en     km
en     km

​អង្គការ​ឃែ​រ​ប្រគល់​រង្វាន់​ឱ្យ​ផលិតករ​ដែល​ចូលរួម​និពន្ធ​រឿង​ ទាក់ទង​ការ​បញ្ឈប់​ហិង្សា​លើ​ស្ត្រី​ និង​កុមារ​🔊

Share

ភ្នំពេញ ៖ ​កាលពី​ល្ងាច​ថ្ងៃ​ទី​ ២៥​ វិច្ឆិកា​ អង្គការ​ឃែ​រ​កម្ពុជា​ បាន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ ដល់​ផលិតករ​វ័យក្មេង​ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ក្រោម​ប្រធានបទ​«​ហេតុ​អ្វី​ត្រូវ​បញ្ឈប់​»​។​ កម្មវិធី​ដែល​រៀបចំ​ឡើង​នៅ​រោង​ភាពយន្ត​ Major​ Cineplex​ ផ្សារ​ទំនើប​ អ៊ី​អន​ម៉​ល​ នេះ​ ដើម្បី​លើក កម្ពស់​ការ​យល់​ដឹង​ ពី​ការ​បៀតបៀន​ផ្លូវភេទ​លើ​ស្ត្រី​ និង​ កុមារ​ មាន​រូបភាព​ជា​ច្រើន​។​

 

រូបថតវាគ្មិនដែលចូលរួមកល្នុងកម្មវិធីប្រគល់រង្វាន់ ដល់ផលិតករវ័យក្មេងដែលបានចូលរួមប្រកួតប្រជែងក្រោមប្រធានបទ«ហេតុអ្វីត្រូវបញ្ឈប់»។
រូបថតវាគ្មិនដែលចូលរួមកល្នុងកម្មវិធីប្រគល់រង្វាន់ ដល់ផលិតករវ័យក្មេងដែលបានចូលរួមប្រកួតប្រជែងក្រោមប្រធានបទ«ហេតុអ្វីត្រូវបញ្ឈប់»។

​ការ​បៀតបៀន​ផ្លូវភេទ​លើ​ស្ត្រី​ និង​ កុមារ​ មិន​និយាយ​ត្រឹមតែ​ការ​ចាប់រំលោភ​នោះ​ទេ​ តែ​គេ​រាប់​បញ្ចូល​ទាំង​ការ​ប្រើ​ពាក្យ​សម្តី​ កាយវិការ​ រួម​ទាំង​ ឥរិយា​បទ​ទាំងឡាយ​ណា​ដែល​ស្ត្រី​ និង​កុមារ​នោះ​ មិន​ចង់បាន​ មិន​ស្វាគមន៍​ មិន​អនុញ្ញាត​ មិន​ពេញចិត្ត​ ដែល​ទាក់ទង​ទៅ​នឹង​ផ្លូវភេទ​ ហើយ​ការ​បៀតបៀន​ផ្លូវភេទ​ក៏​សំដៅ​ទៅ​លើ​ទ​ង្វើ​ ឬ​អំពើ​ណាមួយ​ ដែល​ធ្វើ​អ្នក​ណា​ម្នាក់​ អា​មាស់​ ភិតភ័យ​។​ នេះ​ជា​ការ​លើក​ឡើង​របស់​កញ្ញា​ អ៊ា​ត​ ពិសាល​ ប្រធាន​កម្មវិធី​ជាន់ខ្ពស់​អង្គការ​ឃែ​រ​កម្ពុជា​ ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​នេះ​។​ កញ្ញា​បន្ត​ថា​ កម្មវិធី​នេះ​ក៏​ជា​លើកទឹកចិត្ត​ឲ្យ​យុវជន​ និង​ បុរស​ចូលរួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ការ​បៀតបៀន​ផ្លូវភេទ​បាន​ផង​ដែរ​។​ កញ្ញា​ អ៊ា​ត​ ពិសាល​៖«​ចំណុច​សំខាន់​ដែល​យើង​អាច​រៀនសូត្រ​បាន​ ការ​ការ​ផ្សារ​ភ្ជាប់​បុរស​នៅ​កម្ពុជា​ គឺ​យើង​ចង់​លើកទឹកចិត្ត​ឱ្យ​ពួក​គាត់​និយាយ​អំពី​ការ​បៀតបៀន​ផ្លូវភេទ​។​ ម្យ៉ាងវិញទៀត​ យើង​ទទួល​ដឹង​ថា​ បុរស​គឺជា​ផ្នែក​មួយ​នៃ​បញ្ហា​ ដូច្នេះ​យើង​ត្រូវ​លើកទឹកចិត្ត​ពួក​គេ​ និង​ធ្វើការ​ជាមួយ​ពួក​ ឱ្យ​ពួក​គេ​ក្លាយជា​វិស័យ​មួយ​នៃ​ដំណោះស្រាយ​»​។​

