​ នៅ​វត្ត​ក្តី​ចាស់​ (​សុរិយា​ពោធិ​មាស​)​ស្រុក​ មុខកំពូល​ ខេត្តកណ្តាល​ ដើម្បី​សិក្សា​ធម្ម​វិន័យ​ ក្នុង​សំណាក់​លោក​អាចារ្យ​ មាស​ ឈិ​ន​។

នៅ​ឆ្នាំ​ ២០០០​ ព្រះ​អង្គ​បាន​ចូល​សិក្សា​នៅ​ សាកលវិទ្យាល័យ​ ព្រះ​សីហ​នុ​រាជ​បន្ត​ទៀត​ ។​ ​ព្រះ​អង្គ​បាន​កសាង​ កុដិ​ ខឿន​ព្រះ​វិហារ​ អគា​សិក្សា​និង​មាន​សមិតិ​ផល​ផ្សេង​ទៀត​ជា​ច្រើន​។​

ព្រះ​អង្គ​បាន​បណ្តុះបណ្តាល​ គ្រូ​កម្មដ្ឋាន​ ចំនួន​ ២៤១០​ ក្នុង​នោះ​មាន​គ្រូ​ ថ្នាក់ឧត្តម​ ១១​ រូប​​ ថ្នាក់​មធ្យម​ ៦១​ រូប​ និង​ថ្នាក់​បឋម​ ២៣៣៨​ រូ​ប​។​
​ព្រះអង្គបាន​បង្កើត​មជ្ឈមណ្ឌល​វិបស្សនាធុរៈ​ តាម​បណ្តា​ខេត្ត​ស្ទើរ​គ្រប់​ខេត្ត​ក្រុង​ ។​ ព្រះ​ធម្ម​វិបស្សនា​ សំ ​ប៊ុ​ន​ធឿ​ន​ សុគត​ នៅ​ថ្ងៃ​ទី​ ៧​ ខែកុម្ភៈ​ ឆ្នាំ​២០០៣​ នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែ​ត​ ក្នុង​ជន្មា​ន​យុ​ ៤៧​ ព្រះ​វស្សា​៕​

មេនតំកល់ព្រះសពព្រះធម្មវិបស្សនា សំ ប៊ុនធឿន កេតុធម្មោ។រូបភាពពី យោងតាមគេហទំព័រ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
មេនតំកល់ព្រះសពព្រះធម្មវិបស្សនា សំ ប៊ុនធឿន កេតុធម្មោ។រូបភាពពី យោងតាមគេហទំព័រ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
ពុទ្ធបរិស័ទប្រុស ស្រី សូលរួម ពិធីបូជា ព្រះ សពព្រះធម្មវិបស្សនា សំ ប៊ុនធឿន កេតុធម្មោ។រូបភាពពី យោងតាមគេហទំព័រ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
ពុទ្ធបរិស័ទប្រុស ស្រី សូលរួម ពិធីបូជា ព្រះ សពព្រះធម្មវិបស្សនា សំ ប៊ុនធឿន កេតុធម្មោ។រូបភាពពី យោងតាមគេហទំព័រ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
ពុទ្ធបរិស័ទប្រុស ស្រី សូលរួម ពិធីបូជា ព្រះ សពព្រះធម្មវិបស្សនា សំ ប៊ុនធឿន កេតុធម្មោ។រូបភាពពី យោងតាមគេហទំព័រ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
ពុទ្ធបរិស័ទប្រុស ស្រី សូលរួម ពិធីបូជា ព្រះ សពព្រះធម្មវិបស្សនា សំ ប៊ុនធឿន កេតុធម្មោ។រូបភាពពី យោងតាមគេហទំព័រ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
ពុទ្ធបរិស័ទប្រុស ស្រី សូលរួម ពិធីបូជា ព្រះ សពព្រះធម្មវិបស្សនា សំ ប៊ុនធឿន កេតុធម្មោ។រូបភាពពី យោងតាមគេហទំព័រ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
ពុទ្ធបរិស័ទប្រុស ស្រី សូលរួម ពិធីបូជា ព្រះ សពព្រះធម្មវិបស្សនា សំ ប៊ុនធឿន កេតុធម្មោ។រូបភាពពី យោងតាមគេហទំព័រ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា

រូបភាពវីដេអូពិធីបូជាព្រះសព ព្រះធម្មវិបស្សនា សំ ប៊ុនធឿន កេតុធម្មោ

Share

Image
Image
Image