en     km
en     km

១១​ខែ​ឆ្នាំ​២០១៦​ភ្ញៀវ​ទេសចរណ៍​បរទេស​ ចូល​ទស្សនា​អង្គរ​ជិត​២​លាន​នាក់

Share

ភ្នំពេញ៖ ក្នុង​រយៈពេល​១១​ខែ​ ចាប់ពី​ខែមករា​ ដល់​ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ ចំនួន​ភ្ញៀវ​ទេសចរណ៍​បរទេស​ ដែល​បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​ រមណីយដ្ឋាន​អង្គរ​ បាន​កើនឡើង​ជិត​៤%​ គឺ​ជិត​២​លាន​នាក់​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ កាលពី​ឆ្នាំ​២០១៥​។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ​ ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០១៦​។​

angkor-wat24សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា​ ភ្ញៀវ​ទេសចរ​បរទេស​ ដែល​បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ មាន​ចំនួន​ ១,៩៤៧,៧៧២​នាក់​ កើនឡើង​៣.៧៥%​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៥​។​ ចំណែក​ប្រាក់​ចំណូល​សរុប​ដែល​ទទួល​បាន​ មាន​ចំនួន​៥៥,៤២០,៩០០​ដុល្លារ​ កើនឡើង​ ៣.៤៨%​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ បានឱ្យ​ដឹងផង​ដែរ​ថា​ សម្រាប់​ខែវិច្ឆិកា​នេះ​ភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​ចូល​ទិញ​ប័ណ្ណ​ទស្សនា​តំបន់​អង្គរ​ មាន​ចំនួន​២១៩,០៥២​នាក់​ កើនឡើង​៩.៤៨%​ និង​ប្រមូល​ចំណូល​បាន​ចំនួន​ ៦,៣២៨,៣៤០​ ដុល្លារ​ មានការ​កើនឡើង​ ៧.៧១%​ បើ​ប្រៀប​ធៀង​នឹង​រយៈពេល​ដូច​គ្នា​ កាលពី​ឆ្នាំ​២០១៥៕

Share

Image
Image
Image