en     km
en     km

​គណៈរដ្ឋមន្ត្រី​ថៃ​ បើកផ្លូវ​សម្រាប់​ការ​អនុម័ត​តែងតាំង​ព្រះ​មហា​ក្ស​ក្រ​ថ្មី​

Share

​ក្រុង​បាងកក​ ៖​ គណៈរដ្ឋមន្ត្រី​ថៃ​នៅ​ថ្ងៃ​អង្គារ​ទី​២៩​ ខែវិច្ឆិកា​ នេះ​ បាន​ស្នើ​ឈ្មោះ​ព្រះ​អង្គ​ម្ចាស់​  Maha​ Vajiralongkorn​ ដើម្បី​ឱ្យ​សភាជាតិ​ថៃ​ ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​អនុម័ត​ទទួល​យល់ព្រម​ជា​ព្រះមហាក្សត្រ​នៅ​ប៉ុន្មាន​ស​ប្តា​ហ៍​ក្រោយ​នេះ​ បន្ទាប់​ពី​ឪពុក​របស់​ព្រះ​អង្គ​ គឺ​ព្រះបាទ​ ភូមិ​បុល​អា​ឌុ​ល​យ៉ា​តេជ​ យាង​ចូល​ទិវង្គត់​។​

ព្រះអង្គម្ចាស់  Maha Vajiralongkorn កូនប្រុស ព្រះបាទភូមិបុលអាឌុលយ៉ាតេជ
ព្រះអង្គម្ចាស់ Maha Vajiralongkorn កូនប្រុស ព្រះបាទភូមិបុលអាឌុលយ៉ាតេជ

​ព្រះរាជបុត្រ​ Vajiralongkorn​ គឺជា​អ្នក​ដាក់​ឈ្មោះ​ស្នងរាជ្យ​ពី​ព្រះមហាក្សត្រ​ Bhumibol​ Adulyadej​ ដែល​បាន​ចូល​ទិវង្គត់​កាលពី​ថ្ងៃ​ទី​ ១៣​ ខែតុលា​ ក្នុង​ព្រះ​ជន្ម​ ៨៨​ វស្សា​ ។​ ការ​សោយ​ទីវ​ង្គ​ត់​ព្រះ​បិតា​របស់​ព្រះ​នាំ​ឱ្យ​ប្រជាជន​ប្រុស​ស្រី​ មានទុក្ខ​យ៉ាង​ក្រៀមក្រំ​ ហើយ​រដ្ឋាភិបាល​បាន​ប្រកាស​កាន់ទុក្ខ​រយៈពេល​មួយ​ខែ​ផង​ដែរ​។​ ចំណែក​ការ​ឡើង​គ្រងរាជ្យ​បន្ទាប់​ក៏​ត្រូវ​បាន​ពន្យារពេល​ផង​ដែរ​៕ប្រភព៖CNA

Share

Image
Image
Image