en     km
en     km

ក្រុម​គ្រួសារ​មន្ត្រី​អា​ដ​ហុ​ក​រំពឹង​ថា​ ស្វាមី​និង​ម្តាយ​អាច​មាន​សេរីភាព​វិញ​ ខណៈ​លោក​ កឹ​ម​ សុខា​ រួច​ទោស​?

Share

ភ្នំពេញ ៖ ​បន្ទាប់​ពី​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​រួច​ទោស​ ក្រោយ​កិច្ច​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​បាន​ស្នើ​ព្រះមហាក្សត្រ​ឱ្យ​លើកលែងទោស​ ក្រុម​គ្រួសារ​មន្ត្រី​អា​ដ​ហុ​ក​ទាំង​បួន​នាក់​ និង​ មន្ត្រី​ គ​.​ជ​.​ប​ មួយ​រូប​ ដែល​កំពុង​ជាប់​ឃុំ ឃាំង​ក្នុង​សំណុំរឿង​របស់​លោក​ កឹ​ម​ សុខា​ នោះ​ បាន​អំពាវនាវ​ នឹង​មាន​ក្តី​សង្ឃឹមថា​ ស្វាមី​ និង​ ម្តាយ​ របស់​ខ្លួន​អាច​នឹង​ត្រូវ​រួច​ទោស​នា​ពេល​ឆាប់ៗ​នេះ​ ខណៈ​ស្ថានភាព​នយោបាយ​មាន​ភាពល្អ​ប្រសើរ​វិញ​បន្តិច​។​

 

ក្រុមគ្រួសារមន្រ្តីអាដហុក និង មន្រ្តី គ.ជ.ប ទៅឃ្លាំមើលដំណើរការសម្រេចរបស់តុលាការកំពូល។រូបភាពWMC
ក្រុមគ្រួសារមន្រ្តីអាដហុក និង មន្រ្តី គ.ជ.ប ទៅឃ្លាំមើលដំណើរការសម្រេចរបស់តុលាការកំពូល។រូបភាពWMC

ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​តាម​រយៈ​ខ្សែ​ទូរស័ព្ទ​ ភរិយា​ ក៏​ដូច​ជា​កូនៗ​របស់​មន្ត្រី​នៃ​សមាគម​ការពារ​សិទ្ធិ​មន្ត្រី​ អា​ដ​ហុ​ក​ និង​ មន្ត្រី​ គ​.​ជ​.​ប​ ខ្លះ​បាន​អំពាវនាវ​ និង​ខ្លះ​ផ្តល់​ក្តី​សង្ឃឹមថា​ ស្វាមី​ ព្រមទាំង​ ម្តាយ​ របស់​ពួក​គេ​ នឹង​ត្រូវ​រួច​ទោស​ហើយ​មាន​សេរីភាព​ឡើង​វិញ​ ខណៈ​អ្នកនយោបាយ​នៃ​គណបក្ស​ជាប់​ឆ្នោត​ធំ​ពីរ​ក្នុង​រដ្ឋសភា​ ហាក់​ត្រូវ​រូ​វ​ជា​គ្នា​ឡើង​វិញ​នេះ​។​

ការ​អំពាវនាវ​ និង​ក្តី​សង្ឃឹម​នេះ​ កើតឡើង​បន្ទាប់​ពី​លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះ​រាជទាន​លើកលែងទោស​ តាម​សំនើ​របស់​នាយក​រដ្ឋមន្ត្រី​ ដែល​ក្រុម​គ្រួសារ​របស់​មន្ត្រី​អា​ដ​ហុ​កថា​ ស្វាមី​ និង​ ម្តាយ​របស់​ពួក​គេ​ គឺ​ជាប់​ទោស​ក្នុង​សំណុំរឿង​លោក​ កឹ​ម​ សុខា​ ដូច្នេះ​ ការ​លើកលែង ទោស​ឱ្យ​លោក​ កឹ​ម​ សុខា​ គឺជា​ពន្លឺ​មួយ​សម្រាប់​បើកផ្លូវ​ដល់​មន្ត្រី​អា​ដ​ហុ​ក​ និង​ មន្ត្រី​ គ​.​ជ​.​ប​ អាច​រួច​ទោស​ផង​ដែរ​។​

លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ។
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ។

