en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ចំអក​ឱ្យ​លោក​ សម​ រ​ង្ស៊ី​ ជា​ថ្មី​ម្ដងទៀត​រឿង​លោក​ ដូ​ណា​ល់​ត្រាំ​?

Share

​ភ្នំពេញ​៖សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ចំអក​ឱ្យ​លោក​ សម​ រ​ង្ស៉ី​ ប្រធាន​គណ បក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​និង​បុរស​ម្នាក់​ឈ្មោះ​ អៀ​ សុផល​ ថា​ជា​អ្នកនយោ បាយ​ក្មេងខ្ចី​វាយប្រហារ​លោក​ ដូ​ណា​ល់​ត្រាំ​ ថា​ជា​ប្រធានាធិបតី​ផ្ដាច់​ការ​គឺ​អ្នក​ទាំង​២​នេះ​មិន​បាន​ស្វែង​យល់​ពី​ភាព​ឆ្លាត​វៃ​របស់​បុគ្គល​នោះ​ជា​មុន​។

 

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា

តាម​ការ​ចុះ​ផ្សាយ​របស់​អង្គភាព​ Fresh​ News​ នៅ​ពី​ថ្ងៃ​ទី​២៥​ វិច្ឆិកា​ឆ្នាំ​ ២០១៦​សម្តេច​ ហ៊ុន​ សែន​ បាន​បញ្ចេញ​សារ​ចំអក​ឲ្យ​លោក​ សម​ រ​ង្ស៉ី​ ថា​លោក​បាន​វាយប្រហារ​ថា​ អនាគត​ប្រធានាធិបតី​អា​មេ​រិ​ក​ជន​ផ្ដាច់​ការ​តែ​តាម​ពិត​អ្នក​វាយប្រហារ​មេដឹកនាំ​កម្ពុជា​ទេ​តែ​ត្រូវ​ក្បាល​ប្រធានាធិបតី​អា​មេ​រិ​ក​ដែល​អ្នកឯង​ចូល​ចិត្ត​នោះ​។​ សារ​របស់​ប្រមុខ​រដ្ឋាភិបាល​ត្រូវ​បាន​អ្នកវិភាគ​ថា​ អ្នកនយោបាយ​ខ្មែរ​ដេក​គិត​រឿង​បង្ក​ជំ​លោះ​ច្រើន​ជាង​ការ​ស្វែងរក​ការ​ផ្សះផ្សា​ជាតិ​។​ តែ​អ្នកនាំពាក្យ​បក្ស​បក្ស​កាន់​អំណាច​ថា​ ជា​សិ​ទិ្ធ​បញ្ចេញ​របស់​អ្នកវិភាគ​។​ ​សារ​បញ្ចេញមតិ​របស់​សម្ដេច​ហ៊ុន​សែន​ លើ​គេហទំព័រ​Fresh​ News​  មាន​ខ្លឹម​ដើម​ដូចនេះ​ថា​៖«​ខ្ញុំ​ក៏​កំពុង​រង់ចាំ​មើល​ដែរ​ ថា​តើ​២​នាក់​នេះ​គេ​នឹង​ធ្វើ​របៀប​ណា​?​ បើ​យោង​តាម​សំដី​គាត់​និយាយ​ អនាគត​ប្រធានា ធិបតី​អា​មេ​រិ​ក​ គឺជា​មនុស្ស​ផ្តាច់​ការ​ផង​ និង​ជា​មនុស្ស​ល្ងង់​ខ្វះ​ការ​អប់រំ​ផង​។​ បើ​សិក្សា​ឲ្យ​ស៊ីជម្រៅ​លើអត្ថ បទ​ដែល​ចុះ​ផ្សាយ​ដោយ​ កាំ​បូត​ឌា​ដេ​លី​ មនុស្ស​២​នាក់​នេះ​ មាន​ចេតនា​វាយប្រហារ​ខ្ញុំ​ ទើប​យក​ខ្ញុំ​ទៅ​ប្រៀបធៀប​ជាមួយ​លោក​ ដូ​ណា​ល់​ត្រាំ​ ដែល​មាន​ចរិត្តលក្ខណៈ​ដូច​គ្នា​ ឬ​ប្រហាក់ប្រហែល​គ្នា​»​។​
