en     km
en     km

​ពលរដ្ឋ​ថៃ​សាទរ​ស្ដេច​ថ្មី​ របស់​ខ្លួន​ទាំង​សំលៀក​បំពាក់​កាន់ទុក្ខ​

Share

ថៃ៖ ​ព្រះរាជ​ទាយាទ​ Maha​ Vajiralongkorn​ ត្រូវ​បាន​យាង​ឱ្យមក​ទទួល​ការ​តែងតាំង​ជា​ព្រះមហាក្សត្រ​ ជំនួស​បិតា​ព្រះ​អង្គ​ដែល​បាន​សោយ​ទីវ​ង្គ​ត​ ខណៈ​នេះ​ពលរដ្ឋ​ថៃ​នៅ​ទូ​ទាំង​ប្រទេស​ដែល​កំពុង​កាន់ទុក្ខ​ អបអរសាទរ​ចំពោះ​ការ​ឡើង​គ្រង​រាជ​របស់​ព្រះ​អង្គ​។​

king-thai-12-1​ព្រះ​មា​ហា​ក្សត្រ​ Vajiralongkorn​ មាន​ព្រះ​ជន្ម​ ៦៤​ព្រះ​វស្សា​ ព្រះ​អង្គ​ពុំ​សូវ​មានឈ្មោះ​បោះ​សម្លេង​ដូច​ព្រះ​បិតា​ព្រះ​អង្គ​នោះ​ទេ​។​ ទោះ​យ៉ាងនេះ​ក្ដី​ ពលរដ្ឋ​ដែល​មាន​ភក្ដីភាព​ និង​ព្រះមហាក្សត្រ​បាន​ចេញ​មក​អបអរសាទរ​ តាម​ដងផ្លូវ​ ដោយ​ពួក​គេ​ម្នាក់ៗ​បាន​លើ​ព្រះ​ឆាយាល័ក្ខណ៍​របស់​ព្រះ​អង្គ​ ប៉ុន្ដែ​ពួក​គេ​ស្លៀកពាក់​ឈុត​ព័ណ៌​ខ្មៅ​ ដែល​បង្ហាញ​ពី​ ការ​កាន់ទុក្ខ​ចំពោះ​អតីត​ព្រះមហាក្សត្រ​ Bhumibol​ Adulyadej​ ជា​បិតា​របស់​ស្ដេច​ថ្មី​ដែល​បាន​សោយ​ទិវង្គត​ កាលពី​ថ្ងៃ​ទី​ ១៣​ តុលា​។​

​នៅ​ពេល​ដែល​ ភាព​ចម្រុង​ចម្រាស់​នយោបាយ​ និង​ស្ថានការណ៍​នៅ​តែ​អាប់អួរ​ នាយក​រដ្ឋមន្ដ្រី​ថៃ​ លោក​ ប្រា​យុទ្ធ​ ចាន់​អូ​ចា​ ដែល​ឡើង​កាន់​តំណែង​តាម​រយៈ​ការ​ធ្វើ​រដ្ឋប្រហារ​ កាលពី​ឆ្នាំ​ ២០១៤​ បាន​ចេញ​មុខ​លើ​ កញ្ចក់​ទូរទស្សន៍​ ដោយ​អះអាង​ថា​ ព្រះមហាក្សត្រ​ថ្មី​អង្គ​នេះ​ ពិតជា​ធានា​បាន​កេរ្តិ៍​តំណែល​ ត​ពី​បិតា​របស់​ព្រះ​អង្គ​។​

​ជាមួយ​គ្នា​នេះ​ លោក​ក៏​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ថៃ​ គោរព​ព្រះមហាក្សត្រ​ថ្មី​ដោយ​ភក្ដីភាព​ ខណៈ​ដែល​ក្រុម​គណបក្ស​នយោបាយ​មួយ​ចំនួន​ ដែល​មាន​និន្នាការ​ទៅ​រក​រាជវង្ស​បាន​អបអរសាទរ​ ក្នុង​នោះ​លោកស្រី​ អតីត​នាយក​រដ្ឋមន្ដ្រី​ យី​ង​ ឡាក់​ ដែល​មិន​មាន​និន្នាការ​ជិត​ស្និទ្ធ​ រាជវាំង​ក៏​ថ្លែង​អបអរសាទរ​ផង​ដែរ​។​

​ខណៈ​នេះ​ ស្ថានទូត​បរទេស​ជា​ច្រើន​នៅ​ទីក្រុង​បាងកក​ ក៏​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ អបអរសាទរ​ព្រះមហាក្សត្រ​ថ្មី​ ក្នុង​នោះ​ ស្ថានទូត​អា​មេ​រិ​ក​ បាន​សម្ដែង​ក្ដី​សង្ឃឹមថា​ ទំនាក់ទំនង​អា​មេ​រិ​ក​ និង​រាជាណាចក្រ​ថៃ​ នៅ​តែ​រឹង​មាំ​៕king-thai-12-7 king-thai-12-6 king-thai-12-5 king-thai-12-4 king-thai-12-3 king-thai-12-2


Share

Image
Image
Image