en     km
en     km

ព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហ​នុ​បាន​យាង​គោរព​វិញ្ញាណក្ខន្ធ​ លោកស្រី​ ញឹក​ ជូ​ឡុ​ង​ មាស​កេ​ត​ សម​ភ័​ក្រ​

Share

ភ្នំពេញ ៖ ​សម្តេចព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហ​នុ​ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ ទ្រង់​បាន​យាង​ចូលរួម​ពិធី​បុណ្យសព​លោក​ជំទាវ​ ញឹក​ ជូ​ឡុ​ង​ -​ មាស​កេ​ត​ សម​ភ័​ត្រ​ នៅ​គេហដ្ឋាន​ ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ​លើ​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៧​ ខែ​ វិច្ឆិកា​នេះ​។​

សម្តេចម៉ែយាងចូលរួមពិធីបុណ្យសពម៉ែក្មេកលោក សម រង្ស៊ី នៅគេហដ្ឋាន លោក សម រង្ស៊ី។ ប្រពន្ធលោក សម រង្ស៊ី អង្គុយខាងក្រោមរូបខាងឆ្វេង ,ចំណែកកូនស្រីអង្គុយខាងស្តាំ។
សម្តេចម៉ែយាងចូលរួមពិធីបុណ្យសពម៉ែក្មេកលោក សម រង្ស៊ី នៅគេហដ្ឋាន លោក សម រង្ស៊ី។ ប្រពន្ធលោក សម រង្ស៊ី អង្គុយខាងក្រោមរូបខាងឆ្វេង ,ចំណែកកូនស្រីអង្គុយខាងស្តាំ។

​ក្រៅពី​សម្តេចព្រះ​មហាក្សត្រី​ គេ​ស​ង្គេ​ត​ឃើញ​ មាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ សម្តេច​ ហ៊ុន​ សែន​ បាន​ផ្ញើ​លិខិត​រំលែក​ទុក្ខ​ ចំពោះ​លោកស្រី​ ជូ​ឡុ​ង​ សូ​មូរ៉ា​ ជា​ភរិយា​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​លោកយាយ​ មាស​កេ​ត​ សម​ភ័​ក្រ​ ជា​ម្ដាយក្មេក​ របស់​មេ​បក្ស​ប្រឆាំង​នេះ​បាន​ទទួលមរណភាព​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ សម្តេច​ ហ៊ុន​ សែន​ បាន​បញ្ជូន​លោក​ ហ៊ុន​ ម៉ា​នី​ ជា​កូនប្រុស​ ទៅ​គោរព​វិញ្ញាណក្ខន្ធ​ម្ដាយក្មេក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រ​ង្ស៊ី​ ផង​ដែរ​។​

ម្តាយក្មេក​ លោក​ សម​ រ​ង្ស៊ី​ ទទួលមរណភាព​កាលពី​វេលា​ម៉ោង​ ២​ រសៀល​ ថ្ងៃ​ទី​ ២៤​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៦​ នេះ​ ក្នុង​ជន្មាយុ​ ៩៦​ឆ្នាំ​ នៅ​ឯ​គេហដ្ឋាន​របស់​លោក​ សម​ រ​ង្ស៊ី​ នៅ​រាជធានី​ភ្នំពេញ​។​

លោក​ សម​ រ​ង្ស៊ី​ កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ គឺ​ទំ​នង់​ជា​មិន​អាច​ចូលរួម​បុណ្យសព​ម្តាយ​ក្មេង​របស់​លោក​បាន​ឡើយ​ ព្រោះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ក្តី​ក្តា​ជា​ច្រើន​នៅ​ក្នុងស្រុក​ ប្រសិនជា​លោក​ សម​ រ​ង្ស៊ី​ ត្រលប់​ចូល​ស្រុក​វិញ​គឺ​ត្រូវ​ប្រឈម​មុខ​នឹង​នីតិវិធីតុលាការ​ជា​មិន​ខាន​៕​

Share

Image
Image
Image