អ្នកស្រី​ ភាវ​ ម៉ី​ ភរិយា​មន្ត្រី​អា​ដ​ហុ​ក​ គឺ​លោក​ ណៃ​ វ៉ង់​ដា​ សូម​អំពាវនាវ​ដល់​ប្រមុខ​រដ្ឋាភិបាល​ ជួយ​អន្តរា​គម​ធ្វើ​យ៉ាងណា​ឱ្យ​ស្វាមី​របស់​អ្នកស្រី​ ក៏​ដូច​ជា​មន្ត្រី​អា​ដ​ហុ​ក​ដទៃ​អាច​រួច​ទោស​ និង​អាច​មាន​សេរីភាព​ឡើង​វិញ​។​ អ្នកស្រី​ បាន​លើក​ពី​ផល​លំបាក​ក្រោយ​ពី​ប្តី​អ្នកស្រី​ជាប់ពន្ធ​នាគា​រថា​ សមាជិកគ្រួសារ​របស់​អ្នកស្រី​ ជួប​ផល​លំបាក​យ៉ាង​ខ្លាំង​លើ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​ បន្ទាប់​ពី​ប្តី​ជា​ជំហរ​គ្រួសារ​ត្រូវជា​ពន្ធនាគារ​។​ អ្នកស្រី​ ភាវ​ ម៉ី​៖«​ខ្ញុំ​ចង់​សូម​អំពាវនាវ​ដល់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ចង់ឱ្យ​លោក​មេត្តា​ជួយ​លើកលែង​ទម្លាក់​ការ​ចោទ​ លើ​មន្ត្រី​សិទ្ធិ​អា​ដ​ហុ​ក​ទាំងអស់​គ្នា​»​។​

ចំណែក​អ្នកស្រី​ យ៉ែ​ម​ ច​ន្ថា​ ភរិយា​លោក​ នី​ ចរិយា​ មន្ត្រី​នៃ​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ សម្តែង​ក្តី​រីករាយ​ដែល​លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​លើកលែងទោស​ ដែល​ប្រការ​នេះ​អ្នកស្រី​ថា​ គឺជា​សញ្ញាណ​មួយ​បង្ហាញ​ពី​ស្ថានភាព​នយោបាយ​បាន​ធូរស្រាល​មួយ​កម្រិត​ ដែល​អាច​ធ្វើ​ឱ្យ​អនាគត​ស្វាមី​អ្នកស្រី​ និង​អ្នក​ផ្សេង​ទៀត​មាន​សេរីភាព​ឡើង​វិញ​។​ អ្នកស្រី​លើក​ឡើង​ដោយ​ផ្តល់​ក្តី​សង្ឃឹម​យ៉ាង​ដូច្នេះ​ថា​៖«​រយៈពេល​កន្លង​មក​វា​តឹងតែង​ ឥឡូវ​វា​រៀង​ធូរស្រាល​ យើង​ចេះ​តែ​សង្ឃឹម​ ក៏​ប៉ុន្តែ​មិនដឹង​ថា​ គេ​ធ្វើ​តាម​វិធី​ណា​នោះ​ទេ​។​ មិនសូវ​ដឹង​ទេ​គ្រាន់តែ​សង្ឃឹម​ ហើយ​ត្រេកអរ​ចេះ​តែ​អរ​នឹង​គេ​ទៅ​»​។​

អ្នកស្រី​ យ៉ែម ចន្ថា ភរិយាលោក នី ចរិយា មន្រ្តី គ.ជ.ប ទួញសោកពេលតុលាការសម្រេចទោសឱ្យប្តីរបស់ខ្លួនជាប់ឃុំបន្ត។រូបភាពពីWMC
អ្នកស្រី​ យ៉ែម ចន្ថា ភរិយាលោក នី ចរិយា មន្រ្តី គ.ជ.ប ទួញសោកពេលតុលាការសម្រេចទោសឱ្យប្តីរបស់ខ្លួនជាប់ឃុំបន្ត។រូបភាពពីWMC

