en     km
en     km

ស្ត្រី១១នាក់ជាប់ពានរង្វាន់«អ្នកពង្រឹងនីតិរដ្ឋ»ខណៈបុរសមានតែ៤ប៉ុណ្ណោះ 

Share

គណៈកម្មាការពានរង្វាន់នៃទ្វីបអឺរ៉ុប បានប្រគល់ពានរង្វាន់« ការពង្រឹងនីតិរដ្ឋ» ដល់ សកម្មជនការពារសិទិ្ធមនុស្សនៅលើពិភពលោកចំនួន១៥នាក់ ក្នុងនោះមានស្រ្តីចំនួន១១នាក់។
nobal-1
ការប្រគល់ពានរង្វាន់នេះ ធ្វើនៅទីក្រុងបែលឡាំង ប្រទេសអាល្លឺម៉ង់ កាលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ដែលរៀបចំឡើងលោក Mr Frank-Walter Steinmeier រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ និងលោក Mr. Jean-Marc Ayrault រដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍អន្តរជាតិប្រទេសបារាំង។

សកម្មជនការពារសិទិ្ធមនុស្សនៅលើពិភពលោកទាំង១៦រូប ដែលបានទទួលពានរង្វាន់នោះ មាន លោក ធន សារាយ មកពីកម្ពុជា លោក Pietro Bartolo មកពីប្រទេសអ៊ីតាលី លោក Aleh Hulak មកពីប្រទេសបេឡារ៉ូស លោក Berverly K Jacobs មកពីប្រទេសកាណាដា។

ចំណែក ស្ត្រីវិញ មាន ៖   អ្នកស្រី Suntitha Krishnan មកពីប្រទេសឥណ្ឌា អ្នកស្រី Mary Lawlor មកពីប្រទេសអៀរឡង់ អ្នកស្រី Jacqueline Moundina មកពីសាធារណៈរដ្ឋឆាត លោកស្រី Mazimilienne Ngo Mbe មកពីប្រទេសកាមឺរ៉ូន លោកស្រី Maria da Penha មកពីប្រទេសប្រេស៊ីល អ្នកស្រី Tahmina Rahman មកពីប្រទេសបង់ក្លាដេស  អ្នកស្រី Monsterat Solano Carboni មកពីប្រទេសកូស្តារីកា លោកស្រី Wang Qiaoling មកពីប្រទេសចិន ,អ្នកស្រី Sarah Belal មកពីប្រទេសប៉ាគីស្ថាន លោកស្រី Valentina Cheevatenko មកពីប្រទេសរុស្សីអ្នកស្រី Eva Abu Halaweh មកពីប្រទេសហ្សកដានី ៕

Share

Image
Image
Image