en     km
en     km

គ្រោះ​រញ្ជួយ​ដី​កម្រិត​ ៦,៥​ រ៉ិ​ច​ទ័​រ​វាយប្រហារ​តំបន់​ Xinjiang​ ប្រទេស​ចិន​

Share

​ក្រុង​ប៉េ​កាំ​ង​ ៖​ គ្រោះ​រញ្ជួយ​ដី​កម្រិត​ ៦,៥​ រ៉ិ​ច​ទ័​រ​ដ៏​មាន​ឥទ្ធិពល​មួយ​ បាន​វាយប្រហារ​នៅ​ជាយក្រុង​នៃ​តំបន់​ភ្នំ​នៃ​ភាគ​ខាងលិច​ប្រទេស​ចិន​ កាល ពី​ថ្ងៃ​សុក្រ​ ទី​២៥​ ខែ​ វិច្ឆិកា​ ដោយ​បាន​សម្លាប់​មនុស្ស​ម្នាក់​ និង​បាន​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ចំនួន​មួយ​ខ្នង​។​ តំបន់​នេះ​ជា​ញឹកញាប់​តែងតែ​ទទួល​ការ​ញាំញី​ដោយ​គ្រោះ​រញ្ជួយ​ដី​។​

china-26-thum

​តាម​ការ​ស្ទាបស្ទង់​ភូមិសាស្ត្រ​របស់​អា​មេ​រិ​ក​បានឱ្យ​ដឹង​ថា​ ការ​រញ្ជួយ​ដី​នេះ​បាន​បន្ត​វាយប្រហារ​នៅ​ភាគ​ខាងត្បូង​ ខេត្ត​ស៊ី​ន​ជាំ​ង​ ដែល​ជា​តំបន់​ធំ​មួយ​ជាប់​ព្រំដែន​តំបន់​អាស៊ី​កណ្តាល​ជម្រៅ​ប្រមាណ​ ១២​ គីឡូម៉ែត្រ​។​

​គ្រោះ​រញ្ជួយ​ដី​នេះ​ ក៏​បាន​វាយប្រហារ​នៅ​ជិត​ព្រំដែន​ Tajik​ និង​នៅ​ភាគ​ខាងលិច​នៃ​ទីក្រុង​ Kashgar​ របស់​ប្រទេស​ចិន​។​

ប្រជាជន​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​ថា​ អ្នក​ភូមិ​ម្នាក់​បាន​ស្លាប់​ដោយសារ​ការ​បាក់​រលំ​ផ្ទះ​ ខណៈ​អគារ​ចំនួន​ប្រាំមួយ​ក្នុង​តំបន់​នោះ​ ក៏​ទទួល​រង​ការ​ខូចខាត​រប៉ាត់រប៉ាយ​ផង​ដែរ​៕​ប្រភព​៖CNA
 

Share

Image
Image
Image