រីឯ​កញ្ញា​ អ៊ុ​ន​ ប៊ុ​ណ្ណា​រី​ ជា​កូនស្រី​របស់​លោកស្រី​ លឹ​ម​ មុន្នី​ បានឱ្យ​ដឹង​ថា​ កញ្ញា​ចង់ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទប្រកាន់​ពី​ម្តាយ​របស់​កញ្ញា​ និង​អ្នក​ផ្សេង​ទៀត​ និង​ត្រូវ​ដោះ​លែង​ពួក​គាត់​ឱ្យ​មាន​សេរីភាព​ រួច​ផុត​ពី​ទោស​ពៃ​ទាំងអស់​។​ ផ្តល់​បទ​សម្ភាសន៍​ទាំង​ដៃ​នៅ​ជាប់​ព្យួរ​ស៊ី​រ៉ូ​ម​ផង​ កញ្ញា​ ប៊ុ​ណ្ណា​រី​ ត្អូញត្អែរ​ពី​ផល​លំបាក​បន្ទាប់​ពី​តុលាការ​ចាប់ខ្លួន​ម្តាយ​របស់​កញ្ញា​ថា​ កញ្ញា​ត្រូវ​រ៉ាប់រង​ការងារ​ជា​ច្រើន​ក្នុង​គ្រួសារ​ រួម​ទាំង​បញ្ហា​សេដ្ឋកិច្ច​ផង​ដែរ​ ហើយ​ការ​សិក្សា​វិញ​ក៏​ត្រូវ​ធ្លាក់​ចុះ​។​ កញ្ញា​ អ៊ុ​ន​ ប៊ុ​ណ្ណា​រី​ ៖«​ទាំង​បញ្ហា​សេដ្ឋកិច្ច​ បញ្ហា​គ្រប់គ្រង​ក្នុង​ផ្ទុះ​ពេល​អត់​មាន​គាត់​គឺ​ពិបាក​ខ្លាំង​ ដោយ​ហេតុ ផល ថា​ ប្អូន​នៅ​សិក្សា​ហើយ​មាន​បញ្ហា​សុខភាព​ បងប្រុស​គាត់​ក៏​ពិការ​មិន​អាច​ប្រកបការងារ​អី​បាន​ហើយ​ មាន​ក្មួយ​តូច​ពីរ​នាក់​កំពុង​តែ​នៅ​ក្នុង​វ័យ​ដែល​យើង​ត្រូវ​មើលថែ​»​។​

កញ្ញា អ៊ុន ប៊ុណ្ណារី ជាកូន ស្រី របស់ លោកស្រីលឹម មុនី ។រូបភាពWMC
កញ្ញា អ៊ុន ប៊ុណ្ណារី ជាកូន ស្រី របស់ លោកស្រីលឹម មុនី ។រូបភាពWMC

​ងាក​មក​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ ឆ្លើយ​តប​នឹង​សំណួរ​របស់​វិទ្យុ​ស្ត្រី​ដែល​សួរ​ថា​ តើ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ស្នើ​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ដើម្បី​សុំ​ការ​លើកលែងទោស​ដល់​សកម្មជន​គណបក្ស​ដែល​កំពុង​ជាប់​ឃុំឃាំង​ឬទេ​?​ លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ប ញ្ជាក់​យ៉ាងណា​នោះ​ទេ​ តែ​លោក​ឆ្លើយ​យ៉ាង​ខ្លី​ថា​ នឹង​មាន​ដំណោះស្រាយ​ជា​បន្តបន្ទាប់​ទៅ​មុខ​ទៀត​។​ លោក​ យឹ​ម​ សុវណ្ណ​៖«​ ដំណោះស្រាយ​នឹង​មាន​ជា​បន្តបន្ទាប់​ទៀត​ យើង​សូម​ជូន​ប៉ុណ្ណឹង​សិន​បាទ​»​។​

លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ អ្នក​ស្រាវជ្រាវ​ច្បាប់​ និង​គោលនយោបាយ​ការ​បរទេស​ យល់​ថា​ ការ​លើកលែងទោស​ដល់​លោក​ កឹ​ម​ សុខា​ ជា​ចំណុច​ចាប់ ផ្តើម​មួយ​ល្អ​ដែល​អ្នកនយោបាយ​កម្ពុជា​ត្រូវ​រូ​វ​គ្នា​វិញ​។​ ប្រការ​នេះ​លោក​ថា​ មន្ត្រី​សមាគម​អា​ដ​ហុ​ក​ មន្ត្រី​ គ​.​ជ​.​ប​ ព្រមទាំង​សកម្មជន​បក្ស​ប្រឆាំង​ អាច​នឹង​មាន​លទ្ធភាព​ចេញពី​ពន្ធនាគារ​បាន​ ព្រោះ​អ្នក​ទាំង​អស់នោះ​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​ក្តីក្តាំ​របស់​លោក​ កឹ​ម​ សុខា​។​ លោក​ ឡុ​ង​ គឹ​ម​ ឃ​ន​៖«​លទ្ធភាព​ដែល​ពួក​គាត់​នឹង​រួចខ្លួន​នឹង​អាច​ច្រើន​ ពីព្រោះ​ពួក​គាត់​ទាំងអស់​ហ្នឹង​ គឺ​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ឃុំឃាំង​ ក្នុង​រឿង​ឯកឧត្តម​ កឹ​ម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​បើ​លោក​ កឹ​ម​ សុខា​ គាត់​បាន​ទទួលព្រះរាជទាន​ការ​លើកលែងទោស​ពី​ព្រះមហាក្សត្រ​ហើយ​ មាន​ន័យ​ថា​ សកម្មជន​សិទ្ធិ​មនុស្ស​ដ​ដៃ​ទៀត​ ដែល​ត្រូវ​គេ​ចោទប្រកាន់​ក្នុង​រឿង​ហ្នឹង​ គឺ​វា​ទៅ​ក្នុង​របៀប​ជាមួយ​គ្នា​ហ្នឹង​ គឺ​នឹង​អាច​រួចខ្លួន​មក​វិញ​ហើយ​»​។​

