ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជួនដំណឹងជាថ្មីទៀតដោយបញ្ជាក់ថា ព្យុះទី២៥ ដែលមានឈ្មោះថា TOKAGE បានរលាយ និងអស់ឥទ្ធិពលលើសមុទ្រចិនខាងត្បូងហើយនេះបើយោងតាម ការព្យាករណ៍អាកាសធាតុ នៅថ្ងៃទី ២៨ វិច្ឆិកានេះ។ ក៏ប៉ុន្ដែខ្យល់មូសុងឦសាន ក៏កំពុងចាប់ផ្ដើមបង្កើនឥទ្ធិពលគ្របដណ្ដប់លើព្រះរាជាណាចក្រកម្ពុជា។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក ដែលផ្សព្វផ្សាយនៅថ្ងៃទី២៨ វិច្ឆិកា នេះបញ្ជាក់ថា នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដមួយចំនួន រួមទាំងតំបន់មាត់សមុទ្រផង ចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៥ ធ្នូ នឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។ រាជធានី និងបណ្ដាខេត្ដមួយចំនួននោះរួមមាន រាជធានីភ្នំពេញ ខេត្ដកំពង់ឆ្នាំ កណ្ដាល កំពង់ស្ពឺ តាកែវ ស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ និងខេត្ដដែលនៅជាប់មាត់សមុទ្រទាំងអស់។
សូមជម្រាបថា សម្រាប់រដូវរំហើយនៅក្នុងឆ្នាំ២០១៦នេះនឹងចាមផ្ដើមនៅក្នុងសប្ដាហ៍ទី ០២ នៃខែ ធ្នូ ឆ្នាំ ២០១៦៕