en     km
en     km

គណបក្ស​នយោបាយ​មួយ​ចំនួន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មុន​ថ្ងៃ​បិទ​បញ្ចប់​ជិតចូលមកដល់🔊

Share

ភ្នំពេញ ៖ ​គណបក្ស​នយោបាយ​មួយ​ចំនួន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ប្រញាប់​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា​ ខណៈ​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​សល់​ពេល​ត្រឹមតែ​ ៣​ ថ្ងៃ​ទៀត​ប៉ុណ្ណោះ​គិត​ត្រឹម​ថ្ងៃ​ទី​ ២៧​ ខែ​ វិច្ឆិកា​នេះ​នឹង​ត្រូវ​បិទ​បញ្ចប់​។​

 

ប្រជាពលរដ្ឋជាច្រើនបាននាំគ្នា ទៅចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធថ្មី ដែលគេហៅថា តាមប្រព័ន្ធកុំព្យូទ័រ ក្រោមជំនួយឧបត្ថមបច្ចេកទេស ពីសហភាពអឺរ៉ុប និង ប្រទេសជប៉ុន។
ប្រជាពលរដ្ឋជាច្រើនបាននាំគ្នា ទៅចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធថ្មី ដែលគេហៅថា តាមប្រព័ន្ធកុំព្យូទ័រ ក្រោមជំនួយឧបត្ថមបច្ចេកទេស ពីសហភាពអឺរ៉ុប និង ប្រទេសជប៉ុន។

​យោង​តាម​រយ​បាយ​ការណ៍​លទ្ធផល​បណ្តោះអាសន្ន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ សម្រាប់​ថ្ងៃ​ទី​ ២៦​ ខែ​ វិច្ឆិកា​នេះ​ ចំនួន​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ជាង​ ៧​ លាន​ ៦២​ ម៉ឺន​នាក់​ ខណៈ​កាលបរិច្ឆេទ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​ ២៩​ ខែ​ វិច្ឆិកា​។​ ស្រប​ពេល​ជាមួយ​គ្នា​នេះ​គណបក្ស​នយោបាយ​មួយ​ចំនួន​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះ​ឆ្នោត​ទាំងអស់​ ត្រូវ​រួសរាន់​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ព្រោះថា​ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នេះ​ ជា​ឪ​កាស​សម្រាប់​ពលរដ្ឋ​ផ្លាស់​ប្តូរ​ជោគវាសនា​ និង​ ការ​រីក​ចំរើន​របស់​ប្រទេស​ជាតិ​។​

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ សម្តេច​ ហ៊ុន​ សែន​ បាន​អំ​នាវ​ពា​វ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ ដោយ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះ​ឆ្នោត​ទាំងអស់​ ប្រញាប់​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​កុំបី​ខាន​ ព្រោះ​នៅ​សល់​តែ​ពេល​តិច​ណាស់​សម្រាប់​ការ​ចុះ​ឈ្មោះ​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី​នេះ​។​

​សម្តេច​ ហ៊ុន​ សែន​៖ ស្តាប់សំឡេង៖

 

 

 

​ចំណែក​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ ក៏​បាន​អំពាវ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផង​ដែរ​ ដោយ​លោក​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា​។​ លោក​ថា​ តាម​របាយការណ៍​របស់​ គ​.​ជ​.​ប​ អ្នក​មិន​ទាន់​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​មាន​ប្រមាណ​ជាង​ ២​លាន​ ៣​ សែន​ នាក់​ទៀត​ ដូច្នេះ​លោក​ស្នើ​ដល់​ពលរដ្ឋ​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រួច​ហើយ​ សូម​ក្រើនរំលឹក​ដាស់តឿន​ទៅ​ដល់​អ្នក​ដែល​មិន​ទាន់​ទៅ​ចុះ​ឈ្មោះ​ ឲ្យ​រួសរាន់​ទៅ​ចុះ​ឈ្មោះ​ឱ្យ​បាន​មុន​កាល​បរិ​ច្ឆេ​ក​បិទ​បញ្ចប់​។​ លោក​ សម​ រ​ង្ស៊ី​៖«​សូមអ្នក​ដែល​បាន​ចុះ​ឈ្មោះ​រួច​ហើយ​ ជួយ​ក្រើនរំលឹក​ និង​ជួយ​ណែនាំ​អ្នក​នៅ​ជុំវិញ​ខ្លួន​ ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​នៅឡើយ​ ឲ្យ​ទៅ​ចុះ​ឈ្មោះ​ជា​បន្ទាន់​ ដើម្បី​សង្គ្រោះ​ជាតិ​យើង​ទាំងអស់​គ្នា​»​។​

