en     km
en     km

អង់​ សាន​ស៊ូ​ជី​ ៖​ ការ​បង្រួបបង្រួម​ជាតិ​សំខាន់​បំផុត​ ធ្វើ​អោយ​មាន​ទំនុកចិត្ត​ពី​អ្នក​វិនិយោគទុន​បរទេស

Share

ភ្នំពេញ៖ ​ប្រធាន​ក្រុមប្រឹក្សារដ្ឋ​នៃ​សហភាព​មី​យ៉ា​ន់​ម៉ា​ លោកស្រី​ អង់​ សាន​ស៊ូ​ជី​ បាន​ថ្លែង​ថា​ ការ​បង្រួបបង្រួម​ជាតិ​និង​ប្រទេស​ជាតិ​មាន​សន្ដិភាព​ គឺជា​ ការ​ចាំបាច់​បំផុត​សម្រាប់​ប្រទេស​ភូមា​ដែល​ធ្វើ​ឲ្យ​មាន​ទំនុកចិត្ត​ដល់​អ្នក​វិនិយោគទុន​បរទេស​។​

លោកស្រី អង់ សានស៊ូជី និង នាយករដ្ឋមន្រ្តី សិង្ហបុរី
លោកស្រី អង់ សានស៊ូជី និង នាយករដ្ឋមន្រ្តី សិង្ហបុរី

​លោកស្រី​ ស៊ូ​ជី​ បាន​ថ្លែង​ដូចនេះ​ នៅ​ឯ​កិច្ចប្រជុំ​មួយ​ជាមួយ​ពួក​មន្ដ្រី​ និង​អ្នកជំនួញ​នៅ​ប្រទេស​សិង្ហ​បុរី​ ខណៈ​លោកស្រី​ធ្វើ​ទស្សនកិច្ច​ ៣​ថ្ងៃ​។​

​លោកស្រី​ជ័យ​លា​ភី​នូ​បែ​ល​សន្ដិភាព​រូប​នេះ​បាន​បញ្ជាក់​ថា​ ប្រទេស​ដែល​គ្មាន​ការ​បង្រួបបង្រួម​ជាតិ​គ្មាន​ស្ថេ​រ​ភាព​ គឺ​ មិន​អាច​ធ្វើ​ឲ្យ​ពួក​វិនិយោគទុន​ទុកចិត្ត​បាន​ឡើយ​។​ សម្រាប់​លោកស្រី​ គឺ​ ភូមា​មិន​ត្រូវ​ក្លាយជា​ប្រទេស​អ​ស្ថេ​រ​ភាព​នោះ​ឡើយ​។​លោកស្រី​ថា​ ការ​បង្រួបបង្រួម​ជាតិ​ និង​ សន្ដិភាព​តែ​មួយ​គត់​ធ្វើ​អោយ​ប្រទេស​ជាតិ​រីក​ចំរើន​។​

​ការ​ថ្លែង​របស់​លោកស្រី​ អង់​ សាន​ស៊ូ​ជី​ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ ពួក​យោធា​ភូមា​បាន​បង្ក្រាប​ទៅ​លើ​សហគមន៍​ជនអន្ដោប្រវេសន៍​រ៉ូ​ហ៊ីង​យ៉ា​ ដោយ​បណ្ដាល​ឲ្យ​មានការ​រត់​ភៀសខ្លួន​ជា​ច្រើន​ពាន់​នាក់​ទៅ​កាន់​ប្រទេស​បង់​ក្លា​ដេ​ស​។​

​ករណី​នេះ​ នាំ​អោយ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ប្រទេស​ជិតខាង​ និង​អង្គការសហប្រជាជាតិ​អំពី​ការ​រំលោភសិទ្ធិ​មនុស្ស​ និង​អ​ស្ថេ​រ​ភាព​សង្គម​។​ប្រភព​ Channel​ News​ Asia

Share

Image
Image
Image