en     km
en     km

ប្រជាជន​គុយ​បា​ អាឡោះអាល័យ​វីរបុរស​ របស់​ខ្លួន​នៅ​ថ្ងៃ​ចុង​ក្រោយ​

Share

គុ​បាយ​៖ ​ប្រជាជន​គុ​បាយ​រាប់​លាន​នាក់​ដែល​ស្មោះត្រង់​នឹង​អតីត​ប្រធានាធិបតី​ Fidel​ Castro​ កាលពី​ថ្ងៃ​ច័ន្ទ​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​គោរព​វិញ្ញាណក្ខន្ធ​ មេដឹកនាំ​រូប​នេះ​ នៅ​នាទី​ចុង​ក្រោយ​នៃ​ការ​បញ្ចុះសព​លោក​។​

cuba1​មនុស្ស​ជា​ច្រើន​បាន​តម្រង់​ជួរ​ចូល​ទៅ​ទី​តម្កល់សព​ លោក​ Fidel​ Castro​ នៅ​ទីក្រុង​ឡា​ហា​ វ៉ា​ន់​ ដែល​រដ្ឋាភិបាល​បាន​រៀបចំ​ធ្វើ​ពិធី​ ជា​ប្រវត្តិសាស្ដ្រ​របស់​ប្រទេស​កុ​ម្មុ​យ​នី​ស​មួយ​នេះ​។​ពលរដ្ឋ​ដែល​មាន​ភក្ដីភាព​និង​លោក​ Fidel​ Castro​ ម្នាក់ៗ​សម្រក់​ទឹកភ្នែក​សោកស្ដាយ​នូវ​អ្វី​ដែល​ពួក​គេ​ហៅ​ថា​ ការ​បាត់បង់​វីរជន​របស់​ខ្លួន​។​

​រដ្ឋាភិបាល​ទីក្រុង​ឡា​ហា​វ៉ា​ន់​ ដែល​ដឹកនាំ​ដោយ​ប្អូនប្រុស​បង្កើត​របស់​ខ្លួន​គឺ​លោក​ Raul​ Castro​ បាន​ផ្ដើម​ឱ្យ​មានការ​កាន់ទុក្ខ​មួ​យស​ប្ដា​ហ៍​ ប៉ុន្ដែ​នៅ​ថ្ងៃនេះ​ គេ​បាន​បើក​អោយ​ពលរដ្ឋ​ចូល​ទៅ​គោរព​វិញ្ញាណក្ខន្ធ​។​

​លោក​ Fidel​ Castro​ បាន​ក្លាយជា​ប្រធានាធិបតី​របស់​ប្រទេស​គុយ​បា​តាំងពី​ឆ្នាំ​ ១៩៥៩​ ហើយ​បាន​ផ្ទេរអំណាច​ទៅ​ ឱ្យ​ប្អូនប្រុស​លោក​នៅ​ឆ្នាំ​ ២០០៨​។​ យ៉ាងណា​ក៏​ដោយ​ Fidel​ Castro​ ត្រូវ​បាន​ពួក​លោក​ខាងលិច​ចាត់ទុកជា​ជន​ផ្ដាច់​ការ​ ដែល​បាន​គៀបសង្កត់​ សិទ្ធិ​សេរីភាព​យ៉ាង​ខ្លាំង​លើ​ប្រជាជន​ខ្លួនឯង​។​

​កាលពី​ថ្ងៃ​ម្សិលមិញ​ពលរដ្ឋ​គុយ​បា​ដែល​ភៀសខ្លួន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ ពួក​គេ​បាន​អះអាង​ថា​ នឹង​ត្រឡប់​ទៅ​ស្រុក​កំណើត​ពួក​គេ​វិញ​ ដោយ​សង្ឃឹមថា​ ប្រទេស​នឹង​លែង​មាន​មេដឹកនាំ​ផ្ដាច់​ការ​ទៀត​ហើយ​៕

Share

Image
Image
Image