​ដូច​គ្នា​នេះ​ដែរ​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ ដែល​កំពុង​ឃុំខ្លួន​នៅ​ទីស្នាក់កា​របស់​បក្ស​បាន​អំពាវ​ដល់​កម្មករ​រោងចក្រ​ទាំង អស់​ ឲ្យ​អ​ញ្ចើ​ញ​ទៅ​ចុះ​ឈ្មោះ​ឲ្យ​ទាន់​ពេលវេលា​ ហើយ​លោក​ក៏​ស្នើ​សុំ​ឲ្យ​ថៅកែ​រោងចក្រ​ជួយ​សម្រួល​ដល់​កម្មករ​ផង​ដែរ​ ដើម្បី​ឱ្យ​ពួក​បាន​ទៅ​ចុះ​ឈ្មោះ​បាន​គ្រប់ៗ​គ្នា​។​

​លោក​ កឹ​ម​ សុខា​៖ ស្តាប់សំឡេង៖

 

 

លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិបានទៅចុះឈ្មោះបោះឆ្នោតរួចហើយ។រូបភាពពីហ្វេសប៊ុកលោក កឹម សុខា
លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិបានទៅចុះឈ្មោះបោះឆ្នោតរួចហើយ។រូបភាពពីហ្វេសប៊ុកលោក កឹម សុខា

​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ លោក​ សួន​ សេរីរ​ដ្ឋា​ ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ពុំ​ទាន់​ចុះ​ឈ្មោះ​ឆ្នោត​ប្រញាប់​ទៅ​ចុះ​ឈ្មោះ​ឱ្យ​បាន​គ្រប់​គ្នា​ ព្រោះ​ការ​ផ្លាស់​ប្តូរ​ និង​ការ​រីក​ចំរើន​របស់​ប្រទេស​គឺ​អាស្រ័យ​លើ​ការ​សម្រេចចិត្ត​ចេញ​ទៅ​ចុះ​ឈ្មោះ​ និង​បោះ​ឆ្នោត​របស់​បងប្អូន​គ្រប់​គ្នា​។​ លោក​ សួន​ សេរីរ​ដ្ឋា​ បាន​ទម្លាក់​កំហុស​ទៅ​លើ​គណបក្សកាន់អំណាច​ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ ដែល​អាក់​សមត្ថភាព​ក្នុង​ការ​រក​ដំណោះស្រាយ​ និង​អូស​ទាញ​ពលករ​ចំណាក់​ជាង​ ២​ លាន​នាក់​ឲ្យ​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​។​

សួន​ សេរីរ​ដ្ឋា​៖ ស្តាប់សំឡេង៖

 

 

 

​អង្គការ​សង្គម​ស៊ី​វិល​ គណបក្សប្រឆាំង​ហាក់​ទទួលយក​បាន​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​តាម​កុំព្យូទ័រ​ និង​ផ្តិត​ស្នាម​មេដៃ​ដោយ​ធានា​អំពី​ឈ្មោះ​ខ្មោច​ និង​ឈ្មោះ​ស្ទួន​។​ ទោះបី​យ៉ាងនេះ​ក្តី​ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ លោក​ សួន​ សេរីរ​ដ្ឋា​ហាក់​មិន​ទទួលស្គាល់​សមាភាព​ គ​.​ជ​.​ប​ នៅឡើយ​ ដោយ​លោក​ថា​ សមាសភាព​ គ​.​ជ​.​ប​គឺ​មុខ​ដដែលៗ​ និង​មិន​មាន​ឯករាជ្យ​ ព្រោះ​ស្ថាប័ន​នេះ​បង្កើត​ឡើង​ដោយ​គណបក្ស​នយោបាយ​។​ លោក​ក៏​សង្ឃឹមថា​ ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​ក្រោយ​នេះ​ គណបក្ស​របស់​លោក​នឹង​ទទួល​បាន​កៅអី​សមាជិក​ក្រុមប្រឹក្សា​នេះ​ផង​ដែរ​៕

 

 

 

Share

Image
Image
Image