en     km
en     km

ពួក​យោធា​ថៃ​ ព្រមាន​បន្ត​លើក​ពេល​បោះ​ឆ្នោត​ បើ​ស្ថានការណ៍​នយោបាយ​នៅ​តែ​គ្រោះថ្នាក់​

Share

​រដ្ឋាភិបាលយោធា​នៃ​ប្រទេស​ថៃ​ព្រមាន​ថា​ នឹង​ពន្យា​ពេល​ការ​បោះ​ឆ្នោត​ ថែម​ទៀត​ប្រសិនបើ​ប្រទេស​ជាតិ​ នៅ​តែ​ស្ថិត​ក្នុង​ការ​គំរាមកំហែង​ នឹង​បែកបាក់​ក្នុង​ចំណោម​អ្នកនយោបាយ​។​

​អាជ្ញាធរ​ប្រទេស​ថៃ​ចាប់ផ្ដើម​ពង្រាយ​កង​សន្ដិសុខ​នៅ​ទូ​ទាំង​ ប្រមាណ​ជា​ ២០​ ម៉ឺន​នាក់​ដើម្បី​ការពារ​សន្ដិសុខ​ សម្រាប់​ការ​បោះ​ឆ្នោត​ប្រជាមតិ​លើ​រដ្ឋធម្មនុញ្ញ​ថ្មី​នៅ​ថ្ងៃ​ទី​ អាទិត្យ​។
​អាជ្ញាធរ​ប្រទេស​ថៃ​។

លោក​ ឧបនាយករដ្ឋមន្ដ្រី​ ប្រា​វិ​ដ​ វង្ស​សាវ៉ា​ត​ បាន​និយាយ​ថា​ ការ​ពិត​ការ​បោះ​ឆ្នោត​សភា​នឹង​ធ្វើ​ឡើង​នៅ​ពាក់កណ្ដាល​ឆ្នាំ​ ២០១៧​ ខាង​មុខ​នេះ​ ប៉ុន្ដែ​លោក​ថា​ អាស្រ័យ​ទៅ​លើ​ស្ថានភាព​ នឹង​សន្ដិសុខ​សង្គម​និង​នយោបាយ​។​ លោក​បន្ដ​ថា​ បើ​សន្ដិសុខ​មិន​អំណោយផល​គឺ​ត្រូវ​លើក​ពេល​ការ​បោះ​ឆ្នោត​ពី​មួយ​ខែ​ ទៅ​មួយ​ខែ​។​

​លោក​ ប្រា​វិ​ដ​ វង្ស​សាវ៉ា​ត​ ដែល​ជា​អនុប្រធាន​ក្រុមប្រឹក្សាសន្ដិសុខ​ជាតិ​ផង​ដែរ​នោះ​បាន​និយាយ​ថា​ រដ្ឋាភិបាល​បាន​រៀបចំ​ផែនទី​ចង្អុល​ផ្លូវ​ដើម្បី​ទៅ​រក​ប្រជាធិបតេយ្យ​រួច​ហើយ​។​

​រាជាណាចក្រ​ថៃ​ បច្ចុប្បន្ន​នេះ​ស្ថិត​ក្នុង​ស្ថានភាព​នៃ​ការ​កាន់ទុក្ខ​ ដោយសារ​តែ​ព្រះមហាក្សត្រ​ដ៏​ជាទី​ស្រឡាញ់​របស់​រាស្ដ្រ​ថៃ​ ព្រះ​អង្គ​ ភូមិ​បុល​ អា​ឌុ​ល​យ៉ា​ដេ​ត​ បាន​សោយ​ទីវ​ង្គ​ត់​កាលពី​ថ្ងៃ​ទី​ ១៣​ តុលា​ ហើយ​មក​ដល់​ពេល​នេះ​ រដ្ឋាភិបាលយោធា​ថៃ​នៅ​តែ​ប្រកាស​បន្ដ​កាន់ទុក្ខ​នៅឡើយ​ គឺ​រហូត​ទាល់តែ​រយៈពេល​មួយ​ឆ្នាំ​។​

​ចំពោះ​ការ​រ​រៀបចំ​ការ​បោះ​ឆ្នោត​សភា​ឯណោះ​វិញ​ ពួក​គណបក្ស​នយោបាយ​ទាំងអស់​បាន​ត្រៀម​រួច​ហើយ​ដើម្បី​ចូលរួម​ប្រកួត​។​ ប៉ុន្ដែ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​សង្កេតការណ៍​ព្រួយបារម្ភ​នោះ​គឺ​ លោកស្រី​ យឹ​ង​ ឡាក់​ នឹង​បក្ស​របស់​លោកស្រី​ ត្រូវ​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​អំណាច​ដោយ​ពួក​យោធា​កាលពី​ឆ្នាំ​ ២០១៤​ នឹង​មិន​អាច​មាន​សេរីភាព​ដឹកនាំ​បក្សនយោបាយ​ដើម្បី​ប្រកួតប្រជែង​បាន​ ទេ​៕​ប្រភព​:The​ Nation​

Share

Image
Image
Image