​ដូច​គ្នា​នេះ​ដែល​លោកស្រី​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​ រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​ លើក​ឡើង​ថា​ អំពើ​ហិង្សា​ និង​ ការ​បៀត​ បៀ​ន​ផ្លូវភេទ​លើ​ស្ត្រី​ និង​កុមារ​ ភាគច្រើន​កើត​ចេញពី​បុរស​ និង​ មាន​កត្តា​ផ្សេង​ទៀត​ដូច​ជា​ ការ​សេពសុរា​ និង​ គ្រឿងញៀន​ជាដើម​។​ អ្នកស្រី​បន្ត​ថា​ នៅ​ពេល​មានការ​បៀតបៀន​ផ្លួ​វ​ភេទ​ និង​ធ្វើ​ឲ្យ​ស្ត្រី​មាន​ភាព​ភ័យ​ខ្លាច​ អាច​បោះបង់​ចោលការ​ងារ​ សម្រាប់​កុមារ​វិញ​ គឺ​អាច​បង់​ចោលការ​សិក្សា​ដែល​ធ្វើ​ប៉ះពាល់​អនាគត​ និង​ ប៉ះពាល់​ធនធានមនុស្ស​ក្នុង​ប្រទេស​ជាតិ​។​លោកស្រី​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​៖«​ហិង្សា​នៅ​ក្នុង​គ្រួសារ​ ឬ​ហិង្សា​ក្រៅ​គ្រួសារ​ ដែល​យើង​សង្កេត​ឃើញ​មានការ​បៀតបៀន​ផ្លូវភេទ​នៅ​កន្លែង​កា​ងារ​ ក៏​យើង​ឃើញ​ការ​រំលោភ​ផ្លូវ​ដល់​ថ្នាក់​សម្លាប់​ដល់​ជន​រង​គ្រោះ​ផង​ដែរ​ នេះ​ជា​អំពើ​ហិង្សា​ដែល​យើង​ឃើញ​នៅ​ក្នុង​សង្គម​យើង​»​។​

​លោក​ ហ៊ុន​ ម៉ា​នី​ តំណាងរាស្ត្រ​ខេត្តកំពង់ស្ពឺ​ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​និយាយ​ថា​ ការ​លុប​បំបាត់​កា​របៀន​ផ្លូវភេទ​ចេញពី​បុរស​អ្នក​ប្រព្រឹត្ត​បាន​នោះ​ គឺ​ត្រូវ​មានការ​ចូលរួម​ពី​ប្រជា​ពលរ​ដ្ន​គ្រប់​រូប​។​ លោក​ ហ៊ុន​ ម៉ា​នី​៖«​ខ្ញុំ​គតិ​ថា​អី្វ​ដែល​ជា​ការ​រួមចំណែក​ វា​ចាប់ផ្តើម​ពី​យើង​ម្នាក់ៗ​ រដ្ឋាភិបាល​មាន​វិធាន​ការណ៍​ មានច្បាប់​។​ ហើយ​នៅ​ក្នុង​នោះ​ថែម​ទៀត​ គឺ​យើង​ត្រូវ​ទទួលស្គាល់​ថា​ ការ​បៀតបៀន​លើ​ស្ត្រី​ គឺជា​ទ​ង្វើ​ខុសច្បាប់​មួយ​ ដែល​មាន​ចែង​នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ​របស់​កម្ពុជា​ ក៏​ដូច​ជា​ច្បាប់​ការងារ​ផង​ដែរ​»។

​កម្មវិធី​ប្រគល់​រង្វាន់​ ដល់​ផលិតករ​វ័យក្មេង​ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ ក្រោម​ប្រធានបទ​ «​ហេតុ​អ្វី​ត្រូវ​បញ្ឈប់​»​ មាន​រួម​បញ្ចូល​ទាំង​ការ​ចាប់ផ្តើម​យុទ្ធនាការ​«​ពណ៌​ទឹកក្រូច​»​ រយៈពេល​ ១៦​ថ្ងៃ​ ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​ និង​ ការ​បៀតបៀន​ផ្លូវភេទ​លើ​ស្ត្រី​ និង​ កុមារ​ផង​ដែរ​។​  រឿង​ដែល​ទទួល​បាន​ជ័យ​លា​ភី​លេខ​ ១​ មាន​ចំណងជើង​ថា​ រូបមន្ត​ការ​បញ្ឈប់​ការ​បៀតបៀន​ផ្លូវភេទ​។​ ចំណែក​រឿង​ដែល​ល្អ​ជាងគេ​គឺ​រឿង​ លី​អូ​ ៧​ ពណ៌​៕​

Share

Image
Image
Image