​សម្ដេច​ ហ៊ុន​ សែន​ បាន​បន្ត​ថា​លោក​ ដូ​ណា​ល់​ត្រាំ​ គឺ​សេដ្ឋី​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ គឺជា​អ្នកជំនួញ​ដ៏​ជោគជ័យ​ម្នាក់​ និង​បេក្ខជន​ប្រធានាធិបតី​ដ៏​មាន​សក្តានុពល​នៃ​ប្រទេស​មហាអំណាច​មួយ​ ត្រូវ​ទទួល​ការ​ប្រមាថ​ពី​មនុស្ស​២​នាក់​នេះ​។​ នេះ​ពិតជា​ការ​វាយ​ក្បាល​លោក​បែ​ជា​ត្រូវ​ក្បាល​ប្រធានាធិបតី​អា​មេ​រិ​ក​មែន​។​ ​សារ​របស់​ប្រមុខ​រដ្ឋាភិបាល​ បន្ថែម​ទៀត​ថា​៖«​ នេះ​ពិតជា​នយោបាយ​ស្ទើរភ្លើង​ និង​ក្មេងខ្ចី​ខ្លាំង​ណាស់​។​ សូមអ្នក​ទាំង​២​នាក់​រៀនសូត្រ​បន្ថែម​ទៀត​លើ​កិច្ចការ​នយោបាយ​។​ នេះ​ជា​ការ​ផ្តល់​យោបល់​ដោយ​សុទ្ធចិត្ត​ ព្រោះ​ខ្ញុំ​មិន​ចង់​ឲ្យ​គេ​ដៀល​អស់លោក​ថា​ អា​ភ្លើ​នោះ​ទេ​ ព្រោះ​យើង​ជា​ខ្មែរ​ដូច​គ្នា​។​ ​ក្រៅពី​លើក​ឡើង​បែប​នេះ​ នាយក​រដ្ឋមន្ដ្រី​កាន់​អំណាច​តាំងពី​ឆ្នាំ​១៩៨៥​ រូប​នេះ​ បាន​រម្លឹក​ឡើង​វិញ​ នូវ​ការ​វាយប្រហារ​កាល​កន្លង​មក​របស់​លោក​សមរ​ង្ស៊ី​ថា​ មាន​សែន​ អត់​ស៊ី​ ។​​សារ​របស់​សម្ដេច​ ហ៊ុន​ សែន​ ដូចនេះ​ថា​ ៖«​នយោបាយ​មាន​ សែន​អត់​ស៊ី​មាន​ស៊ី​អត់​សែន​ ដែល​ដាក់​ចេញ​តាំងពី​យុទ្ធនាការ​បោះ​ឆ្នោត​ឆ្នាំ​២០០៣​ គឺ​មិន​ទាន់​បាន​លុប​ចោល​ ឬ​កែតម្រូវ​ផង​ ។​ពេល​នេះ​មក​មាន​កំហុស​លើ​ការ​មើលងាយ​ និង​ប្រមាថ​ចំពោះ​អនាគត​ប្រធានាធិបតី​អា​មេ​រិ​ក​ទៀត​។​ មានទោស​ រត់ ចោលស្រុក​។​សូមកុំ​បន្ទោស​ អ្នក​ណា​ផ្សេង​ក្រៅពី​អណ្តាត​ខ្លួនឯង​ គឺ​អណ្តាត​អត់​ឆ្អឹង​ អណ្តាត​ដែល​មិន​គ្រាន់តែ​ជេរ​ខ្មែរ​គ្នា​ឯង​ទេ​ ។​តែ​ហ៊ាន​ទៅ​ប្រមាថ​ប្រ​ធា​ធិ​បតី​ ប្រទេស​ផ្សេង​ដែល​ខ្លូ​ន​ចាត់​ទុក​ថា​ ជា​បី​តា​ប្រជាធិបតេយ្យ​ និង​មាតា​សិទ្ធិ​មនុស្ស​ថា​ ជា​មនុស្ស​ផ្តាច់​ការ​ និង​អវិជ្ជា​ទៀត​ផង​។​ សំដី​លើក​នេះ​បង្ហាញ​គ្រប់គ្រាន់​ ពី​សារជាតិ​នៃ​មនុស្ស​ដែល​តែងតែ​បង្កជម្លោះ​ ហើយ​ទម្លាក់​កំហុស​ឱយ​អ្នក​ផ្សេង​»

