en     km
en     km

មន្ត្រី​អា​ដ​ហុ​ក​កំពុង​ជាប់​ឃុំ​អំពាវនាវ​កុំឱ្យ​បិទ​ការិយាល័យ​ UN​ សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​

Share

​ភ្នំពេញ​ ៖​ សាលា​ឧ​ទ្ធ​រណ៍​នៅ​រសៀល​ថ្ងៃ​ទី​ ២៨​ វិច្ឆិកា​នេះ​ បើក​សាវ​នា​ការ​លើ​សំណុំរឿង​ប្តឹង​ទាស់​របស់​មន្ត្រី​សមាគម​អា​ដ​ហុ​ក​ទាំង​ ៤​នាក់​ រួម​ទាំង​មន្ត្រី​ គ​.​ជ​.​ប​ មួយ​រូប​ ដែល​មេធាវី​ការពារ​កូនក្តី​ប្តឹង​ទាស់​នឹង​ការ​បន្ត​ឃុំខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​ គ​.​ជ​.​ប​ ចំនួន​ ៦​ ខែ​បន្ថែម​ទៀត​។​ យ៉ាងណា​មន្ត្រី​សមាគម​អា​ដ​ហុ​ក​ បាន​ថ្លែង​អំពាវនាវ​មុន​ពេល​មន្ត្រី​ពន្ធនាគារ​បណ្តើរ​ចូល​តុលាការ​ថា​ រដ្ឋាភិបាល​កុំ​បិទ​ការិយាល័យ​អង្គការ សហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ព្រោះ​ស្ថាប័ន​មួយ​នេះ​ បាន​ជួយ​ជា​ផលប្រយោជន៍​ជូន​កម្ពុជា​ច្រើន​ណាស់​ ពិសេស​លើ​ការ​គោរព​សិទ្ធិ​មនុស្ស​។​

លោក ណៃ វង់ដា មន្រ្តីនៃសមាគនអាដហុក ចូលខ្លួនសាវនាការនៅរសៀលថ្ងៃនេះ។រូបភាពWMC
លោក ណៃ វង់ដា មន្រ្តីនៃសមាគនអាដហុក ចូលខ្លួនសាវនាការនៅរសៀលថ្ងៃនេះ។រូបភាពWMC

​ក្នុង​សម្លៀក​បំពាក់​អ្នកទោស​ពណ៌​ស្លា​ទុំ​ ដៃ​ទាំង​គូរ​កំពុង​ជាប់​ឃ្នោះ​ផង​ លោក​ ណៃ​ វង់​ដា​ ដែល​ត្រូវ​មន្ត្រី​ពន្ធនាគារ​បណ្តើរ​ចូល​សាលា​ឧ​ទ្ធ​រណ៍​ដើម្បី​ចូល​សាវ​នា​ការ​នោះ​ លោក​ឆ្លៀត​ប្រាប់​ទៅ​កាន់​អ្នក​សារព័ត៌មាន​ដោយ​អំពាវនាវ​ ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កុំ​បិទ​ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឱ្យ​សោះ​ ព្រោះ​ស្ថាប័ន​មួយ​នេះ​ បាន​ជួយ​ជា​ផលប្រយោជន៍​ដល់​កម្ពុជា​ច្រើន​ណាស់​។​

សូម​រម្លឹក​ថា​ រដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ បាន​ព្រមាន​ជា​ថ្មី​ម្តងទៀត​ អំពី​អនាគត​វត្តមាន​របស់​ការិយាល័យ​ឧត្ដមស្នងការ​សហ ប្រជា ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុ​ជាមួយ​នេះ​ ព្រោះ​កា​រិ​យា​ ល័យ​នេះ​ នៅ​តែ​ធ្វើ​សកម្មភាព​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។​ នេះ​បើ​យោង​តាម​លិខិត​របស់​លោក​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ ដែល​បាន​ផ្ញើ​ជូន​ឧត្ដមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​។​

លិខិត​របស់​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​  បញ្ជាក់​ថា​ តំណាង​និង​អ្នកនាំពាក្យ​របស់​ការិយាល័យ​នេះ​ បាន​បញ្ចេញ​ឥរិយាបថ​ព្រហើន​និង​មិន​គោរព​អធិបតេយ្យភាព​កម្ពុជា​ ដែល​រដ្ឋាភិបាល​កម្ពុជា​ ចាត់​ទុក​ថា​ជា​ទ​ង្វើ​មិន​អាច​ទទួលយក​បាន​ និង​ជា​ការ​បំពាន​ក្រមសីលធម៌​ការទូត​ ដូច​មាន​ចែង​នៅ​ក្នុង​អនុសញ្ញា​ទីក្រុង​វី​យែ​ន​ស្តី​ពី​ទំនាក់ទំនង​ការទូត​៕

Share

Image
Image
Image