លោក ឡុង គឹមឃន អ្នកស្រាវជ្រាវនយោបាយការបរទេស និងច្បាប់អន្ដរជាតិ
លោក ឡុង គឹមឃន អ្នកស្រាវជ្រាវនយោបាយការបរទេស និងច្បាប់អន្ដរជាតិ

​យ៉ាងណា​ក្តី​ សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ធ្លាប់​ព្រមាន​ពី​ការ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ ដែល​ទាមទារ​ឱ្យ​មានការ​ដោះ​លែង​មន្ត្រី​អា​ដ​ហុ​ក​ និង​ មន្ត្រី​ គ​.​ជ​.​ប​ ដោយ​សម្តេច​លើក​ឡើង​ថា​ សម្តេច​នឹង​ពិចារណា​ស្នើ​សុំ​ព្រះមហាក្សត្រ​ឱ្យ​លើក​លើ​លែង​បាន​ លុះត្រាតែ​មានការ​សម្រេច​ទោស​ពី​តុលាការ​ជា​មុន​ ហើយ​យ៉ាង​ហោច​ណាស់​អ្នក​ទាំងនោះ​ត្រូវ​អនុវត្ត​ទោស​បាន​ ២​ ភាគ​ ៣​ ជា​មុន​សិន​។​ 

​មានការ​ជ​ជែង​គ្នា​ជា​ច្រើន​ពី​លទ្ធភាព​ដែល​លោក​ កឹ​ម​ សុខា​ បាន​រួច​ទោស​តាម​រយៈ​ការ​ស្នើ​សុំ​ពី​លោកនាយក​រដ្ឋមន្ត្រី​ ដោយ​អ្នកវិភាគ​លើក​ឡើង​ថា​ គឺ​កើតឡើង​ស្រប​ពេល​ដែល​ លោក​ សម​ រ​ង្ស៊ី​ ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ បាន​យល់​ស្រប​រឿង​ផ្ទេរ​មាត្រដ្ឋាន​ផែន​បោ​ន​ ខ្នាត​ ១​លើ​ ១០០​ពាន់​ ទៅ​ជា​ផែនទី​ UTM​ ខ្នាត​ ១​ លើ​ ៥០​ពាន់​។​ ការ​យល់​ស្រប​នេះ​ បើ​ទោះជា​មិន​ផ្ទាល់​ក៏​ដោយ​ គឺ​ លោក​ សម​ រ​ង្ស៊ី​ យល់​ស្រប​តាម​ការ​លើក​ឡើង​របស់​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ដែល​សុំ​អោយ​មានការ​កែប្រែ​ខ្នាត​ផែនទី​ដែរ​។​

សម្តេច ហ៊ុន សែន និង លោក សម រង្ស៊ី
សម្តេច ហ៊ុន សែន និង លោក សម រង្ស៊ី

​រឿង​គួរ​ឱ្យ​ចម្លែក​ទៀត​នោះ​ គឺ​ ករណី​ផ្ទុះ​ការ​សន្ទនា​រវាង​កញ្ញា​ធី​ សុវណ្ណ​ថា​ និង​ សម្ដេច​ នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ករណី​ពាក់ព័ន្ធ​ការ​បំបែកបំបាក់​គណបក្ស​សង្គ្រោះ​ជាតិ​ រួម​ទាំង​ការ​ធ្វើទុក្ខបុកម្នេញ​លើ​លោក​ កឹ​ម​ សុខា​៕

 

 

 

Share

Image
Image
Image