en     km
en     km

ត្រាំ​ និង​ ណា​ជីប​ យល់ព្រម​ពង្រឹង​ទំនាក់ទំនង​ អា​មេ​រិ​ក​-​ម៉ា​ឡេ​ស៊ី​

Share

​កូ​ឡា​ឡាំ​ពួរ​ ៖​ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​លោក​ ណា​ជីប​ រ៉ា​ហ្សា​ក់​ និយាយ​ថា​ លោក​និង​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទើប​ជាប់​ឆ្នោត​ Donald​ Trump​ បាន​ព្រមព្រៀង​គ្នា​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។​

លោក ណាជីប រ៉ាហ្សាក់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី(ឆ្វេង) លោក ដូណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក(ស្តាំ)។
លោក ណាជីប រ៉ាហ្សាក់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី(ឆ្វេង) លោក ដូណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក(ស្តាំ)។

​មេដឹកនាំ​ម៉ា​ឡេ​ស៊ី​បាន​សរសេរ​នៅ​លើ​ទំព័រ​ Facebook​ កាលពី​ថ្ងៃអាទិត្យ​ ទី​២៧​ ខែវិច្ឆិកា​ ថា​ លោក​ និង​លោក​ ត្រាំ​ បាន​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​ដោយ​ពិភាក្សា​គ្នា​យ៉ាង​កក់ក្តៅ​នៅ​ថ្ងៃ​នោះ​។​

​លោក​ ណា​ជីប​ បន្ត​ថា​៖«​ក្នុង​ចំណោម​បញ្ហា​ដទៃ​ទៀត​ យើង​ក៏​បាន​និយាយ​អំពី​កំណើនសេដ្ឋកិច្ច​នៅ​សហរដ្ឋអាមេរិក​ និង​ ប្រទេស​ម៉ា​ឡេ​ស៊ី​ផង​ដែរ​»​។​
​លោក​ ណា​ជីប​ បាន​ថ្លែង​បន្ត​ថា​ ៖«​ខ្ញុំ​បាន​អបអរសាទរ​ការ​ឈ្នះ​ឆ្នោត​របស់​លោក​ ត្រាំ​ ហើយ​យើង​បាន​ព្រមព្រៀង​គ្នា​ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់ ទំនង​រវាង​អា​មេ​រិ​ក​-​ម៉ា​ឡេ​ស៊ី​»​

Share

Image
Image
Image