en     km
en     km

​ជា​ថ្មី​ម្តងទៀត​ សម្តេច​ មិន​ជំទាស់​ការ​សង់​ទំនប់​វា​រី​អគ្គី​ស​នី ​ដ​ន​សា​ហុង​

Share

ភ្នំពេញ ៖ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​សម្តែង​ការ​គាំទ្រ​ជា​ថ្មី​ទៀត​នៃ​ការ​សាងសង់​ទំនប់​វា​រី​អគ្គី​ស​នី​ ដ​ន​សា​ហង​ របស់​ប្រទេស​ឡាវ​។​ សម្តេច​បង្ហាញ​ការ​គាំទ្រ​ដូចនេះ​ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ជាមួយ​ប្រធានរដ្ឋសភា​ឡាវ​ លោកស្រី​ ប៉ា​នី​ យ៉ា​ថ​ទូ​ កាលពី​ថ្ងៃ​សៅរ៍​ ទី​២៦​ វិច្ឆិកា​ នៅ​រាជធានី​ភ្នំពេញ​។​

នៅល្ងាចថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោកស្រី PANY YATHOTOU ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវចូលជួបសំដែងការគួសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។រូបភាពFacebookសម្តេច ហ៊ុន សែន

សម្តេច​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ថា​ កម្ពុជា​នឹង​ឯកភាព​សហការ​គ្នា​លើ​វិស័យ​ថាមពល​នេះ​ឲ្យ​ល្អ​ប្រសើរ​។​ ចំណែក​ប្រធានរដ្ឋ សភា​ឡាវ​បាន​សន្យា​ថា​ នឹង​លក់​ថាមពលអគ្គីសនី​ដែល​ផលិត​ពី​ទំនប់​វា​រី​អគ្គី​ស​នី​ ដ​ន​ សា​ហុង​ មក​ឲ្យ​ប្រទេស​កម្ពុជា​ក្នុង​តម្លៃ​ថោក​ ដើម្បី​ជា​ការ​រួមចំណែក​អភិវឌ្ឍន៍​ខេត្ត​នៅ​ជាប់​ព្រំដែន​ប្រទេស​ទាំង​ពីរ​។​

​ទោះបី​យ៉ាងនេះ​ក្តី​ អង្គការ​សង្គម​ស៊ី​វិល​ធ្លាប់​បាន​សម្តែង​ការ​ព្រួយបារម្ភ​ នៃ​ការ​សាងសង​ទំនប់​វា​រី​អគ្គី​ស​នី​ ដ​ន​សា​ហុង​ ដែល​នឹង​បង្ក​ប៉ះពាល​ដល់​ជីវៈចម្រុះ​ បំរែបំរួល​ចរន្តទឹក​ ពិសេស​ ប៉ះពាល់​ដល់​បំ​លាស់​ទី​របស់​ត្រី​ និង​សត្វ​ផ្សោត​កម្ពុជា​៕

Share

Image
Image
Image