លោក សម រង្សី ប្រធានគណបក្សសង្រ្គោះជាតិ
លោក សម រង្សី ប្រធានគណបក្សសង្រ្គោះជាតិ

​កន្លង​មក​លោក​ សម​ រង្សី​ បាន​បញ្ចេញ​ទស្សនៈ​ហៅ​ប្រធានាធិបតី​ដែល​ទើប​ជាប់​ឆ្នោត​សហរដ្ឋអាមេរិក​លោក​ ដូ​ណា​ល់​ត្រាំ​ ថា​ ជា​ជន​ផ្តាច់​ការ​ និង​ជា​មនុស្ស​ ឆេវឆាវ​ ហើយ​ មាន​តែ​មាន​មេដឹកនាំ​ផ្តាច់​ការ​ប៉ុណ្ណោះ​គាំទ្រ​លោក​ ត្រាំ​ ក្នុង​នោះ​មាន​លោក​ ហ៊ុន​ សែន​ផង​ដែរ​។​ ត្រង់នេះ​ហើយ​សម្ដេច​ ហ៊ុន​ សែន​ បាន​វាយប្រហារ​លោក​ សម​ រ​ង្ស៊ី​ ជា​ថ្មី​ទៀត​នេះ​។​ យ៉ាងណា​ក៏​ដោយ​អ្នកវិភាគ​ថា​ អ្នក​ន​យោ​យ​ខ្មែរ​មិន​គួរ​ឌឺ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ទេ​ព្រោះ​វា​ធ្វើ​នាំ​ឱ្យ​មាន​បញ្ហា​ដល់​ការ​ឯ​ភាព​ជាតិ​។​ ​លោក​ បណ្ឌិត​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​បញ្ហា​សង្គម​ ថា​ ការ​ឌឺដង​ របស់​ស​ម្តេ​ស​ហ៊ុន​សែន​ នេះ​ វា​ជា​ធម្មតា​ដែល​អ្នកនយោបាយ​តែងតែ​ ឌឺដង​គ្នា​។​តែ​សំខាន់​អ្នកនយោបាយ​ ត្រូវ​ត្រិះ​រក​គំនិត​ឯកភាព​ជាតិ​ជាមួយ​គ្នា​ទើប​ជាករ​ប្រសើរ​ ។​

​ចំណែក​លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​និង​នយោបាយ​ថា​ អ្នកនយោបាយ​គួរតែ​មាន​ភាព​ចាស់ទុំ​ជាង​នេះ​ដោយ​ត្រូវ​តែ​គិត​ពី​បញ្ហា​ជាតិ​ជាង​ការ​គិតតែ​ផលប្រយោជន៍​បក្ស​ខ្លួន​ហើយ​គិត​រក​ល្បិច​ដើម្បី​បង្កជម្លោះ​។​ ​តែ​សម្រាប់​លោក​ សុខ​ ឥ​សាន្ត​ អ្នកនាំពាក្យ​ណ​គ​បក្ស​ប្រជាជន​មាន​ប្រសាសន៍​គាំទ្រ​ សម្តេច​ ហ៊ុន​ សែន​។​ លោក​ថា​លោក​ សម​ រង្សី​ ពិតជា​អ្នកនយោបាយ​ស្ទើ​ភ្លើង​ពិតមែន​។​តែ​លោក​បន្ត​ថា​ ការ​លើក​ឡើង​របស់​អ្នកវិភាគ​គឺជា​សិទ្ធ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ ក្នុង​សង្គម​ប្រជាធិបតេយ្យ​។

​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​ លោក​សមរ​ង្ស៊ី​ មាន​ភាពល្អូកល្អឺន​នឹង​គ្នា​មាន​ពេល​តិចតួច​ប៉ុ ណ្ណោះ​ចាប់តាំងពី​ ឆ្នាំ​១៩៩៣​ មក​។​ ឥស្សរជន​ខ្មែរ​ល្បីឈ្មោះ​ទាំង​២​នេះ​ តែងតែមាន​ជម្លោះ​ នឹង​គ្នា​ដោយ​ការ​វាយប្រហារ​ពាក្យ​សម្ដី​មិន​ចេះ​ចប់​។​ ពោល​គឺ​ម្នាក់​វាយប្រហារ​ម្នាក់​រង​។​ តែ​បែប​នេះ​ក្ដី​អ្នកវិភាគ​ថា​ ការ​វាយប្រហារ​ជា​សិ​ទិ្ធ​នយោបាយ​តែ​កុំ​ប្រើ​ហិង្សា​ និង​យក​តុលាការ​ ចោទប្រកាន់​ផ្តន្ទាទោស​គ្នា​ គឺ​មិនល្អ​ឡើយ​៕​  

Share

Image
Image
Image